Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ប្លែកៗ​! អ្នកភូមិ​មួយ​នៅ​មី​យ៉ាន់​ម៉ា អរ​រំភើប​ធ្វើ​ពិធី​សាសនា សូត្រមន្ត និង​រក​ចំណី​ឲ្យ​រថយន្ត​៣​គ្រឿង​បរិភោគ ព្រោះ​ទើបតែ​បានឃើញ​រថយន្ត​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​

spot_img

​ភូមា​៖ កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ ប្រជាពលរដ្ឋនៅក្នុង​ភូមិ ឡឹ​ក​កាន នៃ​ទីប្រជុំជន ម៉ុង​យ៉ាវ ប្រទេស​មី​យ៉ាន់​ម៉ា បាន​រំភើបចិត្ត​យ៉ាងខ្លាំង នៅពេលដែល​ពួកគេ​បានឃើញ​វត្តមាន​រថយន្ត​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ដំណើរ​ជីវិត​រស់នៅ​លើទឹក​ដី​នេះ​អស់​រយៈពេល ១៩ ឆ្នាំ ។​

​ឡឹ​ក​កាន គឺជា​ភូមិ​មួយ​បាននិងកំពុង​ស្ថិតក្នុង​ដំណើរ​ការកសាង អស់​រយៈពេល​ជាង ៥ ឆ្នាំ មកហើយ ប៉ុន្តែ ពុំ​ដែលមាន​រថយន្ត​ណា​១​គ្រឿង ចូលមកក្នុង​ភូមិ​នេះ​ទេ ចាប់តាំងពី​ភូមិ​នេះ​កកើត​មក​។​

​ព្រោះតែ​ចង់បាន​ភូមិ​មួយ មាន​ផ្លូវថ្នល់​ចេញចូល​ល្អប្រសើរ ហេតុនេះ ពួកគេ​បាន​រួមដៃគ្នា​ធ្វើការ​កសាង​ភូមិ ក្នុងនោះ​សំខាន់​ទៅលើ​ផ្លូវ​ដើរ ដោយ​ខិតខំ​តស៊ូ​ធ្វើតាម​ដែល​ពួកគេ​អាចធ្វើ​បាន ដើម្បី​ឲ្យ​ពិភព​ខាងក្រៅ​បាន​ចូលមក​ទីនេះ​។ ឥឡូវនេះ ពួកគេ​បានសម្រេច​គោលដៅ​ជីវិត​របស់​ពួកគេ​ហើយ ។​

​សូមបញ្ជាក់ថា រថយន្ត​ដែល​បាន​មកដល់​ក្នុងភូមិ​នេះ មាន​ចំនួន ៣ គ្រឿង គឺជា​របស់​ក្រុមការងារ​សប្បុរសធម៌ ដើម្បី​មក​ចែក​អំណោយ​ដល់​ភូមិ​នៅទីនេះ ដែល​កំពុង​តស៊ូ​ដើម្បី​ជីវិត​ឯកោ អស់​រយៈពេល ១៩ ឆ្នាំ មកហើយ​។​

​ដោយសារតែ​អរ​រំភើយ​រីករាយ​ខ្លាំង និង​ក៏​ដូច​សម្តែង​នូវ​ការដឹងគុណ ដល់​ក្រុម​សប្បុរសធម៌ ពួក​អ្នកភូមិ​បានធ្វើ​ពិធី​សាសនា សូត្រមន្ត និង​ផ្តល់​ចំណី​ឲ្យ​រថយន្ត​បរិភោគ ដែល​គេ​ធ្លាប់​ឃើញ​ចាស់ៗ​ក្មេងៗ​ខ្មែរ​យើង​សម័យមុន បាននាំគ្នា​យក​ចេក ល្ហុង ដូង អំពៅ​ទៅ​ឲ្យ​ឡាន​ស៊ី​ដូចគ្នា​ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ https://thutasone.net/)​

spot_img
×