Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ស្វាយរៀង ប្រកាស​ចាត់វិធានការ​ផាកពិន័យ ចំពោះ​ជនខិលខូច បោះចោល​សំរាម​ពាសវាល​ពាសកាល​

spot_img

​ខេត្តស្វាយរៀងៈ អាជ្ញាធរខេត្ត​ស្វាយរៀង បានដាក់​យន្តការ​គ្រប់គ្រង​ដឹកនាំ ក្នុងការ​ប្រមូល​សំរាម និង​តម្លៃ​សេវា​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ចាត់វិធានការ​ផាកពិន័យ​ចំពោះ​ជនខិលខូច បោះចោល​សំរាម​ពាសវាល​ពាសកាល​។​

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូកសរុប​ការងារ​បរិស្ថាន និង​ការរៀបចំ​ផែនការ​សកម្មភាព ថវិកា​សម្រាប់​គ្រប់គ្រង​សំរាម សំណល់​រឹង ក្រុង​/​ស្រុក ខេត្តស្វាយរៀង ក្រោម​អធិបតីភាព​លោកស្រី ព្រំ សុ​ភី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​សាលប្រជុំ​មន្ទីរ​បរិស្ថាន​ខេត្ត​។

លោក អភិបាលរង​ខេត្ត នាឱកាស​នោះ បាន​មានប្រសាសន៍​ផ្តោត​ការសំខាន់ នៃ​ប្រភព​ធំៗ ចំនួន ៣ របស់​បញ្ហា​ប្រឈម គឺ​៖

១-​កត្តា​ប្រជាពលរដ្ឋ​មិន​ចូលរួម​សហការ ដោយ​មិនបាន​យល់ដឹង​អំពី​បញ្ហា​ទុកដាក់​សម្រាម​

២-​កត្តា​ក្រុមហ៊ុន​ដឹក​សម្រាម​នៅមានកម្រិត ទាំង​ធនធាន​សម្ភារ មនុស្ស ការគ្រប់គ្រង​ដឹកនាំ​

៣-​កត្តា​ការដឹកនាំ គ្រប់គ្រង របស់​រដ្ឋបាល​ក្រុង លើ​ការងារ​គ្រប់គ្រង​សំណល់​រឹង ។​

​បន្ទាប់មក​លោក​អភិបាលរង​ខេត្ត ក៏បាន​លើកឡើង​បន្ថែម​នូវ​ចំណុច មួយចំនួនទៀត​រួមមាន​៖ រៀបចំ​យន្តការ​គ្រប់គ្រង​ដឹកនាំ ក្នុងការ​ប្រមូល​សំរាម កំណត់​មុខសញ្ញា​ជា​អាទិភាព​ក្នុងការ​ប្រមូល​សំរាម រៀបចំ​កាលវិភាគ សម្រាប់​ប្រមូល​សំរាម រៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ លើ​ការងារ​ប្រមូល​សំរាម និង​តម្លៃ​សេវា​ឲ្យ​បាន​ត្រឹមត្រូវ ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​១១៣ ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ងាយស្រួល​ចាត់វិធានការ​ផាកពិន័យ​ចំពោះ​ជនខិលខូច បោះចោល​សំរាម​ពាសវាល​ពាសកាល បង្កើត​ដេប៉ូ​សម្រាប់​ដាក់​សំរាម នៅតាម​ឃុំ សង្កាត់ កំណត់​តម្លៃ​សេវា ក្នុងការ​ប្រមូល​សំរាម​៕

ដោយ​៖ វ៉ៃ​កូ​

spot_img
×