Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​ថៃ បាញ់​ឡើង​ទៅលើ​បំណង​គំរាម មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ​ជិត​២០​នាក់ ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ទឹកដី​ថៃ​

spot_img

​ព្រំដែន ៖ ប្រជាជន​ខ្មែរ​ចំនួន​១៦​នាក់ ត្រូវបាន​មេខ្យល់​នាំយកទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ដោយ​ខុសច្បាប់ ហើយ អំឡុងពេល​ធ្វើដំណើ​រឆ្ល​ង​កាត់​ព្រំដែន ទាហាន​ឈុតខ្មៅ​ថៃ​កំពុង​ល្បាត​នៅតាម​ព្រំដែន ក៏បាន​ប្រទះឃើញ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ហើយ​ទាហាន​ថៃ​បាន​បាញ់​ឡើង​ទៅលើ បំណង​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ទឹកដី​ថៃ​ទៀត​។​

​ប្រភពព័ត៌មាន​ពី​ខេត្តបន្ទាយមានជ័យ​បញ្ជាក់ថា រូបភាព​សកម្មភាព​ខាងក្រោម គឺមាន​ប្រជាជន​ខ្មែរ​ចំនួន​១៦​នាក់ ត្រូវបាន​មេខ្យល់​នាំយកទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ដោយ​ខុសច្បាប់​។ អំឡុងពេល​ធ្វើដំណើ​រឆ្ល​ង​កាត់​ព្រំដែន បានឃើញ​ទាហាន​ឈុតខ្មៅ​ថៃ កំពុង​ល្បាត​នៅតាម​ព្រំដែន ខណៈនោះ​ទាហាន​ថៃ បាន​បាញ់​ឡើង​ទៅលើ​បំណង មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្មែរ ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ទឹកដី​ថៃ​នោះទេ ប្រជាជន​ខ្មែរ​មួយក្រុម ដឹកនាំ​មេខ្យល់​បាន​ភ័យ​រត់ ទាក់​ជាមួយ​បន្លា​លួស​បង្ក​ឲ្យ​មាន​របួស​ជើង មិនមែន​របួស​ដោយសា​រ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់​នោះទេ​។​

​ប្រភព​ដដែល​បន្ថែមថា ប្រជាជន​ខ្មែរ​១៦​នាក់ ត្រូវបាន​ទាហាន​ថៃ​ឃាត់ខ្លួន រួមជាមួយ​មេខ្យល់​ម្នាក់​ផង ប្រគល់ជូន​សមត្ថកិច្ច​កម្ពុជា ដោយឡែក​មាន​ជនរងគ្រោះ​ម្នាក់ ដែល​រងរបួស​ជើង​នោះ ត្រូវបាន​ទាហាន​ថៃ នាំយកទៅ​ព្យាបាល​ក្នុង​ទឹកដី​ថៃ​។ ក្រោយពេល​រុំ​របួស និង​ទទួលបាន​ថ្នាំ​ព្យាបាល​រួច ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ អាជ្ញាធរ​ថៃ បានប្រគល់​បុរស​រូបនោះ មក​ឲ្យ​សមត្ថកិច្ច​កម្ពុជា​វិញ​ហើយ​។​

​ចំពោះ​ព័ត៌មាន​ដែល​សរសេរថា​” ទាហាន​ថៃ​បាញ់​ខ្មែរ​ខាងលិច ដើម​ស្រល់​ផ្កាយ ៥ វេលា​ម៉ោង 5​និង​30​នាទី នៅ​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០” ជា​ព័ត៌មាន​មិន​ពិត និង​អាច​បង្ក​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ ពិសេស​លើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ថៃ​។​

​ករណីនេះ អាជ្ញាធរ​កម្ពុជា បាននិងកំពុង​សួរនាំ​ដើម្បី​ចាត់​វិធាន​។ សូម​សាធារណជន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម សូមកុំ​មានការ​យល់ច្រឡំ និង​សូម​អំពាវនាវ​កុំ​បន្ត​ផ្សព្វផ្សាយ​(Share)​នាំ​ឲ្យ​បំពុលសង្គម និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​៕​

ដោយ​៖​កូ​ឡាប​

spot_img
×