Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន គាំទ្រ​ការដោះស្រាយ​បញ្ហា​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង​រាជធានី​-​ខេត្ត ជាពិសេស​លើ​សំណុំរឿង​បទល្មើស​គ្រឿងញៀន​

spot_img

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាស​គាំទ្រ​ពេញទំហឹង ចំពោះ​ការដាក់ចេញឱ្យ​អនុវត្ត​នូវ​យុទ្ធនា​ការដោះស្រាយ​បញ្ហា​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង​រាជធានី​-​ខេត្ត ជាពិសេស​លើ​សំណុំរឿង​បទល្មើស​គ្រឿងញៀន ។​

​នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានអនុញ្ញាត​ឲ្យ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ និង​សហការី​ជួបពិភាក្សា​ការងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ការងារ​នេះ​ថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានប្រកាស​គាំទ្រ​ពេញទំហឹង ចំពោះ​ការដាក់ចេញ ឱ្យ​អនុវត្ត​នូវ​យុទ្ធនា​ការដោះស្រាយ​បញ្ហា​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង​រាជធានី​-​ខេត្ត ជាពិសេស​លើ​សំណុំរឿង​បទល្មើស​គ្រឿងញៀន ក៏ប៉ុន្តែ ត្រូវអនុវត្ត​ឱ្យបាន​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បានឱ្យដឹងថា និយាយ​ជារួម គឺ​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​នូវ​យុទ្ធនាការ ក្នុង​ដោះស្រាយ​បញ្ហា​ការកកស្ទះ​សំណុំរឿង នៅ​សាលាក្តី​គ្រប់​ឋានានុក្រម ក្នុងនាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី លោក​អបអរសាទរ និង​ចូលរួម​គាំទ្រ​យុទ្ធនាការ​នេះ ជាមួយ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ​មិន​ដើរ​បញ្ច្រាស​គ្នា​ទេ គឺ​គាំទ្រ​គ្នា​ទៅវិញទៅមក អីចឹង​ក្នុង​ការកកស្ទះ​សំណុំរឿង​មួយចំនួន វា​ពាក់ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន ដូច្នេះ យើង​ឯកភាព​ឱ្យ​លើកយក​សំណុំរឿង​គ្រឿងញៀន​មក​ពិនិត្យ និង​ពិចារណា ប៉ុន្តែ​ត្រូវអនុវត្ត​ឱ្យ​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​បន្តថា ការប្រកាស​ឱ្យ​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង​រាជធានី​-​ខេត្ត របស់​ក្រសួងយុត្តិធម៌ គឺ​មិន​ដើរ​បញ្ច្រាស​ក្នុងការ​អនុវត្ត​យុទ្ធនាការ​ផ្សេងៗ​ទៀត​ទេ ជាពិសេស គឺ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ របស់​រាជរដ្ឋាភិបាល​។ ប៉ុន្តែ ផ្ទុយទៅវិញ គឺ​ខិតខំ​លើកកម្ពស់ ការអនុវត្ត​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​យុទ្ធនា​ការដោះស្រាយ​ការ​ការកកស្ទះ​សំណុំរឿង នៅ​សាលាដំបូង​រាជធានី​-​ខេត្ត ឱ្យ​ដើរ​ទន្ទឹមគ្នា​ផងដែរ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បានឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការលើកឡើង លើ​សំណុំរឿង​បទល្មើស​គ្រឿងញៀន រួមមាន​៖ បទល្មើស​ប្រើប្រាស់​គ្រឿងញៀន ដែល​ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា ៤៥ និង​មាត្រា​៥៣ ជាមួយនឹង​សំណុំរឿង​ដែល​ត្រូវ​ផ្តន្ទាទោស​ម​ជ្ឈឹ​ម នឹងត្រូវ​លើកយក​ពិចារណា ក៏ប៉ុន្តែ​ការពិចារណា​នេះ គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ ដោយ​វិភាគ​ទៅលើ​អង្គសេចក្តី ប្រសិនបើ​បញ្ហា​នោះ​ធ្វើឱ្យមាន​ផលប៉ះពាល់ ទៅដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម គឺ​អាជ្ញាធរ​នឹងមិន​លើកយក​មក​ពិចារណា​នោះទេ​។ ដូច្នេះ​យុទ្ធនាការ​នេះ មិនមែនជា​យុទ្ធនា​ការដោះលែង អ្នកទោស​នោះដែរ ក៏ប៉ុន្តែ​ទាំងនេះ គឺជា​ការដោះស្រាយ ដើម្បី​សុវត្ថិភាព​សង្គម និង​សុខមាលភាព របស់​មនុស្ស​តែប៉ុណ្ណោះ​។​

​ក្នុងជំនួប​នាពេល​នេះដែរ ឯកឧត្តម កើត រិ​ទ្ធ ក៏បាន​ឱ្យដឹងថា ក្រសួង​បាន​បែងចែក​ក្រុមការងារ​ជា​៤​តំបន់ ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ក្រុមការងារ​សម្រាប់​ដោះស្រាយ​ការកកស្ទះ​សំណុំ​រឿងនេះ រួមមាន​៖ លោក គឹម សន្តិភាព ទទួលខុសត្រូវ​រាជធានី​ភ្នំពេញ​, ខេត្តកណ្តាល​, ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ដែល​ក្រុមការងារ​ទី​១​នេះ គឺមាន​សំណុំរឿង​ច្រើនជាងគេ​, ទី​២៖ លោក ឡុង ណា​រិន្ទ ដែល​ទទួលបន្ទុក​តំបន់​សាលាឧទ្ធរណ៍ ខេត្ត​ត្បូងឃ្មុំ​, ទី​៣៖ លោក ជីវ សុង​ហាក់ ទទួលខុសត្រូវ​តំបន់​សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង បូករួម​ខេត្តកំពង់ឆ្នាំង និង​ទី​៤៖ លោក ជិន ម៉ា​លីន ទទួលខុសត្រូវ​តំបន់​សាលាឧទ្ធរណ៍ ខេត្ត​ព្រះសីហនុ រួមទាំង​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​។ បន្ថែម​ពីនេះ ក្រុមការងារ​ទាំង​៤​នេះ មាន​លេខាធិការដ្ឋាន​មួយ សម្រាប់​ជួយ​ដល់​ផ្នែក​រដ្ឋបាល បច្ចេកទេស និង​ហិរញ្ញវត្ថុ​។​

​ឯកឧត្តម កើត រិ​ទ្ធ ក៏បាន​ណែនាំ​ដល់​ចៅក្រម ព្រះរាជអាជ្ញា និង​ក្រឡាបញ្ជី ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ នៅក្នុងពេល​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ត្រូវអនុវត្ត​ឱ្យបាន​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​។​

​សំណុំរឿង​ដែល​កំពុង​ចាត់ការ នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត មាន​ចំនួន​៣៩.១៥២ សំណុំរឿង (​គ្រឿងញៀន​មាន​ចំនួន ៦.២៦០​សំណុំរឿង​) និង​មាន​អ្នក​ជាប់ឃុំ​សរុប​មាន​ចំនួន ១២.៦៥១​នាក់ (​អ្នក​ជាប់ឃុំ​នៅក្នុង​សំណុំរឿង​គ្រឿងញៀន​មាន​ចំនួន ៦.៩០០​នាក់​)៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×