Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ សហគ្រាស នឹង​បំពាក់​ប្រព័ន្ធ​ឌីជីថល​ស្វ័យ​ត្រួតពិនិត្យ តាមដាន​គុណភាព​បរិស្ថានពី​ទីតាំង​ប្រភព​បំពុល​

spot_img

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បានផ្តល់​លិខិត​អនុញ្ញាតឱ្យ​ក្រុមហ៊ុន GUOAO (Cambodia) ផ្តល់​សេវា​បំពាក់​ប្រ​ព័​ន្ឋ​ឌីជីថល​ស្វ័យ​ត្រួតពិនិត្យ តាមដាន​គុណភាព​បរិស្ថាន ពី​ដំណើរការ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ និង​ការបញ្ចេញ​ឧស្ម័ន​ពី​បំពង់ផ្សែង​។ ប្រព័ន្ធគ្រប់គ្រង និង​បញ្ជូន​ទិន្នន័យ​ដោយ​ស្វ័យប្រវត្តិ នឹង​មានការ​តម្លើង ដើម្បី​តាមដាន​ដល់​រោងចក្រ សហគ្រាស ដែលមាន​សក្តានុពល​បំពុលបរិស្ថាន​ផងដែរ​។​

​ឯកឧត្តម សៅ សុភាព​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅ​ថ្ងៃ អង្គារ ទី​១៩ ខែឧសភា ឆ្នា​២០២០ បានទទួល​ប្រ​ព័​ន្ឋ​ឌីជីថល​ស្វ័យ​ត្រួតពិនិត្យ​តាមដាន​គុណភាព​បរិស្ថាន ពី​ទីតាំង​ប្រភព​បំពុល ពី​លោក Guo Yanping ប្រធាន​ក្រុមហ៊ុន GUOAO (Cambodia) Environmental Engineering Co., Ltd ។ ពិធី​ប្រគល់ និង​ទទួល​រៀបចំឡើង​ដោយមាន​វត្តមាន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង និង​តំណាង​ក្រុមហ៊ុន​មួយចំនួនទៀត​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម សៅ សុភាព បាន​លើកឡើងថា ក្រសួងបរិស្ថាន បានផ្តល់​លិខិត​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នេះ ផ្តល់​សេវា​បំពាក់​ប្រ​ព័​ន្ឋ​ឌីជីថល​ស្វ័យ​ត្រួតពិនិត្យ​តាមដាន​គុណភាព​បរិស្ថាន ពី​ដំណើរការ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ និង​ការបញ្ចេញ​ឧស្ម័ន​ពី​បំពង់ផ្សែង​។​

ជាមួយគ្នានេះ ឯកឧត្តម​បាន​បន្ថែមថា ប្រព័ន្ធគ្រប់គ្រង និង​បញ្ជូន​ទិន្នន័យ​ដោយ​ស្វ័យប្រវត្តិ នឹង​មានការ​តម្លើង ដើម្បី​តាមដាន​ដល់​រោងចក្រ សហគ្រាស ដែលមាន​សក្តានុពល​បំពុលបរិស្ថាន​ផងដែរ​។​

​ប្រព័ន្ធ​ឌីជីថល​ស្វ័យ​ត្រួតពិនិត្យ​តាមដាន​គុណភាព​បរិស្ថាន ពី​ទីតាំង​ប្រភព​បំពុល​នឹង​បំពេញការងារ​សំខាន់ៗ ដូចជា តាមដាន​ស្ថានភាព​កំពុងដំណើរការ​ប្រព្រឹត្ត​កម្ម​សំណល់ រាវ នូវ​ប្រភព​បំពុល និង​ភាពមិនប្រក្រតី នៃ​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​មិន​គោរព​តាម​គោលការណ៍​បច្ចេកទេស សំដៅ​ធានាថា​លទ្ធផល​នៃ​ដំណើរ ប្រព្រឹត្តិកម្ម​សំណល់​រាវ របស់​ប្រភព​បំពុល​ប្រកបដោយ​តម្លាភាព​។ តាមរយៈ​ការផ្តល់​សញ្ញា ឬ​ទិន្នន័យ​ដោយ​ឧបករណ៍​ស្វ័យប្រវត្តិ ក្រសួងបរិស្ថាន អាច​ចាត់វិធានការ​ទប់ស្កាត់ ការបំពុល​បរិស្ថាន​ទាន់ពេលវេលា ដល់​ប្រភព​បំពុល ចំពោះ​ភាពខ្វះខាត​ដំណើរការ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​របស់ខ្លួន​។ កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​ចំណាយ នៃ​ការចុះ​អធិការកិច្ច​នៅ​ប្រភព​បំពុល​នានា ដែល​អាច​កើតមាន​។ កាត់បន្ថយ​ការរំខាន​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​នានា ព្រមទាំង​សម្តែង​ពី​ភាពស្មោះត្រង់ និង​តម្លាភាព ស្របតាម​កំណែទម្រង់​ការងារ​រប​ស់​ក្រសួងបរិស្ថាន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ ពី​មនុស្ស​ច្រើន​ធ្វើការ​តិច មក​មនុស្ស​តិច​ធ្វើការ​ច្រើន ដើម្បី​កាត់បន្ថយ​ការចំណាយ របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្នុងអំឡុង​វិបត្តិ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩៕​

ដោយ​៖​កូ​ឡាប​

spot_img
×