Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ហ្វូ​ស៊ី​ល ដ៏​កម្រ របស់​សត្វ​ដាយ​ណូ​ស័​រ គ្មាន​ធ្មេញ នៅ​អូស្ត្រាលី​

spot_img

​ហ្វូ​ស៊ី​ល​ដែល​ត្រូវបាន​រកឃើញ នៅក្នុង​ប្រទេស​អូស្ត្រាលី ដោយ​អ្នក​កំណាយ​ស្ម័គ្រចិត្ត​ម្នាក់ ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា ជា​ប្រភេទ​ដាយ​ណូ​ស័​រ​គ្មាន​ធ្មេញ​ដ៏​កម្រ ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​អូស្ត្រាលី​កាលពី ១១០​លាន​ឆ្នាំមុន​។​

​ដាយ​ណូ​ស័​រ​នោះ​មាន​ឈ្មោះថា Elaphrosaur ដែល​មានន័យថា​ជា​អំបូរ​បង្កួយ​ទម្ងន់​ស្រាល និង​ស្ថិតក្នុង​អំបូរ​ដាយ​ណូ​ស័​រ Tyrannosaurus Rex និង Velociraptor​។​

​ហ្វូ​ស៊ី​ប្រវែង ៥​សង់ទីម៉ែត្រ​របស់​ដាយ​ណូ​ស័​រ​ប្រភេទ​នេះ ត្រូវបាន​គេ​រកឃើញ​ក្នុងពេល​កំពុង​ធ្វើ​កំណាយ​នៅក្បែរ​នៅ​តំបន់ Cape Otway ស្ថិតក្នុង​រដ្ឋ Victoria កាលពី​ឆ្នាំ ២០១៥​។​

​វា​គឺជា​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​ប្រភេទ​នេះ​ដំបូង​ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

​ហ្វូ​ស៊ី​ល​នោះ ត្រូវបាន​រកឃើញ​ដោយ​អ្នកស្ម័គ្រចិត្ត​ម្នាក់​ឈ្មោះ Jessica Parker ដែល​បាន​ចូលរួម​ក្នុង​ការធ្វើ​កំណាយ​ប្រចាំឆ្នាំ ដែល​ដឹកនាំ​ដោយសារ​មន្ទីរ Melbourne​។​

​នៅពេលនោះ ហ្វូ​ស៊ី​ល​ដែល​ត្រូវបាន​រកឃើញ ត្រូវបាន​គេ​គិតថា​ជា​របស់​ពពួកសត្វ​ល្មូ​ន​ហោះ​ឈ្មោះ pterosaur ប៉ុន្តែ​នៅពេល​អ្នកឯកទេស​នៅ​សកល​វិទ្យាល័យ Swinburne ក្នុង​ទីក្រុង Melbourne បាន​សិក្សា​បន្ថែម​ពី​ហ្វូ​ស៊ី ពួកគេ​បានដឹងថា​ជា​អំបូរ​ដាយ​ណូ​ស័​រ​ខាងលើ​។​

​លោក​វេជ្ជបណ្ឌិត Stephen Poropat បាន​និយាយថា “​ដាយ​ណូ​ស័​រ Elaphrosaurs មាន​កវែង និង​មាន​ដៃ​តូចៗ និង​មានខ្លួន​ស្រាល​”​។​

​ហ្វូ​ស៊ី​ល​ដែល​រកឃើញ​បាន​បង្ហាញថា សត្វ​ដាយ​ណូ​ស័​រ​នោះ​មាន​ប្រវែង​ប្រហែល ២​ម៉ែត្រ ប៉ុន្តែ​ហ្វូ​ស៊ី​ល​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា ចិន អា​ហ្ស​ង់​ទីន និង​តង់​ហ្សា​នី បានបង្ហាញ​ថា​ពួ​វា​អាចមាន​ប្រវែង​រហូតដល់ ៦​ម៉ែត្រ​។​

​លោក​វេជ្ជបណ្ឌិត​និយាយទៀតថា សត្វ​ដាយ​ណូ​ស័​រ elaphrosaurs ពេញវ័យ​ប្រហែលជា​មិន​ស៊ីសាច់​ច្រើន​នោះទេ​។​

​សូមបញ្ជាក់ថា តំបន់ Cape Otway កន្លែង​ដែល​រកឃើញ​ហ្វូ​ស៊ី​ល​ខាងលើ ជា​តំបន់​ដែលមាន​មាន​សារសំខាន់​សម្រាប់​ការស្រាវជ្រាវ​។ ពូជ​សត្វ​ជាច្រើន​ប្រភេទ និង​ពូជ​ដាយ​ណូ​ស័​រ ៥​ប្រភេទ​ត្រូវបាន​គេ​រកឃើញ​នៅ​ទីនោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×