Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់​! ម៉ូតូ​រ៉ឺម៉ក​លក់​ទឹកអំពៅ បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​ហាយ​ឡែ​ន​ឌឺ​ក្នុង​ល្បឿន​ដ៏​លឿន បុក​ពេញទំហឹង​បណ្តាល​ឲ្យ​… (​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​មហា​ស្លុតរន្ធត់​បំផុត​មួយ នៅពេលដែល​ម៉ូតូ​រ៉ឺម៉ក​លក់​ទឹកអំពៅ ខណៈ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ស្រប​ពេលដែល​រថយន្ត​១​គ្រឿង​ដែល​កំពុងបើក​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​ដ៏​លឿន ចាប់​ហ្វ្រាំង​មិនទាន់​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ជា​ប្តី​ស្លាប់ ខណៈ​ប្រពន្ធ​រងរបួស​ធ្ងន់​។​

​ហេតុការណ៍​ចរាចរណ៍​ដ៏​រន្ធត់​នេះ រវាង​រថយន្ត និង​ម៉ូតូ​រ៉ឺម៉ក​លក់​ទឹកអំពៅ ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៦២​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១២ និង​១១៣​ចំណុច បេង​កោង​ស្ថិតនៅ​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។

​ជនរងគ្រោះ​បុរស​ជា​ប្តី (​ស្លាប់​នៅ​កន្លែងកើតហេតុ​) មានឈ្មោះ ហង្ស​ស៊ា​ង​ហាក់​អាយុ ២៤ ឆ្នាំ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ មានឈ្មោះ ស៊ឹម​សៀ ភេទ​ស្រី អាយុ​២០​ឆ្នាំ ។ អ្នក​ទាំងពីរ​សព្វថ្ងៃ​មាន​ទីលំនៅ​នៅ​ភូមិ​ចម្ការ​ស្រ​ម៉ូ​វ​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ ។​

​ចំណែក​អ្នកបើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AX.៩៤៩២ ខូចខាត​ធ្ងន់​ផ្នែក​ខាងមុខ ពុំទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង​។​

​ក្រោយ​ហេតុការណ៍​បានកើត​ឡើង សមត្ថកិច្ច​បានប្រគល់​សាកសព​ជា​ប្តី​ជូន​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ខណៈ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​។ ចំណែក​វត្ថុតាង​ពាក់ព័ន្ធ​រួមមាន​រថយន្ត និង​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ តាកែវ​១D.៣០៣២ សណ្តោង​រ៉ឺម៉ក​លក់​ទឹកអំពៅ យកទៅ​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​តាម​នីតិវិធី​៕

ដោយ​៖ លឹម ហុង​

spot_img
×