Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! ស្ត្រី​ម្នាក់​ក្រឡេកឃើញ​ម៉ាស​ដាក់​ហាលមុខ​ផ្ទះ​ទំនង លួច​ភ្លែត ដោយ​ពុំ​ខ្វល់​ហានិភ័យ​ឆ្លង​រោគ​បន្ថែម​ពី​កូ​វីដ​១៩ (​វីដេអូ​)

spot_img

ដូចដែល​បងប្អូន​ប្រិយមិត្ត​គ្រប់គ្នា​បានដឹងថា តម្រូវការ​ម៉ាស គឺ​ពិតជា​ខ្ពស់​នៅ​គ្រប់​ទីកន្លែង មិន​ថា​នៅ​ប្រទេស​ណា​នោះទេ នៅក្នុង​អំឡុង​នៃ​ការ​រាតត្បាត​ផ្ទុះ​ខ្លាំង​ពី​វីរុស​កូ​រ៉ូ​ណា ឬ Covid-19 ។ ទោះយ៉ាងណា ដើម្បី​សេចក្តីថ្លៃថ្នូរ នោះ​យើង​ម្នាក់ៗ​មិនគួរណា​មាន​ដៃជើង បន្លំ​លួច​របស់​អ្នកដទៃ​ឡើយ​។​

​ជាក់ស្តែង​ណាស់ ដូច​ក្នុង​វីដេអូ​ថ្មី​មួយ​នេះ របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក All Singapore Stuff យើង​គ្រប់គ្នា​ពិតជា​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​តែម្តង នៅពេលដែល​ឃើញ​ស្ត្រី​ម្នាក់​នៅក្នុង​សិង្ហ​បុរី បាន​លួច​ម៉ាស​គេ​ដែល​កំពុង​ដាក់​ហាល​ផ្លូវ​ដើរ​មុខផ្ទះ ទាំង​កណ្តាល​ថ្ងៃ​។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ស្ត្រី​ម្នាក់​កំពុង​ដើរកាត់​កម្រាល​ផ្លូវ ក្នុង​បុរី​មួយ ស្ថិតនៅក្នុង​តំបន់ Jalan Bahar ខណៈ​ដៃ​ម្ខាង​យួរ​ថង់​ផ្ទុក​គ្រឿង​ធ្វើ​ម្ហូប​ពីរ​បី​ថង់​។ ប៉ុន្តែ ខណៈ​មកដល់​ចំណុច​ផ្ទះមួយ ក្រឡេកឃើញ​ម៉ាស់​ប្រើ​រួច​ពណ៌​ខ្មៅ​១​កំពុង​ដាក់​ហាល​ចុង​គេ ស្រាប់តែ​ស្ត្រី​រូបនេះ​ត្រឡប់ក្រោយ មក​ចាប់យក​ចេញពី​ស្នួរ និង​ដើរ​ចាក​ចេញទៅ​យ៉ាង​លឿន​តែម្តង​។​

​វីដេអូ​នេះ​នៃ​ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១០ ត្រូវបាន​ចែករំលែក​យ៉ាង​លឿន ។ ដោយ​ក្នុងនោះ អ្នកលេង​អ៊ីនធឺណិត​ជាច្រើន​បាន​លើក​ជា​ចម្ងល់​ខ្លាំង​មែន ចំពោះ​ទង្វើ​របស់​ស្ត្រី​រូបនេះ ដែល​មិន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​អនាម័យ​សោះ​អ៊ីចឹង ព្រោះថា​ម៉ាស់​នោះ មិនដឹងថា​ត្រូវបាន​ប្រើ​រួច​ប៉ុន្មាន​ដង​ទៅហើយ​ទេ​!!៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldobuzz)

 

spot_img
×