Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិការ ឆ្នាំ​២០១៩ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់​កម្ចី និង​ជំនួយ​ដល់​កម្ពុ​ជាជាង ​២៧៥​ លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ បើតាម​របាយការណ៍ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បណ្ដាញ​ព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់​កម្ចី និង​ជំនួយ​ដល់​កម្ពុជា​ចំនួន​២៧៥.៨​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។

​​របាយការណ៍​ប្រចាំ​ឆ្នាំនេះ​ក៏មាន​រំលេច​សមិទ្ធផល​ចម្បងៗ ក្នុងប្រទេស​កម្ពុជា ដែល ADB ប្តេជ្ញា​ជួយ​ចំនួន ២៧៥,៨ លាន​ដុល្លារ​ក្នុង​រូប​ភាពជា​កម្ចី និង​ជំនួយ ក្នុង​ឆ្នាំ​២០១៩​។

​ខាងក្រោម​ជា​គម្រោង និង​កម្មវិធី​ធំៗ ដែល​បានចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩ ហើយ​កំពុង​បន្ត​រហូតដល់​បច្ចុប្បន្ន​៖

• គម្រោង​ឧទ្យាន​ជាតិ​ថាមពលព្រះអាទិត្យ​តម្លៃ ៧,៦ លាន​ដុល្លារ​ដើម្បី​កាត់​បន្ថយថ្លៃ​អគ្គិសនី តាម រយៈ​ការវិនិយោគ​ជាមួយ​វិស័យ​ឯកជន​លើ​ថម​ពល​ដែល​អាច​កកើត​ឡើងវិញ​នេះ​។ រោងចក្រ ថាមពល​ទាំងនេះ​រំពឹងថា​នឹង​បញ្ចៀស​ការបញ្ចេញ​ផ្សែង​ពុល​កាបូនឌីអុកស៊ីត​យ៉ាងហោច ណាស់ ១៤៨.៦៥០ តោន ក្នុង​មួយឆ្នាំ​។​

• កម្មវិធី​អភិវឌ្ឍន៍​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិ​យា​ប័ន្ន (​កម្មវិធី​រង​ទី​២) តម្លៃ​៤០​លាន​ដុល្លារ ដើម្បី បង្កើន​ការទទួលបាន​ហិរញ្ញវត្ថុ ព្រមទាំង​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ថ្មី​ដល់​សហគមន៍​ក្រីក្រ ដែល​រួមមាន​ទីជនបទ ផ្នែក​កសិកម្ម និង​ធុរកិច្ច​ខ្នាតតូច​និង​មធ្យម​។ កម្មវិធី​នេះ​គាំទ្រ​ការអនុម័ត​យុទ្ធសាស្ត្រ បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជាតិ ច្បាប់​សំខាន់ៗ ដូចជា​ច្បាប់​កសាង​ទំនុកចិត្ត ច្បាប់​ការពារ​អតិថិជន ព្រមទាំង​ការបញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​កម្មវិធីសិក្សា​។​

• គម្រោង​ជំនាញ​សម្រាប់​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង តម្លៃ ៦០​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស ទៅជា​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​ក្នុង​វិស័យ​អាទិភាព​ចំនួន​បួន​រួមមាន ផ្នែក ផលិតកម្ម សំណង់ អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច​។​

• កម្មវិធី​ទី​បី​នៃ​អភិវឌ្ឍន៍​ផ្នែក​សេវា​អនាម័យ​និង​ផ្គត់ផ្គង់​ទឹកស្អាត​តាម​ទីជនបទ តម្លៃ​៤៩​លាន​ដុល្លារ (​ដែល​៤,៤​លាន​ដុល្លារ​ជា​ប្រាក់​ជំនួយ​) ដើម្បី​លើកកម្ពស់​អនាម័យ​និង​ការផ្គត់ផ្គង់​ទឹកស្អាត​ថែម ទៀត​នៅតាម​ទីជនបទ​។ កម្មវិធី​នេះ​បន្ថែមចំនួន​ខេត្ត​ពី ប្រាំមួយ ទៅ​ប្រាំបី (​រួមមាន​ខេត្ត បន្ទាយមានជ័យ បាត់តំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ពោធិសាត់ និង​សៀមរាប​) និង​អនុវត្ត​ក្នុងភូមិ​ចំនួន ៦០០​។​

• គម្រោង​កែលម្អ​កសិកម្ម​ស្រោចស្រព តម្លៃ​១១៩,២ លាន​ដុល្លារ (​ដែល​២,២​លាន​ដុល្លារ​ជា​ប្រាក់​ជំនួយ​) ដើម្បី​ពង្រឹង​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម​សំខាន់ៗ ធ្វើ​ជំនួញ​ផលិតកម្ម​ស្រូវ ពោត ដំឡូង​មី និង​ស្វាយ ព្រមទាំង​លើកកម្ពស់​ផលិតភាព និង​ពិពិធ​កម្ម​កសិកម្ម​៕

​ដោយ​៖​កូ​ឡាប​

spot_img
×