Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ ៖ អាវុធ​គ្រប់​ប្រភេទ​ត្រូវ​រក្សាទុក​ក្នុង​ឃ្លាំង ការប្រើប្រាស់​អាវុធដោយ​គ្មាន​ការចាត់តាំង​នោះ គឺ​សុទ្ធតែមានទោស​

spot_img

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​ណែនាំ ដល់​នាយទាហាន និង​ពលទាហាន​ទាំងអស់អនុវត្តន៍​នូវ​វិន័យ​កងទ័ព ជៀសវាង​ការជួញដូរ​អាវុធ ព្រោះនេះ​ជា​បទល្មើស​ខុសច្បាប់​។ អាវុធ​គ្រប់​ប្រភេទ​ត្រូវ​រក្សាទុក​ក្នុង​ឃ្លាំង​ឲ្យ​បានល្អ បើ​យកចេញ​បាន លើកលែងតែ​ការហ្វឹកហ្វឺន​,​ចេញ​បេសកកម្ម​,​ការពារ​គោលដៅ តាម​បទញ្ជា​របស់​អគ្គបញ្ជាកា​រ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ ជា​មេបញ្ជាការ​កងពលតូច​លេខ​៧០ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នូវ​សេចក្តីណែនាំ ស្តីពី​ការបង្ការ​ការពារ​ទប់​ស្កាត់​គ្រប់គ្រង​ជំងឺឆ្លង​កូ​វីដ​-១៩ របស់​ក្រសួង សុខាភិបាល​, តាម​បទបញ្ជា​របស់​ក្រសួងការពារជាតិ ,​អគ្គមេបញ្ជាការ មេបញ្ជាការ​កងទ័ពជើងគោក សម្រាប់​យោធិន​ក្នុង​កងពល​នៅតែ​បន្ត​រឹតបណ្តឹង​ការចេញចូល​ពេលធ្វើការ​ជា​រៀងរាល់ថ្ងៃ​តាមរយៈ​ការ​វាស់​កំដៅ​,​លាងដៃ​ដោយ​សាប៊ូ បាញ់​អាល់កុល​ឬ​ជែ​ល​អាល់កុល​ជាដើម​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​ផ្សព្វផ្សាយ​បន្ថែម​អំពី​ស្ថានភាព​វិវឌ្ឍន៍​ចុងក្រោយ នៃ​ការរីក​រាលដាល​ជំងឺ​មួយ​នេះ នៅលើ​ពិភពលោក​។ បើទោះបី​កម្ពុជា ព្យាបាល​អ្នក​កើត​កូ​វីដ​១៩ ជាសះស្បើយ​ក៏ពិតមែន ប៉ុន្ដែ​មិនអាច​បណ្ដែតបណ្ដោយ ឬ​ធ្វេសប្រហែស​បាន​នោះទេ ពោល​ត្រូវ​រក្សា​គោលការណ៍​អនាម័យ តាម​អ្វីដែល​ក្រសួងសុខាភិបាល​បាន​ណែនាំ​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ណែនាំ​ន្ថែ​ម​អំពី វិន័យ​កងទ័ព និង​លើកឡើងថា អាវុធ​គ្រប់​ប្រភេទ​ត្រូវ​រក្សាទុក​ក្នុង​ឃ្លាំង​ឲ្យ​បានល្អ បើ​យកចេញ​បាន លើកលែងតែ​ការហ្វឹកហ្វឺន​,​ចេញ​បេសកកម្ម​,​ការពារ​គោលដៅ តាម​បទញ្ជា​របស់​អគ្គបញ្ជាកា​រ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ហើយ​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ ដោយ​គ្មាន​ការចាត់តាំង​នោះ គឺ​សុទ្ធតែ មានទោស​។​

​លោក​ក៏បាន​ណែនាំ ដល់​នាយទាហាន និង​ពលទាហាន​ទាំងអស់ អនុវត្តន៍​នូវ​វិន័យ​កងទ័ព ចៀសវាង​ការជួញដូរ​អាវុធ ព្រោះនេះ​ជា​បទល្មើស​ខុសច្បាប់​។ លោក​បាន​បន្តទៀតថា នាយទាហាន នាយទាហានរង នៅក្នុង​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ ហាម​មិន​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿងញៀន​ទេ ប្រសិនបើ​មាន​ករណីនេះ​កើតឡើង ត្រូវ​ចាត់វិធានការ​តាមច្បាប់ និង​វិន័យ​កងទ័ព​៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×