Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ចិន​ដែល​ត្រូវគេ​ចាប់ពង្រត់​អស់ ៣២​ឆ្នាំ ពេលនេះ​បាន​ជួបជុំ​ឪពុកម្តាយ​វិញ​

spot_img

​ប្តី​ប្រពន្ធ​ជនជាតិ​ចិន​មួយគូ ដែល​កូនប្រុស​ពួកគេ​ត្រូវបាន​គេ​ចាប់ពង្រត់​យកទៅ​កាលពី​ឆ្នាំ ១៩៨៨ ពេលនេះ​បាន​ជួបជុំ​នឹង​កូនប្រុស​វិញ​ហើយ បន្ទាប់ពី​បែក​គ្នា​អស់​រយៈពេល ៣២​ឆ្នាំ​។​

​កុមារ Mao Yin ត្រូវបាន​ចាប់​យកទៅ នៅពេល​គាត់​មាន​អាយុ​ត្រឹម ២​ឆ្នាំ ខណៈពេលដែល​ឪពុក​គាត់​បាន​យក​ទឹក​នៅ​សណ្ឋាគារ​ដើម្បី​ឲ្យ​គាត់​ផឹក​។​

​ពេល​បាត់​ខ្លួន ឪពុកម្តាយ​គាត់​បាន​ខិតខំ​ស្វែងរក​គាត់​ក្នុងប្រទេស ហើយ​ម្តាយ​គាត់​បាន​ចែក​ខិត​ប័​ណ្ឌ​អស់​ជាង ១០០.០០០​សន្លឹក ដើម្បី​ផ្សព្វផ្សាយ​រក​កូនប្រុស​។​

​គ្រួសារ​នេះ បានធ្វើការ​ជួបជុំគ្នា​ឡើងវិញ នៅក្នុង​ស​ន្និសិទ​ដែល​រៀបចំឡើង​ដោយ​ប៉ូលិស កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ហើយ​កូនប្រុស​ពួកគេ​បច្ចុប្បន្ន​មាន​អាយុ ៣៤​ឆ្នាំ​។ កូនប្រុស​នោះបាន​និយាយថា លោក​មាន​គម្រោង​ចំណាយពេល​វេលា​ឲ្យ​ច្រើន​ដើម្បី​នៅ​ជាមួយ​ឪពុកម្តាយ​។​

​អ្នកស្រី Li Jingzhi ដែលជា​ម្តាយ​របស់​ក្មេងប្រុស​បាត់​ខ្លួន​អស់ ៣២​ឆ្នាំ បាន​និយាយថា “​ខ្ញុំ​សូម​អរគុណ​ទៅដល់​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ជួយ​ពួកយើង​”​។​

​តើ​មាន​អ្វី​កើតឡើង​ចំពោះ​កុមារ Mao Yin?

​គាត់​បានកើត​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៨៦​។ នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន South China Morning កាលពី​ខែមករា មុនពេល​គាត់​ត្រូវបាន​រកឃើញ ម្តាយ​របស់គាត់​បាន​ហៅ​គាត់​ថា ជា​ក្មេងប្រុស​គួរ​ឲ្យ​ស្រឡាញ់ ឆ្លាត និង​មាន​សុខភាព​ល្អ​។​

​នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ១៩៨៨ ឪពុក​គាត់​ឈ្មោះ Mao Zhenjing បាន​យក​គាត់​ពី​កន្លែង​ក្មេង​លេង​កម្សាន្ត​មក​ផ្ទះ​វិញ ក្នុង​ទីក្រុង Xian ស្ថិតក្នុង​ខេត្ត Shaanxi​។​

​ក្មេងប្រុស​នោះបាន​សុំ​ទឹក​ផឹក ដូច្នេះ​ពួកគេ​បាន​ឈប់​នៅមុខ​ច្រកចូល​សណ្ឋាគារ​មួយ​។ ខណៈដែល​ឪពុក​គាត់​កំំ​ពុង​ផ្តុំ​ទឹក​ក្តៅ​ឲ្យ​ត្រជាក់ គាត់​ក៏បាន​ក្រឡេក​មើលទៅ​កូនប្រុស ហើយ​ឃើញ​មាន​គេ​ចាប់​ឆក់​យកទៅ​។​

​ប្តី​ប្រពន្ធ​នោះបាន​ស្វែង​កូនប្រុស​នៅក្នុង​ទីក្រុង Xian និង​បានដាក់​បដា​ផ្សព្វផ្សាយ​ជាច្រើន​។​

​អ្នកស្រី Li Jingzhi បាន​ឈប់​ធ្វើការ ដើម្បី​ស្វែងរក​កូនប្រុស ដោយបាន​ចែក​ខិត​ប័​ណ្ឌ​ជាង ១០០.០០០​សន្លឹក​នៅក្នុង​ខេត្ត និង​ក្រុង​ចំនួន​ជាង ១០ ប៉ុន្តែ​ការប្រឹងប្រែង​នោះ​មិនមាន​ផ្លែផ្កា​ឡើយ​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ អ្នកស្រី​បានចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ជាច្រើន ដោយ​ស្នើ​ឲ្យ​មានការ​ជួយ​រក​កូនប្រុស​គាត់​។​

​ក្នុង​ឆ្នាំ ២០០៧ អ្នកស្រី​បានចាប់ផ្តើម​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ជាមួយនឹង​ក្រុមការងារ​ដែលមាន​ឈ្មោះថា “​កូន​ត្រឡប់មកផ្ទះ​វិញ (Baby Come Back Home)” ដើម្បី​ជួយ​ឪពុកម្តាយ​ណា​ដែល​បាត់​កូន​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ គាត់​បាន​ជួយ​ក្មេង​ចំនួន ២៩​នាក់​ឲ្យ​ជួបជុំ​គ្រួសារ​ពួកគេ​វិញ ខណៈដែល​កូនប្រុស​គាត់​ខ្លួនឯង កំពុងតែ​នៅ​បាត់​ខ្លួន​។ គាត់​បន្តធ្វើ​កិច្ចការ​ជាមួយ​ក្រុម​នោះ​។​

​តើ​លោក Mao Yin ត្រូវគេ​រកឃើញ​ដោយ​របៀប​ណា​?

​កាលពី​ខែមេសា ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា ប៉ូលិស​ទទួលបាន​តម្រុយ​ពី​បុរស​ម្នាក់​មកពី​ខេត្ត Sichuan ចំងាយ​ប្រមាណ ១.០០០​គីឡូម៉ែត្រ​ពី​ទីក្រុង Xian ដែល​បាន​សុំ​កូន​យកមក​ចិ​ញ្ជឹ​ម​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ប៉ូលីស​បាន​រកឃើញ អ្នក​ដែល​ត្រូវគេ​សុំ​យកមក​ចិ​ញ្ជឹ​ម​ដែល​ឥឡូវនេះ មាន​អាយុ ៣៤​ឆ្នាំ ហើយ​មានការ​ធ្វើតេស្ត​លើ DNA ដើម្បី​ចង់ដឹងថា​តើ​គាត់​មាន​ពាក់ព័ន្ធ​នឹង​លោក Mao Zhengjing និង​អ្នកស្រី Li Jingzhi ឬ​យ៉ាងណា​។ លទ្ធផល​ពិនិត្យ​បង្ហាញ​វិជ្ជមាន មានន័យថា​ពួកគេ​ពាក់ព័ន្ធ​នឹង​គ្នា​។​

​លោក Mao Yin ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​សារ​ថ្មី​ថា Gu Ningning មានមុខ​របប​ជា​អ្នក​ដឺ​គ័​រ​ផ្ទះ​។ លោក​និយាយថា លោក​មិនទាន់​ប្រាកដ​ពី​អនាគត​នៅឡើយ​ទេ ប៉ុន្តែ​គាត់​នឹង​ចំណាយពេល​នៅ​ជាមួយ​ឪពុកម្តាយ​។​

​ប៉ូលិស​បញ្ជាក់ថា កុមារ Mao Yin ត្រូវបាន​គេ​លក់​អោយ​ប្តី​ប្រពន្ធ​មួយគូ ក្នុងតម្លៃ ៨៤០​ដុល្លារ​។

​អ្នកស្រី Li Jingzhi ត្រូវបាន​គេ​ប្រាប់​ព័ត៌មាន​ពី​ការរកឃើញ​កូនប្រុស​អ្នកស្រី​នៅ​ថ្ងៃ ទិវា​អ្នក​ម្តាយ​ក្នុងប្រទេស​ចិន​។ គាត់​ថា វា​គឺជា​កាដូរ​ដ៏​ពិសេស​បំផុត​សម្រាប់​គាត់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×