Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក គង់ រ៉ៃ​យ៉ា នៅ​ថ្ងៃទី​១៩ ខែមិថុនា​

spot_img

​ភ្នំពេញ ៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​ផ្សាយ​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង​លោក គង់ រ៉ៃ​យ៉ា ខណៈ​លោក​មិនមាន​វត្តមាន​នោះទេ​។ តុលាការ​នឹង​ប្រកាស​សាលក្រម​របស់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០​។​

​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ​លើ​សំណុំរឿង​លោក គង់ រ៉ៃ​យ៉ា ជា​សកម្មជន​ធ្វើការ​សង្គម​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកក្កដា ឆ្នាំ​២០១៩ និង​ចោទប្រកាន់​ពីបទ​ញុះញង់ (​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​) បន្ទាប់ពី​ធ្វើការ​ផ្សព្វផ្សាយ​លក់​អាវ​យឺត​ដែលមាន​រូបភាព​និង​សារ​របស់​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី ព្រមទាំង​បង្ហោះ​លេខ​ទូរស័ព្ទ​អ្នកបើក​តាក់ស៊ី​ដែល​អាច​ដឹក​អ្នកដំណើរ​ទៅកាន់​ភ្នំពេញ ដើម្បី​ចូលរួម​ពិធីបុណ្យ​រំលឹក​ខួប​នៃ​ការស្លាប់​របស់លោក​បណ្ឌិត កែម ឡី​។

​លោក គង់ រ៉ៃ​យ៉ា ដែល​ឧស្សាហ៍​រិះគន់​បញ្ហា​ក្នុងសង្គម ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​លក្ខខណ្ឌ​មិន​អនុញ្ញាតឱ្យ​ចាក​ចេញពី​ប្រទេស​កម្ពុជា មិន​អនុញ្ញាតឱ្យ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​រស់​នៅ និង​មិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​លើ​បណ្ដាញ​សង្គម​នានា ពាក់ព័ន្ធ​នឹង​បទ​ចោទ​របស់ខ្លួន​។​

សាលាដំបូង​រាជធានី​ភ្នំពេញ ជន​ត្រូវ​ឈ្មោះ គង់ រ៉ៃ​យ៉ា ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ កាលពី​ថ្ងៃទី​១៣ កក្កដា ឆ្នាំ​២០១៩ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បានធ្វើ​ការឃាត់ ខ្លួន​ឈ្មោះ គង់ រ៉ៃ​យ៉ា ប្រពន្ធ និង​បងប្អូន​សាច់ថ្លៃ​របស់​គង់ រ៉ៃ​យ៉ា​ចំនួន​២​នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​និង​ការផលិត​អាវយឺត​មាន​រូបលោក​បណ្ឌិត​កែម ឡី និង​ពាក្យស្លោក​(​ជូត​ទឹកភ្នែក​រួច​បន្តដំណើរ​ទៅមុខទៀត​) និង (​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ គង់តែ​រងគ្រោះ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ​) ដែល​ពាក្យស្លោក​ទាំង​២​ប្រយោគ​នោះ ត្រូវបាន​អាជ្ញា​រធរ​យល់ឃើញថា ជាការ​ញុះញង់ នៅក្នុង​អំឡុងពេល​បុណ្យសព​គំរប់​៣​ឆ្នាំ​របស់លោក​បណ្ឌិត​កែម ឡី ។​

អាជ្ញាធរ​ក៏បាន​រឹបអូស​អាវយឺត​ព៌​ណស ដែល​ផលិត​រួច​ចំនួន​៧៣​អាវ អាវយឺត ពណ៌​ខ្មៅ​ផលិត​រួច​ចំនួន​៨៣​អាវ កុំព្យូទ័រ​ចំនួន​៣​គ្រឿង និង​សៀវភៅ​ទស្សនៈ របស់​បណ្ឌិត កែម ឡី មួយចំនួនធំ​ទៀត ។ ជន​ត្រូវ​ចោទ​ឈ្មោះ គង់ រ៉ៃ​យ៉ា ត្រូវបាន​សាលាដំបូង​សម្រេច​ឃុំខ្លួន​មួយ​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ក្រោយមក​ក៏បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ ចំណែក​ប្រពន្ធ និង​សាច់ថ្លៃ​មិន​ពាក់​ពន្ធ​ទេ ។​

​យុវជន គង់ រ៉ៃ​យ៉ា ធ្លាប់​បានផ្តល់​ចម្លើយ​នៅ​ចំពោះមុខ​តុលាការ​ថា ខ្លួន​បាន​ផលិត និង​បាន​ជួល​គេ​ឲ្យ​បោះ​ពុ​ម្ភ​អាវយឺត ស ខ្មៅ មាន​រូបលោក​បណ្ឌិត កែម ឡី និង​ទស្សនៈ​របស់គាត់​(​ជូត​ទឹកភ្នែក​រួច​បន្តដំណើរ​ទៅមុខទៀត​)​និង​(​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ គង់តែ​រងគ្រោះ គ្រាន់តែ​មិនទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ​) នេះ​លក់​តាម​អន​ឡាញ​តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ ដោយ​លើក​ទី​១ បោះ​ពុ​ម្ភ​បាន​ចំនួន ៣០០​អាវ លក់​អស់ ហើយ​លើក​ទី​២​បោះ​ពុ​ម្ភ​ចំនួន​២០០ អាវ​កំពង់​លក់​។​

​សូមបញ្ជាក់ថា កន្លងមក យុវជន គង់ រ៉ៃ​យ៉ា ធ្លាប់​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រយៈពេល​១​ឆ្នាំ​៦​ខែម្តង​រួចមកហើយ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​ការប្រកាស​ធ្វើ​បដិវត្ត​ពណ៌ តាម​បណ្តាញ​សង្គម Facebook ៕

ដោយ​៖​កូ​ឡាប​

spot_img
×