Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អូស្ត្រាលី​ម្នាក់​រង​ការផាកពិន័យ ដោយសារ​ជួយសង្គ្រោះ​ត្រី​បា​ឡែ​ន​ជាប់​មង​

spot_img

​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​បានធ្វើ​សកម្មភាព​ខ្លួនឯង ដើម្បី​ជួយ​រំដោះ​ត្រី​បា​ឡែ​ន​ចេញពី​មង បាន​និយាយថា គាត់​ត្រូវបាន​អាជ្ញាធរ​ផាកពិន័យ​ដោយសារតែ​ធ្វើ​សកម្មភាព​សង្គ្រោះ​។​

​ត្រី​បា​ឡែ​ន​ជាប់​មង ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ទឹក នៅ​សមុទ្រ Gold កាលពី​ថ្ងៃ​អង្គារ បណ្តាល​ឲ្យ​មានការ​ស្នើ​អន្តរាគមន៍​ពី​អាជ្ញាធរ​។​

​ប៉ុន្តែ មិនមាន​ការឆ្លើយតប​ណាមួយ​ពី​អាជ្ញាធរ​សោះ បន្ទាប់ពី​រយៈពេល ១​ម៉ោង ហើយ​បុរស​ម្នាក់​ក៏បាន​ចាប់ផ្តើម​ធ្វើការ​សង្គ្រោះ​ត្រី​នោះ​ដោយ​ខ្លួនឯង ដោយ​គាត់​បានចេញ​ទូក​របស់គាត់ និង​បាន​ហែល​ទៅកាន់​ត្រូ​បា​ឡែ​ន និង​ធ្វើការ​ដោះ​មង​ចេញ​ដែល​ជាប់​នៅ​ព្រុយ​របស់​វា​។​

​បុរស​រូប​នោះបាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា នៅពេល​គាត់​ត្រឡប់​មកកាន់​ច្រាំង​វិញ គាត់​ត្រូវបាន​មន្ត្រី​ធ្វើការ​ផាកពិន័យ​។

​គេ​មិន​បានដឹង​ច្បាស់លាស់​ពី​ការផាកពិន័យ​នោះទេ ប៉ុន្តែ​រដ្ឋ Qeeunland នឹងធ្វើ​ការផាកពិន័យ​ដល់​អ្នក​ទាំងឡាយណា​ដែល​រំខាន់​ទៅដល់​ទ្រព្យសម្បតិ្ត​ក្រុមប្រឹក្សា រួមមាន​ការចូល​ជិត ត្រី​បា​ឡែ​ន​ជាដើម​។​

​បុរស​សង្គ្រោះ​ត្រី​បា​ឡែ​ន​រូបនោះ បាន​ប្រាប់ថា​គាត់​ឈ្មោះ Django​។ គាត់​បាន​ថ្លែងប្រាប់​សារព័ត៌មាន​អូស្ត្រាលី ABC ថា “​ខ្ញុំ​គ្រាន់តែ​ចង់​រំដោះ​ត្រី​បា​ឡែ​ន​ចេញពី​មង​ប៉ុណ្ណោះ​”​។ គាត់​មានកូន​កាំបិត ប៉ុន្តែ​គាត់​គ្រាន់តែ​ដោះ​មង​ចេញពី​ព្រុយ​ត្រី​បា​ឡែ​ន​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ការប្រើប្រាស់​មង​ត្រី​ឆ្លាម​នៅ​ជុំវិញ​សមុទ្រ​អូស្ត្រាលី​មាន​ភាពចម្រូងចម្រាស់ ដោយសារតែ​ការ​រាយ​មង​នោះ​ប៉ះពាល់​ទៅដល់​សត្វ​ដទៃ​។​

​កាលពី​ឆ្នាំមុន មាន​ត្រី​បា​ឡែ​ន​យ៉ាងតិច ៥​ក្បាល​បាន​ជាប់​មង​របស់​អាជ្ញា​ធរ​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×