Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការព្យាករណ៍​កម្ពស់​ទឹកជំនន់​ទ​នេ្ល​មេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០ នៅ​ស្ថានីយ​ជល​សាស្ត្រ​បាសាក់ ចតុមុខ នា​ឆ្នាំ ​២០២០​ នេះ ទឹក​អាច​នឹងមាន​កម្ពស់ ៩,៧០​ម៉ែត្រ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០២០ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការព្យាករណ៍​កម្ពស់​ទឹកជំនន់​ទ​នេ្ល​មេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០​។​

​ការព្យាករណ៍​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១​ប្រចាំឆ្នាំ​២០២០​នេះ យោង​លើ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​នាពេល​ប​ច្ច​ប្បន្ន កត្តា​អាកាសធាតុ និង​ការវិភាគ​លើ​ទំនាក់ទំនង​រវាង​ទឹក​អប្បបរមា និង​អតិបរមា ព្រមទាំង​ការវិភាគ​លើ​វដ្ត​ទឹក ការព្យាករណ៍​លើក​ទី​១ បាន​បង្ហាញថា នៅ​ស្ថានីយ​ជល​សាស្ត្រ​បាសាក់ ចតុមុខ នា​ឆ្នាំ​២០២០​នេះ ទឹក​អាច​នឹងមាន​កម្ពស់ ៩,៧០​ម៉ែត្រ ដែល​ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ។​

​បន្ទាប់ពី​បានធ្វើ​ការតាមដាន ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប់ជូន​អំពី​ការព្យាករណ៍​កម្ពស់​ទឹកជំនន់ ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២០ គឺ​ស្ថានភាព​ទូទៅ​នៃ​អាកាសធាតុ​ក្នុង​តំបន់ ដោយ​យោងតាម​ការសង្កេត ពិនិត្យ​ទៅលើ​បាតុភូតធម្មជាតិ និង​ការព្យាករណ៍​តាមរយៈ ENSO Forecast រួចមក​ឃើញថា ចាប់ពី​ខែមិថុនា ដល់​ខែតុលា ឆ្នាំ​២០២០ បាតុភូត Neutral មាន​៦០​ភាគរយ បាតុភូត EL Nino មាន​១០​ភាគរយ និង​បាតុភូត La Nina មាន​៣០​ភាគរយ​។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ភ្លៀង​អាចមាន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ទាំង​នៅក្នុង​អាង​ទន្លេមេគង្គ និង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្រសួង​ដដែល ក៏បាន​បញ្ជាក់​ពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប គឺ ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ចាប់ពី​ដើមឆ្នាំ​២០២០ នេះ​មក មាន​ស្ថានភាព​ដូចជា ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​ឆ្នាំ​២០១៩ ប្រមាណ​០,៥០​ម៉ែត្រ តែ​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ​០,៣០​ម៉ែត្រ​។ ទន្លេមេគង្គ​ក្រចេះ ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​ឆ្នាំ​២០១៩ ដល់​ទៅ ១,១២​ម៉ែត្រ តែ​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,៥០​ម៉ែត្រ​។ ទន្លេមេគង្គ​កំពង់ចាម ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​ឆ្នាំ​២០១៩ ដល់​ទៅ​១,៧២​ម៉ែត្រ តែ​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ​ប្រមាណ ០,១៤​ម៉ែត្រ​។ រាជធានី​ភ្នំពេញ ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុ​មុន ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង ឆ្នាំ​២០១៩ ដល់​ទៅ ១,៧៣​ម៉ែត្រ តែ​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ​បន្តិចបន្តួច​។ ទឹក​ក្នុង​បឹង​ទន្លេសាប នៅ​ស្ថានីយ​ក្រគរ កំពង់ហ្លួង ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​ធ​ម្យ​ម​ច្រើន​ឆ្នាំ​ប្រមាណ ពី​០,១៧ ម៉ែត្រ ទៅ​២,៦៧​ម៉ែត្រ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×