Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​អាសូរ ! ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​កូន​យក​បាយ​ឲ្យ​ប្ដី​រអិលដួល​ធ្លាក់​កូន​ពី​លេី​ស្ពាន​ចូល​ទឹកទន្លេ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ គួរ​ឲ្យ​អាសូរ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ដឹក​កូនប្រុស​និង​ប្អូនប្រុស យក​បាយ​ទៅ​ឲ្យ​ប្ដី​ក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​កោះអន្លង់ចិន ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ស្រាប់តែ​រអិលដួល​ធ្លាក់​កូនប្រុស ចូលទៅក្នុង​ទឹកទន្លេ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ហេតុការណ៍​នេះ​បាន​កេី​ត​ឡេី​ង​នៅវេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី ១៩ ខែឧសភា​ឆ្នាំ​២០២០ នៅក្នុង​ភូមិ​សិត្បូ សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​ក្មេង​ដែល​ស្លាប់​មានឈ្មោះ​៖ ស្រ៊​យ មាន​ហេង អាយុ ២​ឆ្នាំកន្លះ ស្នាក់នៅ ភូមិ​សិត្បូ សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​តាម​ប្រភពព័ត៌មាន​ពី​ម្ដាយ​ក្មេងរងគ្រោះ បាន​រៀប​រាប់ទាំង​អួល​ដេី​មក​ថា ដំបូង​ឡេី​យ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ដ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GH-5278 ដឹក​កូនប្រុស​ម្នាក់​និង​ប្អូនប្រុស​ម្នាក់ទៀត យក​បាយ​ទៅ​ឲ្យ​ប្ដី​ដែល​ធ្វេី​ការ​នៅក្នុង​ការដ្ឋាន​សំណង់ សាងសង់​ស្ពាន​កោះអន្លង់ចិន ដូច​រាល់ដង តែ​អកុសល​នៅថ្ងៃនេះ ស្ត្រី​ជា​ម្ដាយ​បាន​ជិះ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន ចំពេល​មេឃ​កំពុង​ភ្លៀង​ហេី​យ​ថ្មីៗ​ផង ស្រាប់តែ​រេ​ចង្កូត​រអិលដួល ធ្លាក់​កូនប្រុស​ពី​លេី​ស្ពាន​បា​ឡេ ជាប់​ហ្នឹង​ស្ពាន​កោះ​អន្លង់​ជ្រៃ ដែល​សាង់សង់​ទុក​សម្រាប់​ឲ្យ​យានយន្ត​ឆ្លងកាត់ ចូលទៅក្នុង​ទឹកទន្លេ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

​ភ្លាមៗ​នោះដែរ​ប្រជាពលរដ្ឋ​ក្បែរ​នោះ ក៏បាន​នាំគ្នា​ជា​ច្រេី​ន​នាក់ ចុះជួយ​រុករក​សព​ក្មេងប្រុស​ដែល​បាន​ធ្លាក់​ពី​លេី​ស្ពាន​នោះ អស់​រយៈពេល​ជា​ច្រេី​ន​ម៉ោង​ដែរ តែ​រក​មិន​ឃេី​ញ ។​

​បច្ចុប្បន្ន​សាកសព​ក្មេងប្រុស​ដែល​បាន​ធ្លាក់​ពី​លេី​ស្ពាន​បា​ឡេ ជាប់​នឹង​ស្ពាន​កោះអន្លង់ចិន​នោះ នៅ​មិនទាន់​រក​ឃេី​ញ​នៅ​ឡេី​យ​នោះទេ ៕​

ដោយ​៖​សា​ម៉េ​ត​

spot_img
×