Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​មេខ្លោង​ម្នាក់ ដែល​កៀរគរ​កម្លាំង​ពលកម្មឲ្យ​កើត​មានការ​សង់រោង និង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើ​អនាធិបតេយ្យ ដោយ​ខុសច្បាប់ ក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​

spot_img

​ខេត្តមណ្ឌលគិរី ៖ មន្ត្រីរដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី កោះអញ្ជើញ​រូប​វ័ន​បុគ្គល​មក​សាកសួរ​ករណី​កាន់កាប់​ដីព្រៃ​ក្នុង​តំបន់​របៀង​អភិរក្ស​ជីវចម្រុះ​។ ជននេះ គឺជា​មេខ្លោង​ដែល​កៀរគរ​កម្លាំង​ពលកម្ម ឲ្យ​កើត​មានការ​សង់រោង និង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើ​អនាធិប តេយ្យ​ដោយ​ខុសច្បាប់ ហើយ​នៅ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានរៀបចំ​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

​ក្រសួងបរិស្ថាន បាន​ផ្សាយ​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ មន្ត្រីរដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​កោះអញ្ជើញ​បុរស​ម្នាក់​មក​សាកសួរ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់​ដីព្រៃ​នៅក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដើម្បី​កំណត់​អត្ថិភាព និង​បទល្មើស​ធនធានធម្មជាតិ ដែល​មានចែង​ក្នុង​បញ្ញត្តិ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។​

​រូបវន្តបុគ្គល​ដែល​កោះអញ្ជើញ​មក​សាកសួរ​មានឈ្មោះ គ្រិះ ផន អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រង់​តេះ ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​គួរ​រំលឹក​ជូន​បន្ថែមថា ជននេះ​គឺជា​មេខ្លោង​ដែល​កៀរគរ​កម្លាំង​ពលកម្ម​ឲ្យ​កើតមាន​ការសង់​រោង និង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើ​អនាធិបតេយ្យ​ដោយ​ខុសច្បាប់ និង​សាង​សង់រោង​ក្រោលគោ ក្នុង​រូបភាព​នៃ​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ របស់​រដ្ឋ​ដោយ​ខុសច្បាប់ និង​ធ្វើ​សកម្មភាព​រារាំង​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​ក្នុងការ​បំពេញភារកិច្ច​។ បច្ចុប្បន្ន​ជននេះ​ត្រូវបាន​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

ដោយ​៖​កូ​ឡាប​

spot_img
×