Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​លោកគ្រូ​ស្រោច​ទឹក​ទៅ​តុលាការ លួងលោម​អ្នកជំងឺ សម្រេច​បាន​ជា​ច្រើន​ដង

spot_img

​ខេត្ត​កណ្តាល ៖​ កម្លាំង​ការិយាលយ័​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជូន​លោកគ្រូ​ស្រោច​ទឹក​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​កណ្តាល ក្នុងករណី​លោកគ្រូ​រូបនោះ រំលោភ​អ្នកជំងឺ​ទំនង​សម្រេច​បាន​ជា​ច្រើន​ដង នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៨ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការសាកសួ​រ​របស់លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកណ្តាល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ ថ្ងៃ​ចន្ទ ទី​២២ ខែ មករា​ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​និង​៣០ នាទី នៅ​ចំណុច​ភូមិ​ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​នគរបាល​ស្រុក​កៀនស្វាយ​បាន​ប្រាប់អោយដឹង​ថា ជនរងគ្រោះ ឈ្មោះ ស ប ណ​អាយុ ២៦ ឆ្នាំ មុខរបរ កម្មករ​មាន​ទីលំនៅ ភូមិ មេលោង ឃុំ ចេក​ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង​។ ​ជនសង្ស័យ​ឈ្មោះ ឯក កុសល ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី (​គ្រូ​ស្រោច​ទឹក​) មាន​ទីលំនៅ ភូមិ ជ័យ​ឧត្តម​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​នគរបាល​បាន​ស្រង់​សម្តី​ស្ត្រី​រងគ្រោះ​មក​បញ្ជាក់ថា នាង​ខ្ញុំ​មាន​ជំងឺ​ប្រចាំកាយ ហើយ​បាន​ទៅ​មើល​ជំងឺ​ស្ថិតក្នុង​ភូមិ​ជ័យ​ឧត្តម​២ ឃុំ សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល នៅផ្ទះ​របស់​ឈ្មោះ ឯក កុសល ស្រាប់តែ​ឈ្មោះ ឯក​កុសល បាន​ប្រាប់​ខ្ញុំ​ថា កូន​គេ​ចូល​រូប​មក​កាន់​នាង​ខ្ញុំ​ហើយ​ជនសង្ស័យ​ក៏​បាន​ចាប់រំលោភ​នាង​ខ្ញុំ​នៅ​ក្នុង​អាស្រំ បាន​សម្រេច​ចំនួន​២​ដង ក្នុង​ពេល​មួយ​យប់​។ ហើយ​ថ្ងៃ​បន្ទាប់មកទៀត​ជនសង្ស័យ​នោះ​បាន​រំលោភ​នាង​ខ្ញុំ​ចំនួន​៣​ដង​ទៀត ​រួច​ហើយ​ជនសង្ស័យ​នោះ​ បាន​គំរាម​នាង​ខ្ញុំ​ថា បើ​មិន​ព្រម​គឺ​បារមី​និង​កាច់​បង ប្អូន ឪពុក ម្តាយ​នាង​ខ្ញុំ​ស្លាប់​ទាំងអស់​។ ហើយ​ជា​រៀងរាល់ថ្ងៃ​​ ជនសង្ស័យ​នោះ​តែងតែ​រំលោភ​នាង​ខ្ញំ​បានសម្រេច ២​ទៅ​៣​ដង​រហូត​។ នាង​ខ្ញុំ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​សាលាឃុំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ​ បាន​ទទួល​បណ្តឹង​រួច​ក៏​បាន​រាយការណ៍​ជំនាញ​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×