Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន ៖ សន្តិភាព​ថ្ងៃនេះ គឺ​អ្នកស្នេហាជាតិ យក​ជីវិត​ទៅ​ប្តូរ​

spot_img

​ភ្នំពេញ​៖ នៅក្នុង​ឱកាស ទិវា​ជាតិ​នៃ​ការចងចាំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ថ្ងៃ​២០​ឧសភា​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ឥស្សរជន​ជាន់ខ្ពស់​ជាតិ​មួយរូប ដែល​បាន​ចូលរួម​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ខ្មែរក្រហម បាន​លើកឡើងថា សុខសន្តិភាព​ដែល​កម្ពុជា​ទទួលបាន​នាពេលនេះ មិនមែន​កើតមក​ដោយ​ងាយៗ​នោះឡើយ គឺ​បាន​ដោយ​ឥស្សរជន​ស្នេហា​ជាតិ យកអាយុ​ជីវី​តទៅ​ប្តូរ​។​

​សម្តេច​ប្រធានរដ្ឋសភា បានធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​រួបរួមគ្នា​ការពារ​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព​នេះ ឲ្យ​គង់វង្ស​រហូត​ទៅ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ត​ទៅមុខទៀត​។ សម្តេច​បាន​គូសបញ្ជាក់ថា មានតែ​សុខសន្តិភាព​ទេ ដែល​ផ្តល់ឱកាស​ឲ្យ​យើង​មានលទ្ធភាព​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន​ឆាប់រហ័ស​នោះ​។​

​សូមជម្រាបថា ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​១៩៧៤ របប​ខ្មែរក្រហម​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៏​ឆ្កួត​លីលា ដូចជា ផែនការ​ការជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង លុបបំបាត់ចោល​ទាំងស្រុង​នូវ​សេដ្ឋកិច្ច​ទីផ្សារ​រូបិយប័ណ្ណ សាសនា ជាដើម​មុន​របប​នេះ​ឡើង​គ្របគ្រង​ប្រទេស​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩​។​
​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ ពួក​ខ្មែរក្រហម​បាន​កាប់សម្លាប់ ធ្វើ​ទារុណកម្ម និង​បំផ្លិច​ផ្លាញ​ប្រទេសជាតិ ឲ្យ​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​សល់​ទាំង​ធនធានមនុស្ស​និង​ហេដ្ឋារចនាសម្ព័ន្ធ ។ ពលរដ្ឋ​កម្ពុជា​បានរស់នៅ​ក្នុង​សមុទ្រ​ទឹកភ្នែក​និង​ឈាម របប​អាវខ្មៅ បាន​កាប់សម្លាប់​ពលរ​ដ្ឋ​ជាង​៣​លាន​នាក់​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​លើកឡើងថា ដោយ​មើលឃើញ​ពី​គ្រោះមហន្តរាយ​និង​ទុក្ខវេទនា របស់​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​បែបនេះ ទើប​មាន​កម្លាំង​ស្នេហា​ជាតិ​មួយ បានកើត​ឡើង ដើម្បី​វាយ​រំលំ​របប​ប្រល័យ​ពួជ​សាសន៍​ប៉ុលពត នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ជ័យជំនះ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ផ្តល់កំណើត​ទី​២ ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ថ្ងៃ​ស្រោចស្រង់ និង​កសាង​ប្រទេសជាតិ​ចេញពី​គំនរ​ផេះផង់ ឈាន​មក​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ដូច​សព្វថ្ងៃ​៕

ដោយ កូ​ឡាប​

spot_img
×