Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​៣​នាក់ មាន​ម្នាក់​ចាប់​តាម​ដីកា ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក ទៅ​តុលាការ​

spot_img

​បាត់ដំបង​៖​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​២​នាក់​និង​ម្នាក់ទៀត​ចាប់​តាម​ដីកា ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ ម៉ូតូ​២​គ្រឿង សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី ថ្ងៃទី​១៨ និង​១៩​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​ថ្មគោល​និង​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​។​

​លោក​សុខ និមល​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់ ដែល​ចាប់​ឃាត់ខ្លួន ករណី​ទី​១ ឈ្មោះ​រិ​ន ចាន់​ណាន​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​រស់នៅ​ក្រុមទី​៥ ភូមិ​សំរោង ឃុំ​តា​មឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​​និង​ឈ្មោះ​រិ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្រុមទី​៥ ភូមិ​សំរោង ឃុំ​តា​មឺ​ន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ ម៉ូតូ​២​គ្រឿង សម្ភារ​មួយចំនួន​ទៀតហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​១០​នាទី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​៣៤ ភូមិ​គោក​ក្ដូ​ច ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​ឆេង ឈាន​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ ជនសង្ស័យ​រូបនេះ កម្លាំង​ចាប់​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន លេខ​២៣៤​ត ព្រ​ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ របស់លោក​រ័ត្ន ស៊ីថា ប្រធាន​ចៅក្រម​ជំនំជម្រះ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង ពីបទ​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ មួយ​ករណី ហើយ​ចាប់ខ្លួន បាន​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ដង្គត់ ឃុំ​ស្ដៅ ស្រុក​រតន​ម​ណ្ដ​ល ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណី​ទាំង​២​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​ក់ និង​វត្ថុតាង​បាន​ភ្លាមៗ ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​ហើយ​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×