Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃឹមថា IRRI នឹង​នៅតែ​បន្ត​ជួយ​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ឱ្យមាន​ការរីកចម្រើន ឈានទៅ​បង្កើន​សមត្ថភាព លើកកម្ពស់​គុណភាព​អង្ករ ពង្រឹង​ខ្សែសង្វាក់​តម្លៃបន្ថែម ប្រកួតប្រជែង​ទីផ្សារ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម បាន​សង្ឃឹម និង​ជឿជាក់ថា IRRI នឹង​នៅតែ​បន្ត​ជួយ​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ឱ្យមាន​ការរីកចម្រើន​មួយកម្រិត​ទៀត រួមទាំង​បច្ចេកវិទ្យា និង​ពូជ ជាពិសេស​ពូជ​គ្រឹះ (Foundation Seed) ដើម្បី​ចូលរួម​បង្កើន​ផលិតភាព ផលិតកម្ម​ដំណាំ​ស្រូវ​ឱ្យមាន​ការរីកចម្រើន ឈានទៅ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ទីផ្សារ ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ជាពិសេស​ជាមួយ​ប្រទេសជិតខាង ជាពិសេស​ពង្រឹង​បន្ថែម​ទៅលើ​ចំណុច​ខ្វះខាត នៃ​ការអនុវត្ត​បច្ចេកទេស ការងារ​បណ្តុះបណ្តាល ការស្រាវជ្រាវ និង​ការផ្សព្វផ្សាយ​ពូជស្រូវ​កម្ពុជា ក្នុងទិសដៅ​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ លើកកម្ពស់​គុណភាព​អង្ករ ពង្រឹង​ខ្សែសង្វាក់​តម្លៃបន្ថែម និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង ឈានទៅ​សម្រេច​គោលនយោបាយ នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ពិភពលោក​។​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃ​ពុធ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ មាន​រៀបចំ ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ផែនការ ៤​ឆ្នាំ​ស្តីពី ” កិច្ចសហការ​រួមគ្នា​ក្នុង​ភាពជា​ដៃគូ​សម្រាប់​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ បច្ចេកទេស ក្នុងការ​ស្រាវជ្រាវ និង​ការបណ្តុះបណ្តាល​អំពី​ផលិតកម្ម​ដំណាំ​ស្រូវ និង​ស្រូវ​ជា​មូលដ្ឋាន​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​ស្បៀង​” រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ (International Rice Research Institute, IRRI) ដែល​ឯកសារ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន ជាមួយ​បណ្ឌិត Dr. Yurdi Yasmi តំណាង​អង្គការ IRRI ប្រចាំ​កម្ពុជា និង​ដោយមាន​ឯកឧត្តម​រដ្ឋលេខាធិកា​រ លោកជំទាវ​អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​កម្ពុជា​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​នាយក​វិទ្យាស្ថាន CARDI អញ្ជើញ​ចូលរួម​ផងដែរ​។​

​នាឱកាស​ដ៏​មា​សារសំខាន់​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​ការស្វាគមន៍ និង​គាំទ្រ​លើ​ផែនការ​នេះ ហើយ​តាមរយៈ Dr. Yurdi Yasmi ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​រូបលោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​វិទ្យាស្ថាន IRRI ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងកា​អភិវឌ្ឍ​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា ជាងនេះទៅទៀត​បានរួម​ចំណែក​ធ្វើឱ្យ​គុណភាព​អង្ករ​កម្ពុជា ត្រូវបាន​ទីផ្សារ​អន្តរជាតិ ទទួលស្គាល់ថា ជា​អង្ករ​មានគុណ​ភាពល្អ​បំផុត​។

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា IRRI នឹង​នៅតែ​បន្ត​ជួយ​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ឱ្យមាន​ការរីកចម្រើន​មួយកម្រិត​ទៀត រួមទាំង​បច្ចេកវិទ្យា និង​ពូជ ជាពិសេស​ពូជ​គ្រឹះ (Foundation Seed) ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម ដំណាំ​ស្រូវ​ឱ្យមាន​ការរីកចម្រើន ឈានទៅ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ទីផ្សារ ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ជាពិសេស​ជាមួយ​ប្រទេសជិតខាង​។

ត្រង់ចំណុច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​ផែន ការ​៤​ឆ្នាំ ត្រូវតែ​ពង្រឹង និង​ពង្រីក​បន្ថែម​មួយកម្រិត​ទៀត ទាំង​ការងារ​វិទ្យាសាស្ត្រ បច្ចេកទេស និង​ផែនការ​ជា​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ ដើម្បី​ឈានទៅ​សម្រេច​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩-២០២៣ ក៏ដូចជា​គោលនយោបាយ​នាំចេញ​អង្ករ របស់​រាជរដ្ឋាភិបាល​ផងដែរ​។ អ្វីដែល​សំខាន់​គឺ​ត្រូវ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន ចូលរួម​ក្នុង​ការផលិត គ្រប់គ្រង និង​ផ្គត់ផ្គង់​ពូជស្រូវ​ឱ្យដៃ​គូ​ផលិត ធ្វើ​យ៉ាងនេះ​ទើប​យើង​អាច​ធានាបាន​ទាំង​បរិមាណ និង​គុណភាព​អង្ករ​តាម​តម្រូវការ​ទីផ្សារ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ឯកសារ​ផែនការ ៤​ឆ្នាំ ដែល​បាន​ចុះហត្ថលេខា​នាពេលនេះ គឺមាន​សារសំខាន់​ក្នុងការ​បំពេញ និង​ពង្រឹង​បន្ថែម​ទៅលើ​ចំណុច​ខ្វះខាត នៃ​ការអនុវត្ត​បច្ចេកទេស ការងារ​បណ្តុះបណ្តាល ការស្រាវជ្រាវ និង​ការផ្សព្វផ្សាយ​ពូជស្រូវ​កម្ពុជា ក្នុងទិសដៅ​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ លើកកម្ពស់​គុណភាព​អង្ករ ពង្រឹង​ខ្សែសង្វាក់​តម្លៃបន្ថែម និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង ឈានទៅ​សម្រេច​គោលនយោបាយ នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ពិភពលោក នាពេល​អនាគត​ដ៏​ខ្លី​។​

​ឆ្លៀត​យក​ឱកាស​នេះ Dr. Yurdi Yasmi បាន​ថ្លែងថា ការចុះហត្ថលេខា​លើ​ឯកសារ​ផែនការ​៤​ឆ្នាំ ដែល​ទាក់ទង​នឹង​
“​កិច្ចសហការ​រួមគ្នា​ក្នុង​ភាពជា​ដៃគូ​សម្រាប់​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ បច្ចេកទេស ក្នុងការ​ស្រាវជ្រាវ និង​ការបណ្តុះបណ្តាល​អំពី​ផលិតកម្ម​ដំណាំ​ស្រូវ និង​ស្រូវ​ជា​មូលដ្ឋាន​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​ស្បៀង​”​។

Dr. YASMI បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​វិទ្យាស្ថាន CARDI និង​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​បានផ្តល់​កិច្ចសហការ​បាន​យ៉ាង​ល្អប្រសើរ ហើយ​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​នេះ​នឹងត្រូវ​ពង្រឹង និង​ពង្រីក​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​ស្រូវ​កម្ពុជា​ឱ្យមាន​ការរីក​ចម្រើនប​ន្ថែ​ម​ទៀត តាមរយ​:​ពង្រីក​ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះបណ្តាល​បច្ចេកទេស​ផលិត និង​ជ្រើសរើស​ពូជ ផលិតកម្ម និង​ការរៀបចំ​គោលនយោបាយ​សំខាន់ៗ​ទាក់ទង​ផលិតកម្ម​ស្រូវ​កម្ពុជា និង​ការនាំចេញ​។​

​សូម​អនុញ្ញាត​ជម្រាបជូន​ថា វិទ្យាស្ថាន IRRI បានធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការអភិវឌ្ឍ​ផលិតកម្ម​ដំណាំ​ស្រូវ​តាំងពី​ឆ្នាំ​១៩៦៣​។ បន្ទាប់ពី​របប​ប៉ុលពត​ត្រូវបាន​បញ្ចប់ នៅ​ឆ្នាំ​១៩៨៥ ទើប​កិច្ចសហប្រតិបត្តិការ​ចាប់​ផ្តើម​ដំណើរការ​ឡើងវិញ​។ នៅ​ឆ្នាំ​១៩៨៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះហត្ថលេខា​លើ​ឯកសារ MOU ជាមួយ IRRI ហើយ MOU នេះ​ត្រូវបាន​ពន្យារ​សុពលភាព​រៀងរាល់ ៥​ឆ្នាំ​ម្តង​។ ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ ភាគី​កម្ពុជា​ទទួលបាន​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​ចំនួន​៤ គឺ​ទី​១- ការអភិវឌ្ឍ​ធនធានមនុស្ស ទី​២- ការកសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ស្រាវជ្រាវ និង​មន្ទីរពិសោធន៍ ទី​៣- ការស្រាវជ្រាវ និង​បញ្ចេញ​ពូជស្រូវ​ល្អៗ​ជូន​ដល់​កសិករ និង​ទី​៤- ការងារ​អភិរក្ស ពូជស្រូវ​ប្រពៃណី​របស់​កម្ពុ​ជាជាង​៦.០០០​សំណាក យកមក​ធ្វើការ​វាយតម្លៃ និង​កំណត់​លក្ខណៈ​ក្សេត្រ​វិទ្យា ព្រមទាំង​មានការ​ចង ក្រង​ឯកសារ​វិទ្យាសាស្ត្រ តម្កល់​រក្សា​ទុកឱ្យ​អ្នកវិទ្យាសាស្ត្រ ជំនាន់​ក្រោយ​ទៀតផង​។​ល​៕

ដោយ​៖​កូ​ឡាប​

spot_img
×