Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់បោះ​យ៉ាង​អាណាធិបតេយ្យ​នៅ​ខណ្ឌ​៧​មករា​! ខ្មាន់កាំភ្លើង​ជិះ​រថយន្ត​ស៊េរី​ទំនើប ផ្ទុះអាវុធ​១​គ្រាប់​ក្បែរ​លី​ហួរ ផ្អើល​សមត្ថកិច្ច​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ មាន​ករណី​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​អ្នកកាសែត​និង​សមត្ថកិច្ច ហេតុការណ៍​នេះ​នៅវេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០​ខែ ឧសភា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ដែល​ស្ថិតក្នុង​សង្កាត់ អូ​ឬ​ស្សី​២ ខណ្ឌ​៧​មករា​។

​យោងតាម​ប្រភពពី​សមត្ថកិច្ច​ដែល​ល្បាត​តាម​មូលដ្ឋាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​មាន​ហេតុការណ៍​បាញ់បោះ​យ៉ាង​សេរី​បែបនេះ គឺមាន​រថយន្ត​ម៉ាក toyota Lang Cruiser ពណ៌​ស ស៊េរី​ទំនើប​១ គ្រឿង មិន​ចាំ​ផ្លាកលេខ បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន ពេលដែល​មកដល់​ចំណុចកើតហេតុ រថយន្ត​បង្ក​ខាងលើ​បាន​បើក​កញ្ចក់​ឡាន រួច​ហូត​កាំភ្លើង​បាញ់​១​គ្រាប់​ឡើងលើ រួច​ក៏បាន​បន្តដំណើរ​ជិះ​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។ ប្រភព​ដដែល​បាន​បន្តទៀតថា ជនបង្ក​មិនបាន​ស្គាល់​អត្តសញ្ញាណ​ទេ មិនដឹងថា​ជាម​នុស្ស​ប្រុស ឬ​ស្រី និង​ជា​ជនជាតិ​អ្វី​នោះទេ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បា​នរក​សម្បក​កា​ទូ​ស្ស ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕

​ដោយ​៖​សា​ម៉េ​ត​

spot_img
×