Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិការឆ្នាំ​ ២០១៩ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក កើន​ដល់ ៣៣,៧៤ ពាន់​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ៖ គម្រោងកម្ម​វី​ធី និង​ការគាំទ្រ ការអភិវឌ្ឍ​ផ្សេងៗ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់​សមាជិក​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក មាន​ទំហំ​រហូតដល់ ៣៣,៧៤​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ដែល​នេះ​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់ ទៅនឹង​ទស្សនវិស័យ​របស់ខ្លួន​ដើម្បី​សម្រេចបាន​តំបន់​ដែលមាន​វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​បានចេញ​ផ្សាយ​កាលពី ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​។​

​របាយការណ៍​ប្រចាំឆ្នាំ​២០១៩ របស់ ADB ចេញផ្សាយ​ថ្ងៃនេះ ផ្តល់នូវ​ព័ត៌មាន ស៊ីជម្រៅ​នៃ លទ្ធផល ប្រតិបត្តិការ និង​ហិរញ្ញវត្ថុ របស់ ADB ក្នុង​ឆ្នាំ​២០១៩ ដែល​គ្របដណ្តប់​ពេញ​មួយឆ្នាំ​ដំបូង​នៃ​ការអនុវត្ត​យុទ្ធ សាស្ត្រ រួម​រយៈពេល​វែង​រប​ស់ ADB ហៅថា យុទ្ធសាស្ត្រ​២០៣០​។​

“​ខ្ញុំ​មានការ​លើកទឹកចិត្ត ដោយ​ការខិតខំ​របស់​យើង​ក្នុង​ឆ្នាំ​២០១៩​។ ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​អ្វីដែល​យើង សម្រេចបាន​កន្លងមក​ក្នុង​ឆ្នាំ​២០២០​។​” ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី លោក Masatsugu Asakawa បាន​មាន ប្រសាសន៍​។ “​យើង នឹង​បន្ត​ពី​សមិទ្ធផល​សម្រេចបាន ដើម្បី​ធានា​ធ្វើ​ការងារ​បន្ថែម ដែល​ស្រប ហើយ​ឆ្លើយតប​នឹង តម្រូវការ សមាជិក​យើង ខណៈដែល​ពួកគេ​ទប់ទល់ និង​ងើប​ឡើងវិញ ពី​ការ​រាតត្បាត​នៃ COVID-19​។​”

​ដើម្បី​ឆ្លើយតប​នឹង COVID-19 កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំនេះ ADB​បានអនុម័ត កញ្ចប់​ថវិកា ២០ ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​សកម្មភាព ក៏ដូចជា​កម្មវិធី​នានា ជួយ​សមាជិក​ជា​ប្រទេស​កំពុង អភិវឌ្ឍ​ដោះស្រាយ​ផលប៉ះពាល់​ដោយ ជំងឺ​រាតត្បាត​នេះ​។​

​ការគាំទ្រ​ថ្មីៗ​ក្នុង​ឆ្នាំ​២០១៩ រួមមាន កម្ចី ជំនួយ ការវិនិយោគ និង​កិច្ចធានា​ប្រមាណ ២១,៦៤​ពាន់ លាន​ដុល្លារ ពី​ធនធាន​ផ្ទាល់​របស់ ADB ដើម្បី​ជួយ ផែនការអភិវឌ្ឍន៍ និង​កំណើន នៃ​សមាជិក​ដែលជា​ប្រទេស កំពុង​អភិវឌ្ឍ​។ ការផ្តល់​មូលនិធិ ក្នុង​ឆ្នាំ​២០១៩ (​ដែលជា​សូចនាករ​គន្លឹះ សម្រាប់​ការអនុវត្ត​គម្រោង ប្រកបដោយ ជោគជ័យ​) មាន​ចំនួន​ដល់ ១៦,៤៧​ពាន់​លាន​ដុល្លារ គឺ​កើនឡើង​១៦,១% ពី​ឆ្នាំ​២០១៨​។​

​ប្រតិបត្តិការ​ផ្នែក​ឯកជន​របស់​ADB ក្នុង​ឆ្នាំ​២០១៩ កើន​ដល់ ៣​ពាន់​លាន​ដុល្លារ ដែលជា​ឆ្នាំ​ទី​ពីរ ជាប់ៗ គ្នា​នៃ​កម្រិត​ខ្ពស់​នេះ ហើយ​វា​បង្ហាញ​ផែនការ​ពង្រីក​ការវិនិយោគ​វិស័យ​ឯកជន ក្នុង​ផ្នែក និង​ក្នុងប្រទេស​អភិវឌ្ឍន៍ បង្គួរ​ថ្មីៗ​។​

សហ​ហិរញ្ញប្បទាន​មាន​ចំនួន​ដល់ ១១,៨៦​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ក្នុងនោះ​ប្រតិបត្តិការ ផ្នែក ឯកជន​របស់ ADB មាន ៦,៩៨​ពាន់​លាន​ដុល្លារ នៃ​ចំនួន​សហ​ហិរញ្ញប្បទាន​សរុប​។​

​ហិរញ្ញប្បទាន​លើ​ផ្នែក​អាកាសធាតុ​នៃ​ADB ក្នុង​ឆ្នាំ​២០១៩ កើន​ដល់​កម្រិត​ខ្ពស់បំផុត​គឺ ៦,៥៥​ពាន់ លាន​ដុល្លារ​។ ADB សម្រេចបាន​គោលដៅ​របស់ខ្លួន មួយ​ឆ្នាំមុន​កាលកំណត់ ក្នុងការ​បង្កើន​ទ្វេដង​នូវ​ការវិនិយោគ ប្រចាំឆ្នាំ​ក្នុង​ផ្នែក​អាកាស ធាតុ ដែល​កាលពី​ឆ្នាំ​២០១៤ មាន​ត្រឹមតែ ៣​ពាន់​លាន​ដុល្លារ ប៉ុណ្ណោះ​។ នេះ​បង្ហាញ​ការ ប្តេជ្ញាចិត្ត​ខ្ពស់​របស់ ADB សម្រាប់​សកម្មភាព​ទាក់ទង​នឹង បម្រែបម្រួល​អាកាសធាតុ​។ យុទ្ធសាស្ត្រ​២០៣០ កំណត់ គោលដៅ ដើម្បី​សម្រេចបាន ហិរញ្ញប្បទាន លើ​ផ្នែក​អាកាសធាតុ សរុប​ឲ្យ​បាន ៣៥​ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ ២០២៤ និង ៨០​ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០៣០​។​

ADB ក៏​កំពុង​ឈានទៅ​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​២០៣០ របស់ខ្លួន ក្នុងការ​លើកកម្ពស់​ស​ម​ភាព យេនឌ័រ យ៉ាងហោចណាស់ ៧៥% នៃប្រតិបត្តិ​ការ​របស់​ខ្លួន​។​

​របាយការណ៍​ប្រចាំឆ្នាំ​របស់ ADB ក្នុង​ទម្រង់ ឌីជីថល មាន​ផ្ទុក​នូវ​មាតិកា multimedia ដ៏​សម្បូរបែប​។ ដើម្បី​បរិស្ថាន​មេត្រី វា​ត្រូវបាន​បោះផ្សាយ​១០០% តាម online​។ សូម​មើល www.adb.org/ar2019/digital​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា សម្រេច​ឲ្យ​បាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដើម្បី​លុបបំបាត់​ភាព​ទីទាល់ក្រ​។ បង្កើតឡើង​នៅ​ឆ្នាំ ១៩៦៦ ADB ជា​ស្ថាប័ន គ្រប់គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ដែល​ក្នុងនោះ ៤៩ មកពី​តំបន់​នេះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×