Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​តៃវ៉ាន់​ថា ចង់​ជជែក​ជាមួយ​ចិន ប៉ុន្តែ​មិនមែន​ក្នុង​លក្ខខណ្ឌ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​”

spot_img

​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា តៃវ៉ាន់​ចង់​ជជែក​ជាមួយនឹង​ប្រទេស​ចិន ប៉ុន្តែ​តៃវ៉ាន​មិនអាច​ទទួលយក​សំណើរ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” នោះឡើយ​។​

​អ្នកស្រី​ប្រកាស​ចង់​ជជែក​ជាមួយ​ចិន ក្រោយពេល​ពិធី​ប្រកាស​កាន់តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី ២ និង​ជា​អាណត្តិ​ចុងក្រោយ​របស់​អ្នកស្រី​។​

​អ្នកស្រី​ថ្លែងថា “​ខ្ញុំ​ចង់​បញ្ជាក់​សារជាថ្មី​នូវ​ពាក្យ សន្តិភាព ភាពស្មើគ្នា ប្រជាធិបតេយ្យ និង​ការសន្ទនា​។ ពួកយើង​នឹងមិន​ទទួលយក​ការប្រើប្រាស់​របស់​ទីក្រុង​ប៉េកាំង​នូវ ប្រទេសមួយ ប្រព័ន្ធ​ពីរ ដើម្បី​បន្ទាប​តៃវ៉ាន់ និង​បំផ្លាញចោល​នូវ​ស្ថានភាព​បច្ចុប្បន្ន​ឡើយ​”​។ ពួកយើង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​នេះ​។​

​សូមបញ្ជាក់ថា ចិន​បាន​ប្រើប្រាស់​ប្រព័ន្ធ​នេះ ដើម្បី​ដាក់​សម្ពាធ​លើ​តៃវ៉ាន់ ខណៈដែល​ខ្លួន​បានចាត់ទុក​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ចិន ហើយនឹង​ត្រូវ​រួបរួមគ្នា​វិញ នៅ​ថ្ងៃ​ណាមួយ​។​

​តៃវ៉ាន់ ត្រូវបាន​អង់គ្លេស​ប្រគល់​ត្រឡប់​មកអោយ​ចិន​ក្នុង​ឆ្នាំ ១៩៩៧៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters

spot_img
×