Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Women Tech Media ​ជំរុញ​ភាពជា​សហគ្រិន​របស់​ស្ត្រី​ ក្នុង​វិស័យ​បច្ចេកវិទ្យា​

spot_img

​ការធ្វើ​អាជីវកម្ម​តាមបែប​បច្ចេកវិទ្យា​មាន​សារ​:​សំខាន់បំផុត ក្នុង​បរិបទ​សាកលភាវូបនីយកម្ម​នេះ ពីព្រោះ​គេ​អាចធ្វើ​អាជីវកម្ម រឺ​មុខ​ជំនួញ​បាន​ច្រើនយ៉ាង ចំណេញ​ពេលវេលា មាន​ទំនាក់ទំនង​ទីផ្សារ​រហ័ស មានការ​ទូទាត់​ត្រឹមត្រូវ ជាមួយនិង​ការធានា​នូវ​គុណភាព​ទំនិញ​។ នេះ​បើ​យោងតាម លោកស្រី ទូច សុជាតិ​តា តំណាង​ប្រចាំ​កម្ពុជា​នៃ​សហគ្រាស​សង្គម Womentum​។​

​លោកស្រី​មានប្រសាសន៍​បែបនេះ​ក្នុងជំនួប​ការងារ​ជាមួយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម​ប្រសិទ្ធ​ទេស​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យមើល​ភាព​ទំនាក់ទំនង​គ្នា និង​កិច្ចការ​មួយចំនួន​ដែល​ត្រូវ​សហការ ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​ពង្រឹង​សហគ្រិន​ភាពជា​ស្ត្រី​។

លោកស្រី ទូច សុជាតិ​តា តំណាង​ប្រចាំ​កម្ពុជា​នៃ​សហគ្រាស​សង្គម Womentum​ថ្លែងថា សហគ្រាស​សង្គម​មួយ ឈ្មោះ Womentum​ទើបត្រូវ​បង្កើតឡើង​នៅ​កម្ពុជា ដែល​ធ្វើ​ការងារ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការជុំរុញ​ភាពជា​សហគ្រិន​របស់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា ។

​ក្នុងនោះ​ថ្មីៗ​នេះ Womentum​ទើប​ត្រូវបាន​បង្កើត​នូវ​កម្មវិធី​មួយ​ឈ្មោះថា​៖ Women Tech Media ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​មានការ​យល់ដឹង​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​គោលនយោបាយ​របស់​រាជ​​រដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​អាជីវកម្ម​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ឆ្ពោះទៅ​សេដ្ឋកិច្ច​ទីផ្សារ​ឌីជីថល​។​

​លោកស្រី ទូច សុជាតិ​តា បាន​ជម្រាបជូន​ពី​ប្រវត្តិ​នៃ​ការបង្កើត​សហគ្រាស​សង្គម Womentum​នៅ​កម្ពុជា ដោយ​ទទួល​បទពិសោធន៍​ពី​ស្ថាបនិក​ម្នា​ក់នៅ​ប្រទេស​សឹង្ហ​បុរី ដែល​សហគ្រាស​របស់គេ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៤ ដោយ​យក​ទស្សន​:​វិស័យ នៃ​ការដឹកនាំ​ផ្តោតជាសំខាន់​ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា ជាពិសេស ជួយ​ជំរុញ​ភាពជា​សហគ្រិន​របស់​ស្ត្រី ។

​លោកស្រី​ថា​៖«​យើង​ក៏​នឹង​អាចឈាន​ពី​អាជីវកម្ម​គ្រួសារ ទៅជា​អាជីវកម្ម​បែប​ស្តង់ដារ ព្រមទាំង​អាចឈាន​ដល់​កំរិត​សង្វាក់​ផលិត​កម្ម​សកល ដោយសារ​ការអនុវត្ត​សេដ្ឋកិច្ច​តាមបែប​ឌីជីថល រឺ ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច (E-Commerce)​នេះ​» ។ ក៏ប៉ុន្តែ​ការងារ​នេះ មិនមែន​សាមញ្ញ​ពេក​ទេ ត្រូវការ​បណ្តុះបណ្តាល​ឲ្យ​មាន​ជំនាញ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​សុវត្ថិភាព អាច​ជឿ​ទុកចិត្តបាន ។ លោកស្រី បាន​សង្កត់ធ្ងន់ថា​៖ មិនមែន​ដោយ​គ្រាន់តែ​ចេះ​លក់​ផលិតផល Live តាម Online ក្នុង​បណ្តាញ Facebook និង​ការដឹកជញ្ជូន​ដល់​គេហដ្ឋាន ថា​ជា​អាជីវកម្ម​ឌីជីថល​គ្រប់​ជ្រង់ជ្រោយ​នោះទេ ។

​ដោយឡែក ជាមួយ​ក្រសួងកសិកម្ម សហគ្រាស​សង្គម Womentum​របស់លោក​ស្រី​កំពុង​សហការ​ជាមួយ​ក្រសួង ទាក់ទង​និង​គម្រោង​បង្កើត Agri-SMEs Linkage ដោយ​ផ្តោតទៅលើ​ផែនទី​ស្វែងរក​ទីតាំង​ផលិត​របស់​កសិករ តើ​ពួកគាត់​ផលិត​អ្វីខ្លះ ? នៅ​ទីតាំង​ណាខ្លះ ? មាន​សង្វាក់​ផលិតកម្ម​បែបណា ? ដើម្បី​ពិនិត្យ​លទ្ធភាព​ជួយ​ពួកគាត់​ក្នុង​ទំនាក់ទំនង​លក់​ផលិតផល​ក្នុង​ទីផ្សារ​បែប​ឌីជីថល ។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ និង​គុណ​តម្លៃ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល ដែល​កំពុងមាន​ការវិវឌ្ឍ​ន៌​រីកចម្រើន​ជា​សាកល ។ កិច្ចការ​នេះ​ទើប​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ត្រូវ​រាជរដ្ឋាភិបាល​បាន​ប្តូរ​ឈ្មោះ ទៅជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៌ ដែល​បាន​បង្កើត​នូវ​អគ្គនាយកដ្ឋាន​ទទួលបន្ទុក​មួយ និង​វិទ្យាស្ថាន​មួយ ដែល​នឹង​រួមមាន មន្ទីរ​ពិសោធ​ន៌ និង​ថ្នាល​បណ្តុះបណ្តាល​នៅក្នុង​នោះ​ផងដែរ។

​ទាក់ទង​ការងារ​បណ្តុះបណ្តាល​សហ​គ្រិន​ស្ត្រី ក្នុង​វិស័យ​បច្ចេកវិទ្យា ក្នុង​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី បាន​សាទរ និង​សូម​ឲ្យ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អគ្គនាយកដ្ឋាន​ជំនាញ​របស់​ក្រសួង រួមមាន​អគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៌ អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម ហើយក៏​សូម​ឲ្យ​មានឈ្មោះ​ស្ត្រី​ក្នុង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៌​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ Online នោះ​ផងដែរ ដើម្បី​ក្លាយជា​គ្រូ​បង្គោល​សម្រាប់​បណ្តុះបណ្តាល ក្នុង​ក្របខ័ណ្ឌ​ក្រសួង​បន្ត​ ៕

ដោយ ៖ សម្ផស្ស

spot_img
×