Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃពុធ ទី ២០ ​ខែឧសភា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ឃើញថា ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ការទទួល​រងរបួស​ខ្លួនប្រាណ ឬ ឧប្បត្តិហេតុ​បន្តិចបន្តួច​ណាមួយ​កើតឡើង​។​

ជំនួញ ៖ ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​ណាមួយ​ព្រោះតែ​ការធ្វេសប្រហែស​។​

ស្នេហា ៖ ​ងាយកើតមានជម្លោះ​វិវាទ​និងការ​ប្រេះស្រាំ​ធ្ងន់ធ្ងរ​ ៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​នានា ដូចជា​ទំនាក់ទំនង​ការងារ ការចរចា ស៊ី​ញ៉េ​ឯកសារ​ឬ​ការធ្វើ​ពិធី​អ្វីមួយ​ផង​។​ អំឡុង​ពេលនេះ​ធ្វើ​ច្រើន​នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​ផង​។

ជំនួញ ៖ ​អាច​រក​ផល​កម្រៃ​មកវិញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ផងដែរ ។

ស្នេហា ៖ ជាពេលវេលាល្អសម្រាប់​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង​នា​ថ្ងៃនេះ​ជាការ​ប្រពៃ​គួរសម​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​កិច្ចការ​អ្វី​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ជានិច្ច​។

ជំនួញ ៖ ថ្ងៃនេះរាសីល្អសម្រាប់ឆ្នាំខាលបើបើក​របរ​ថ្មីៗ​ជា​ការល្អប្រពៃ​ផង​ ព្រោះ​ឱកាសល្អៗ​កំពុង​ហុច​ឱ្យ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

ស្នេហា ៖ មានការរីកចម្រើនលូតលាស់ល្អ និងជាថ្ងៃសម្រាប់បើកចំហបេះដូងសម្រាប់គ្នាហើយ ៕

ឆ្នាំថោះ​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​នៅថ្ងៃនេះឆ្នាំទន្សាយរាសីនៅរក្សាឡើងខ្ពស់ត្រដែតដដែល ដូចនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ និង​ធ្វើ​អ្វីៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ ។​

ជំនួញ ៖ សម្រាប់របររកស៊ី​មិនមានអ្វីប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ ​គឺ​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​សម្រាប់ស្នេហាប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

​ឆ្នាំរោង​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​គួរសម ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ថា​កិច្ចការងារ​តូចធំ​តែង​ទទួល​ជា​ផ្លែផ្កា​មកវិញ​មួយចំនួន​ផងដែរ​។​ទោះបីយ៉ាងណា​ការងារ​បើ​ជួប​បញ្ហា​កាល​ពីមុនមក ហើយ​ខិតខំ​ដោះស្រាយ​នៅថ្ងៃនេះ​ឃើញថា​បញ្ហា​ដែល អាក្រក់​នឹង​ប្រែ​មក​ល្អ​វិញ​។​

ជំនួញ ៖ ​ថ្ងៃនេះលោកអ្នក​ជួប​រឿង​ទុក្ខ​កង្វល់​ច្រើន ​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​ហុច​ផ្លែផ្កា​ដូច​ជាទី​គាប់ចិត្ត​ប៉ុន្មាន​ទេ​។​

ស្នេហា ៖ ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ឆ្នាំម្សាញ់​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​ នៅថ្ងៃនេះ​បើ​មានការ​ចរចា​ឬ​និយាយ​អ្វីមួយ​ជាមួយ​អ្នកដទៃ​ឃើញថា​ងាយ​ជួប​នូវ​បញ្ហា​ផង ​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ចិត្ត​ត្រជាក់​និង​ដាច់ខាត​មិនត្រូវ​យកចិត្ត​ភ្លើង​ដាក់ខ្លួន​នោះឡើយ​។

ជំនួញ ៖ សម្រាប់អ្នកកើតឆ្នាំម្សាញ់ការធ្វើជំនួញជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​អាចមាន​ការរំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ ការធ្វើដំណើរជិតឆ្ងាយមិនបានជួបសុខដុមប៉ុន្មានទេ៕

ស្នេហា ៖ កើតការប្រចែប្រច័ណ្ឌច្រើន និងមានការតានតឹងសម្តីដាក់គ្នា ៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ស្ត្រី​ចូរ​ប្រយ័ត្ន​បញ្ហា​គ្រប់​រឿង​ចូល​យាយី​ដោយ​ប្រការ​ណាមួយ​។​

ជំនួញ ៖ ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។ ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​ទេ​។​

ស្នេហា ៖ ​ជាពេលវេលាមិនល្អសម្រាប់ផ្សំផ្គុំអាពាហ៍ពិពាហ៍ទេ ៕

​ឆ្នាំមមែ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​ ​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត ហើយ​ការងារ​ក៏​ឃើញថា​ជឿនលឿន​ទៅមុខ​គួរសម​ថែមទៀត​។​

ជំនួញ ៖ មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច ហើយ​បើ​លោកអ្នក​ចង់​បើកមុខ​របរ​ថ្មី​ឬ​ចង់​ចរចា​ទិញ​អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​។​

ស្នេហា ៖ មានភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក ហើយ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​ជា​ពេលវេលា​ល្អ​ ព្រោះ​ឆាប់​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​ណាស់៕

ឆ្នាំវក​

​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​បើ​មាន​ឯកសារ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ហើយ​បើ​មាន​ណាត់​នរណាម្នាក់​ពី​រឿង​កិច្ចការងារ​គប្បី​ទៅមុន​ម៉ោង​ណាត់​ក៏​ប្រសើរ​ដែរ​។

ជំនួញ  ​​​​ផ្លែផ្កា​ដែល​ហុច​មកវិញ​ឃើញថា​មាន​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។​

ស្នេហា ៖ ​​​​​កើតមានភាពរកាំរកូសច្រើន៕

ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។

ការងារ ៖​​ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ឬ​រំដោះគ្រោះ​ចេញ​ក៏​ប្រសើរ​ដែរ​។​ លោកអ្នក​ក្នុងអំឡុង​ពេលនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​។​

ជំនួញ ៖ ​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់ ​តែបើ​ចង់​ធ្វើ​ជំនួញ​ធំៗ​នោះ​ឃើញថា​តែង​ជួប​ផល​អាក្រក់​ច្រើនជាង​ល្អ​បន្តិច​។​

ស្នេហា ៖ ​មានប្រាស្រ័យល្អក្នុងការទំនាក់ទំនងគ្នា ៕

​ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​តែង​ហុច​ផល​មកវិញ​លឿន​ផង​។

ជំនួញ ៖ ​​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​

ស្នេហា ៖ ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំកុរ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ផង​។​

ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

ស្នេហា ៖ ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

spot_img
×