Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ខេត្តបាត់ដំបង មាន​អង្ករ​គ្រប់គ្រាន់សម្រាប់​ការនាំចេញបន្ទាប់ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឡើងវិញ​

spot_img

បាត់ដំបង​៖​ក្រុមហ៊ុន​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស បាន​ត្រៀម​រួចជាស្រេច និង​មាន​អង្ករ​គ្រប់គ្រាន់ ក្នុងការ​នាំចេញ​ប្រភេទ​អង្ក​រស បន្ទាប់ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឡើងវិញ កាន់តែ​ធ្វើ​ឲ្យ​ការនាំ​អង្ករ​ចេញ របស់​ខេត្តបាត់ដំបង នឹងមាន​ភាពល្អប្រសើរ​ឡើង​។​

​លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​ថា ទោះបី​​ជា​បច្ចុប្បន្ន​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្តធ្វើ​ឲ្យ​ពិ​ភ​លោក មានការ​ព្រួយបារម្ភ និង​មានការ​ប្រុងប្រយ័ត្ន តែ​ពលរដ្ឋ​នៅតែ​បន្តធ្វើ​អាជីវកម្ម​របស់ខ្លួន ដែលមាន​ទាំង​វិស័យ​ឧស្សាហកម្ម កសិកម្ម​និង​ការនាំចេញ​ជាដើម ក្នុងនោះ​ខេត្តបាត់ដំបង ក៏មាន​ការនាំចេញ​អង្ករ ទៅ​ក្រៅប្រទេស​ផងដែរ​។

លោក​បាន​បន្តថា ចំពោះ​ខេត្តបាត់ដំបង ក្នុង​មួយឆ្នាំៗ អាច​ផលិត​អង្ករ​បាន​ជាង​១​លាន​តោន ហើយ​អាចមាន​សមត្ថភាព នាំចេញ​គ្រប់ពេល ឲ្យ​តែមាន​ការអនុញ្ញាត ពី​រាជរដ្ឋាភិបាល ហើយ​សម្រាប់​ខេត្តបាត់ដំបង​នេះ ក៏មាន​ក្រុមហ៊ុន​ចំនួន​១៥ កំពុង​ធ្វើ​អាជីវកម្ម លើ​ការងារ​នាំចេញ ខណៈ​មាន​រោង​ម៉ាស៊ីន​រាប់រយ​កន្លែង កំពុង​ធ្វើ​អាជីវកម្ម កិនស្រូវ​នៅក្នុង​ខេត្ត​។

​ពាក់ព័ន្ធ​នឹង​តម្លៃ​ស្រូវ​វិញ មន្ទីរជំនាញ បាន​ណែនាំ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​នានា ទទួល​ទិញស្រូវ​របស់​ពលរដ្ឋ ត្រូវ​សរសេរ​តម្លៃ​ប្រភេទ​ស្រូវ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់ ដាក់​នៅខាងមុខ ដើម្បី​ឲ្យ​ពលរដ្ឋ​បានដឹង​។ សុំ​ស្នើ​ដល់​កសិករ ត្រូវ​ស្ដាប់​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ក្នុងការ​បង្កបង្កើន​ស្រូវ​នេះ ឲ្យ​ស្របតាម​តម្រូវការ​ទីផ្សារ ក៏ដូចជា​ការដាក់​ជីគីមី ឲ្យ​បាន​តាម​ស្ដង់ដារ​បច្ចេកទេស ដើម្បី​ឲ្យ​អង្ករ​មានគុណ​ភាពល្អ ងាយស្រួល​ក្នុង​ការរក​ទីផ្សារ​ទៅ​ក្រៅប្រទេស ។

​គួរ​បញ្ជាក់ថា បន្ទាប់ពី​ប្រកាស​មួយរយៈ​ក្នុង​ការនាំ​អង្ក​រស​ទៅ​ក្រៅប្រទេស ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​ក៏​អនុញ្ញាតឲ្យ​នាំចេញ​ឡើងវិញ ចាប់ពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ប៉ុន្តែ​ការបិទ​មិន​ឲ្យ​នាំចេញ​អង្ក​រស រយៈពេល​ខ្លី​នេះ មិនមាន​ផលប៉ះពាល់​ដល់​ក្រុមហ៊ុន នាំចេញ​អង្ករ​នៅក្នុង​ខេត្ត​នោះទេ ព្រោះ​ពួកគេ​ក៏​អាច​នាំ​អង្ករ​ប្រភេទ​ក្រអូប​បានដែរ​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×