Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​ និង​ប្រធាន​សាលាដំបូង​តាកែវ ​ជំរុញ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​ ត្រូវ​រួមសហការ​ដោះស្រាយ​សំណុំរឿង​ដែល​កំពុង​កកស្ទះ​

spot_img

​តាកែវ​៖ បន្ទាប់ពី​ក្រសួងយុត្តិធម៌​បានប្រកាស​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្តតាកែវ និង​ប្រធាន​សាលាដំបូង បានចាប់ផ្ដើម ​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រីនគរបាល​យុត្តិធម៌ ដោយបាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​នេះ​និង​បាន​ជំរុញ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​ទាំងអស់ ​ចូលរួម​សហការ​និង​ត្រូវធ្វើ​យ៉ាងណា​ អនុវត្តការងារ​របស់ខ្លួន​ឲ្យ​ត្រឹមត្រូវ​ទៅតាម​ច្បាប់ តាមរយៈ​ការបញ្ជូន​ដីកា​ពី​តុលាការ ។​

ការជំរុញ​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​របស់​ស្ថាប័ន​តុល​ការ​ខេត្តតាកែវ គឺ​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​របស់​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០២០ ។

លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្ត បាន​មានប្រសាសន៍ថា ក្រសួងយុត្តិធម៌​បានចាប់ផ្ដើម​បើក​យុទ្ធនា​ការដោះស្រាយ​នូវ​ការកកស្ទះ​សំណុំរឿង នៅតាម​សាលា​រាជធានី​ខេត្ត ដោយ​ក្នុងនោះ​សម្រាប់​ខេត្តតាកែវ គណៈកម្មាការ​របស់​ក្រសួងយុត្តិធម៌​នឹង​ចុះមក​នៅ​ថ្ងៃទី​២២ ខាងមុខនេះ ដូច្នោះ​ដើម្បី​ឲ្យ​ដំណើរការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ទទួលបាន​ជោគជ័យ គប្បី មានការ​សហការ​ពី​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ​រួម​និង​មន្ត្រី​នគ​បាល​យុត្តិធម៌​ផងដែរ​។​

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ​ លោក អ៊ា​ក ផល្លា ប្រធាន​សាលាដំបូង​ខេត្តតាកែវ ​មានប្រសាសន៍ថា សំណុំរឿង​នៅ​សាលាដំបូង​ភាគច្រើន មន្ត្រី​នគ​បាល​យុត្តិធម៌​ជា​អ្នក​កសាង​សំណុំរឿង​បញ្ជូនមក ដូច្នោះ​មុន​និង​កសាង​សំណុំរឿង​បញ្ជូនមក​សាលាដំបូង មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវ​ធ្វើតាម​នីតិ​វិធី​ច្បាប់ ពិសេស​គឺ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ សំណុំរឿង​ដែល​តុលាការ បាន​បញ្ជូន​ដីកា​ទៅ​មន្ត្រីនគរបាល​យុត្តិធម៌ ​ឲ្យ​ចាត់ការ​សំណុំរឿង​អ្វីមួយ ត្រូវតែ​អនុវត្ត​សំណុំ​រឿងនេះ ឲ្យ​បាន​លឿន​ហើយ​រហ័ស តែ​ឲ្យ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ផងដែរ ។​

លោក​បន្តថា ដើម្បី​ជៀសវាង​ការកកស្ទះ​សំណុំរឿង មន្ត្រី​នគ​របាល​យុត្តិធម៌​ ត្រូវតែ​អនុវត្ត​ភា​កិច្ច​របស់ខ្លួន​ទៅតាម​ច្បាប់​ដែល​បានចែង ជាពិសេស​មន្ត្រី​នគ​បាល​យុត្តិធម៌​ទាំងអស់ ​ត្រូវតែ​ចូលរួម​សហការ​ជាមួយ​គណៈកម្មាការ ​រប​ស់​ក្រសួងយុត្តិធម៌​ដែល​ចុះមក​ដោះស្រាយ​សំណុំរឿង ​ដែល​កកស្ទះ​នៅពេល​ខាងមុខនេះ ទទួលបាន​ជោគជ័យ​ទៅតាម​ការគ្រោងទុក ជាពិសេស​ការដោះស្រាយ ប្រកបដោយ​ភាពត្រឹមត្រូវ លឿន​ឆាប់រហ័ស យុត្តិធម៌​និង​គ្មាន​អំពើពុករលួយ​៕​

ដោយ​៖​តាកែវ​

spot_img
×