Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​៤​នាក់ ធ្វើ​សកម្មភាព​ដោះយក​ចិ​ញ្ជៀ​ន​ទម្ងន់​៥​ជី ពីមន្រ្តីចូលនិវត្តន៍ម្នាក់ ផ្អើល​អ្នកភូមិ​មេភ្លើង នៅមុខ​សណ្ឋាគារ​វៃ​គោ​

spot_img

​ខេត្តស្វាយរៀង​៖ បុរស​ម្នាក់​ត្រូវបាន​ក្រុម​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ធ្វើ​សកម្មភាព​ចាប់​ដោះយក​យក​ចិញ្ចៀន​មួយ​វង់​បានសម្រេច បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ រួច​បើក​គេចខ្លួន​ភ្លាមៗ កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ នៅត្រង់ ចំណុច​មុខ​សណ្ឋាគារ​ទន្លេ​វៃ​គោ ក្នុងភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​មានឈ្មោះ​ស្រី សុខុម អាយុ ៦៣​ឆ្នាំ មុខរបរ​មន្ត្រី​ចូលនិវត្តន៍ រស់នៅ​ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។​

​ចំណែក​សម្ភារ​ដែល​បាត់បង់​មាន​ចិញ្ចៀន ត្រា​មាស ទម្ងន់ ៥ ជី​។​

​បើតាម​បុរសរងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គាត់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង ចេញពី​បង់​សេ​វ៉ា​ទឹកស្អាត នៅ​ពោធិ​តា​ហោ ខណៈ​មកដល់​មុខ​សណ្ឋាគារ​វៃ​គោ ស្រាប់​តែមាន​ជនសង្ស័យ​មិន​ស្គាល់​ឣ​ត្ត​សញ្ញាណ មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​បាន ឈប់​ហើយ​ក៏បាន​សួរ​ជនរងគ្រោះ រក​គ្រូខ្មែរ ចេះ​មើល បាក់ឆ្អឹង​ក្រិច​ថ្លោះ បន្ទាប់មក​ក៏បាន​បបួល​ជនរងគ្រោះ លេងល្បែង​ចាក់​លុយ តែ​ជនរងគ្រោះ​និយាយថា គ្មាន​លុយ ទើប​ជនសង្ស័យ ក៏បាន​ទាញ​ដៃ​ជនរងគ្រោះ​ដោះ​ចិញ្ចៀន ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្ដង​។

​ពាក់ព័ន្ធ​ករណីនេះ​លោក កែន រិទ្ធី អធិការនគរបាល​ក្រុង​ស្វាយរៀង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​ថា រហូតមកដល់​រសៀល​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​រកមុខ​សញ្ញា​ជន​សង្ស័យ​មក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន​៕​

ដោយ​៖​វ៉ៃ​កូ​

spot_img
×