Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ទ្រុង​មួយគ្រឿង បើក​រអិល​រេ​ចង្កូត​ឡើងលើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប​ផ្ងារជើង​មួយ​ចំហៀង​(វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ត​ទ្រុង​មួយគ្រឿង បើក​រអិល ពេលដែល​មេឃ​កំពុងតែ​ភ្លៀង​រេច​ង្កូ​ឡើងលើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប​ផ្ងារជើង​មួយ​ចំហៀង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​០០​នាទី នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​ស្ថិត​តាម​បណ្ដោយ​ផ្លូវ ៥០ ម៉ែត្រ ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ឈ្មោះ​ម្ចាស់​រថយន្ដ បឹម ចៅ អាយុ​៣០​ឆ្នាំ មុខរបរ ស៊ីឈ្នួល​បើកបរ បច្ចុប្បន្ន​ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្នល់ទទឹង ភូមិ​ប្រដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

​បើ​យាង​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ថា មាន​រថយន្ដ​ទ្រុង​ពណ៌​ខ្មៅ លាយ​ខៀវ ដឹក​ទឹក​សុទ្ធ​មួយគ្រឿង ពាក់​ផ្លាកលេខ​ភ្នំពេញ​2AS-0318 បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន ខណៈពេលដែល​មេឃ​កំពុងតែ​ភ្លៀង​ផង ក៏​រអិលរ​រេ​ចង្កូត​ឡើងលើ​សួន ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប​ផ្ងារជើង​មួយ​ចំហៀង បណ្ដាល​ឲ្យ​រង​ការខូចខាត​ស្មៅ​ប្រហែល​៤​ម៉ែត្រ ចំពោះ​ករណី​ខាង​នេះ មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​មកដល់​កន្លែង​កើត​ហេ តុ​ដោយ​ឃើញ​មិន​ខូចខាត ដល់​សម្បត្តិ​រដ្ឋ ក៏​ប្រគល់​រថយន្ដ​ឲ្យ​ម្ចាស់​រថយន្ដ​ទៅ​ជួសជុល​៕

ដោយ​៖​ហង់​ភក្ត្រា និង​សា​ម៉េ​ត​


spot_img
×