ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេ លោកអ្នកធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នប្រយែង ព្រោះថាផលមិនតាមយាយី ហើយត្រូវអត់ធ្មត់តស៊ូទើបប្រសើរ។
ជំនួញ ៖ ជួបផលលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះលាភច្រើនបោលហួសចាប់ពុំសូវជាប់ទេ ។
ស្នេហា ៖ ច្រើនងាយកើតជម្លោះវិវាទ និងរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានធ្លាក់ថយក្រោយបន្តិចវិញ ។ រាល់ការបំពេញការងារចូរប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែម បើពុំនោះទេពិតជាត្រូវដេកឈឺចាប់នៅពេលក្រោយជាក់ជាពុំខាន។
ជំនួញ ៖ របររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
ស្នេហា ៖ ជាពេលវេលាល្អសម្រាប់អ្នកនៅលីវអាចស្វែងរកគូស្នេហ៍ជាទីពេញចិត្ត ៕
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដំណើរជីវិតមិនល្អប្រសើរ ហេតុនេះលោកអ្នកអាចកើតនូវរឿងរាវប្រទាំងប្រទើសនិងមានរឿងរាវឈឺក្បាលច្រើន។
ជំនួញ ៖ ថ្ងៃនេះពុំផ្តល់ផលល្អចំពោះការរើទីកន្លែងឬទិញកន្លែងលក់ដូរប៉ុន្មានទេ ដូចនេះបើបានជ្រើសរើសថ្ងៃល្អវិញទើបប្រសើរ។
ស្នេហា ៖ យកល្បែងកាមគុណដាក់ខ្លួនប្រយ័ត្នត្រូវរែកពន់ទុក្ខសោក៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ហើយទោះធ្វើអ្វីក៏តែងឆ្លើយតបផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តដែរ។ ក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អគួរឱ្យសប្បាយចិត្តថែមទៀត។
ជំនួញ ៖ បើចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅជានិច្ច។
ស្នេហា ៖ មានភាពផ្អែមល្ហែមនិងស្រស់ស្រាយល្អណាស់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីតែងឆ្លើយតបផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តដែរ។ការរស់នៅមានភាពសុខដុមនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយហើយ។
ជំនួញ ៖ ថ្ងៃនេះការរកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ រីឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ បើចង់រៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងដល់ចាស់ទុំជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យមដូចនេះបើចង់ធ្វើអ្វីតែងមានការចម្រើនលូតលាស់ទៅមុខជាសន្សឹមៗជានិច្ច។
ជំនួញ ៖ បើចង់បោះទុនតូចធំត្រូវប្រយ័ត្នបន្តិចព្រោះផ្លែផ្កាដែលទទួលបានពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេ។ការធ្វើដំណើរទីជិតឆ្ងាយត្រូវចៀសឱ្យឆ្ងាយរាល់ល្បែងស្រីស្រាព្រោះមានភាពផុយស្រួយកើតរឿងរាវអាក្រក់ៗណាស់ដែរ។
ស្នេហា ៖ ជួបរឿងរកាំរកូសច្រើន ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារឬបញ្ហាប្រាក់កាសមានភាពរលូននិងសុខដុមប្រពៃ។
ជំនួញ ៖ ថ្ងៃនេះដែរទាំងការជួញទីជិតឆ្ងាយមានភាពថេរល្អពោលគឺមិនឡើងហើយក៏មិនចុះដែរទេដោយលោកអ្នកអាចរកផលចំណូលគ្រាន់ចូលមួយៗសម្រាប់ជួយគ្រួសាររស់។
ស្នេហា ៖ កើតមានវិវាទជម្លោះពាក្យសម្តីដាក់គ្នា ៕
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារអ្វីងាយរាំងស្ទះ ហេតុនេះត្រូវមានចិត្តត្រជាក់ទើបប្រសើរ។ បើលោកអ្នកចង់លេងហ៊ុនឬចំណាយប្រាក់កាសបណ្តាក់ទុនរកស៊ីធំដុំអ្វីមិនគប្បីជ្រើសរើសថ្ងៃនេះឡើយត្រូវរង់ចាំថ្ងៃល្អក៏ប្រសើរដែរ។
ជំនួញ ៖ ជួបភាពប្រទាំងប្រទើសច្រើនចូរប្រយ័ត្នជម្លោះវិវាទណាមួយកើតឡើងព្រោះតែសម្តីមិនចេះគិតជាមួយអ្នកដទៃ។
ស្នេហា ៖ ប្រុសស្រីមានដំណើរប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ទំនាក់ទំនងការងារឬចរចាបញ្ហាអ្វីមួយផង។
ជំនួញ ៖ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។
ស្នេហា ៖ មានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានការរីកចម្រើនលូតលាស់ច្រើនរឿងមិនថាជាការងារ បញ្ហាប្រាក់កាសឬរឿងផ្ទាល់ខ្លួន។
ជំនួញ ៖ របររកស៊ីជួញដូរទោះធំដុំឬរកស៊ីនាយអាយក្តីតែងអាចទទួលផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំលោកអ្នកមិនគប្បីជ្រួលជ្រើមតាមមិត្តភក្តិប្រយ័ត្នធ្លាក់ក្នុងភក់ជ្រាំមិនដឹងខ្លួននៅគ្រាខាងមុខ៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីតែងជួបបញ្ហារាំងស្ទះឬរឿងរាវលុកលុយយាយីខ្លះៗផងដែរគប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ។
ជំនួញ ៖ ទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃទាំងតូចទាំងធំបានចំណូលមកវិញគ្រាន់កក់ក្តៅទៅរួច។
ស្នេហា ៖ មានភាពល្អែមល្ហែមចំពោះគ្នាល្អណាស់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហារឿងការងារ បញ្ហាប្រាក់កាស និងបញ្ហាប្តីប្រពន្ធពីព្រោះមានរឿងមិនឱ្យសប្បាយចិត្តច្រើនលុកលុយយាយី។
ជំនួញ ៖ អ្នកធ្វើជំនួញតូចធំវិញជួបបញ្ហាការលំបាករកប្រាក់ចំណូលហើយប្រាក់បង្វិលដើមទុនទៀតសោតមានការខ្វះមុខខ្វះក្រោយច្រើន។ការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។
ស្នេហា ៖ មានការប្រែប្រួលជួនត្រូវរ៉ូវគ្នា ជួនមិនត្រូវរ៉ូវគ្នា ៕