Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ព្រម​រុះរើ​រោង​ចេញពី​តំបន់ស ក្រោយពី​មានការ​ជួបប្រជុំ ជាមួយ​មេបញ្ជាការរង​យោធភូមិភាគ​ទី​៥

spot_img

​ប៉ៃលិន​៖ ទាហាន​របស់​ថៃ បាន​ព្រម​រុះរើ​រោង​ដែល​ខ្លួន បាន​សង​នៅលើ​តាម​បន្ទាត់​ព្រំដែន​ជា​តំបន់ស ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន ។ ការយល់ព្រម​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ដោយ​ភាគី​កម្ពុជា​ដឹកនាំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​៥ ភាគី​ថៃ បាន​ដឹកនាំ លោក​វរសេនីយ៍ឯក ធី​រ៉ា​ក់​វ៉ា​ត់ សែន​ចៃរ៉ា​ក់ មេបញ្ជាការ​យោធា ខេត្ត​ច័ន្ទ​-​បូរី ។​

​ក្នុងការ​ជួបប្រជុំ​រវាង​មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ទី​៥ ជាមួយ​មេ​បញ្ហា​ការ​យោធា​ខេត្ត​ច័ន្ទបូរី​នេះ គឺ​បាន​ដោះស្រាយ​ទំនាស់ ដែល​បាន​កើតឡើង​យ៉ាងយូរ​មកហើយ ហើយ​នៅក្នុង​តំបន់ស តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ពីមុនមក ដោយ​ភាគី​ថៃ​ព្រម​រុះរើ​រោង​ដែល​ថៃ បាន​សាងសង់​នៅលើ ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​តំបន់ស ចេញ ។​

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ សេង ធា​រិ​ន ក៏បាន​ស្នើ​ឲ្យ​ភាគី​ថៃ បើក​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប៉ៃលិន ឡើងវិញ ដើម្បី​ឲ្យ​មានការ​ដោះដូរ​ទំនិញ​ទៅវិញទៅមក រវាង​ប្រទេស​ទាំងពីរ ៕

ដោយ​៖​អ៊ុង​សា​រុំ​


spot_img
×