Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទាក់ចាប់​រថយន្ត​ទាហានដឹកជញ្ជូន​ឈើ​អារ ប្រភេទ​លេខ​១ និង​លេខ​២ ដោយ​ល្មើសច្បាប់ ជា​របស់​មន្ត្រី​យោធា ក្រោយពេល​សួរនាំ បំពេញបែបបទ​រួច ពុំបាន​ឃាត់ខ្លួន​

spot_img

​ស្ទឹងត្រែង​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​ថា កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្ទាក់​ចាប់បាន​រថយន្ត​ដឹកជញ្ជូន​ឈើ​អារ​ប្រភេទ​លេខ​១ និង​លេខ​២ ដោយ​ល្មើសច្បាប់ ដឹក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ នៅ​ចំណុច​គីឡូ​លេខ​៨ សង្កាត់​សាមគ្គី​មួយគ្រឿង​កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​។

ក្រោយពី​ឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ភ្លាមៗ​នោះ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ នាំយក​មកកាន់​ទីបញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​វាសវែង​។​

​ជា​លទ្ធផល​មាន​ប្រភេទ​ឈើ​អារ​ប្រភេទ​លេខ​១ និង​លេខ​២ សរុប​ចំនួន​១៤៦​ដុំ​/​សន្លឹក​ស្មើនឹង​៣,០៨៤​ម៉ែត្រគូប​ត្រីគុណ ហើយ​ត្រូវបាន​ដឹក​យកមក​រក្សាទុក នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តស្ទឹងត្រែង​។​

រីឯ​រថយន្ត​មួយគ្រឿង​ប្រភេទ​ប៉ែន​ខ្នាត​ធំ​មាន ពណ៌​ត្រេអ៊ី ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ 01.3-6816 ត្រូវបាន​រក្សាទុក នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់ ។​

​ជន​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺជា​មន្ត្រី​យោធា ក្រោយពេល​បាន​សួរនាំ​បំពេញបែបបទ​រួច ពុំបាន​ធ្វើការ​ឃាត់ខ្លួន​ឡើយ​៕

ដោយ​៖​សុខុម​

 

spot_img
×