Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន TADA ប្រកាស​ទទួល​ប្រាក់​វិនិយោគទុន​ជា​យុទ្ធសាស្ត្រ​បន្ថែម​ពី​ធនាគារ​ Shinhan​ របស់​ប្រទេស​កូរ៉េខាងត្បូង​

spot_img

​ប្រទេស​សឹង្ហ​បុរី​ ៖ ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០- ក្រុមហ៊ុន MVLLABS ភី​ធី​អិ​ល​ធី​ឌី (“MVL”) ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​ក្រុមហ៊ុន TADA -​សេវាកម្ម​កក់​ការធ្វើដំណើរ​មិន​កាត់​កម្រៃជើងសារ​ដំបូងបង្អស់​នៅ​អា​សុ​ី​អាគ្នេយ៍​ផ្អែកលើ​បច្ចេកវិទ្យា​Blockchain- បានប្រកាស​ថ្ងៃនេះ​ចំពោះ​ការទទួលប្រាក់​វិនិយោគទុន​បន្ត​ពី​ការវិនិយោគ Series A លើក​មុន​ពី​ធនាគារ​ពាណិជ្ជកម្ម​Shinhan​ដែលជា​ធនាគារ​មាន​ទុន​ច្រើនជាងគេ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​ក្រុមហ៊ុន​Samkee Automotive ដែលជា​ក្រុមហ៊ុន​ឯកទេស​ខាង​ធ្វើ​ពុម្ព​គ្រឿង​ម៉ា​សុ​ី​ន​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​និង​ក្រុមហ៊ុន​iloom​ដែលជា​ម៉ាក់​គ្រឿង​សង្ហា​រឹម​ក្នុងផ្ទះ​ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក៏បាន​ចូលរួម​ក្នុងការ​វិនិយោគទុន​លើក​នេះ​ផងដែរ​។​ការវិនិយោគទុន​លើក​នេះ​នាំ​ឲ្យ MVL ទទួល​ប្រាក់​វិនិយោគ​សរុប​ជិត​១០​លាន​ដុល្លារ​បើ​គិត​តាំងពី​ការវិនិយោគ Series A លើក​មុន​។​

​ហិរញ្ញប្បទាន​ពី​ការវិនិយោគទុន​នេះ​នឹងត្រូវ​បាន​ប្រើ​ដើម្បី​បន្ត​ពង្រីក​ទីផ្សារ​បច្ចុប្បន្ន​របស់ MVL ក៏ដូចជា​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ចល័ត​ដែល​បង្កើត​ទ្បើង​នៅលើ​បច្ចេក​វិ​ទ្បា​Blockchain​របស់ MVL​។​ការវិនិយោគ​នេះ​នឹងធ្វើ​ឲ្យ MVL អាចមាន​លទ្ធភាព​បង្កើន​ទុន​ពី​ការពង្រីក​ទីផ្សារ​របស់​កម្មវិធី TADA ដែលជា​ផលិតផល​របស់ MVL​។​ក្រុមហ៊ុន​សង្ឃឹមថា​ទាំង​អ្នកបើកបរ​និង​អ្នកជិះ​អាច​ចូលរួមចំណែក​ក្នុងការ​ធ្វើដំណើរ​នា​ថ្ងៃ​អនាគត​ប្រកបដោយ​និរន្តរភាព​។​តាម​ការវិនិយោគទុន​នេះ​ក្រុមហ៊ុន​ក៏​អាចធ្វើ​ការអភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ដើម្បី​នាំមក​នូវ​ផលិតផល​និង​សេវាកម្ម​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​បច្ចេកវិទ្យា​Blockchain​របស់ MVL​។​

​លោក Kay Woo, នាយក​ប្រតិបត្តិ​របស់​MVL មានប្រសាសន៍ថា : “​ជាមួយ​ការវិនិយោគទុន​នេះ​យើង​នឹង​អាច​បន្ត​បេសកម្ម​របស់​យើង​ក្នុងការ​បង្កើត​ប្រព័ន្ធ​អេកូ​ចល័ត​មួយ​ប្រកបដោយ​និរន្តរភាព​និង​ភាពប្រសើរ​ជាង​មុន​។​ថ្មីៗ​នេះ​ផងដែរ​យើង​ក៏បាន​បើក​ដំណើរ​នូវ​សេវាកម្ម​ដឹកជញ្ជូន TADA នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​សម្រួល​ដល់​អាជីវកម្ម​និង​អ្នកបើកបរ​របស់​យើង​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ពី​ការវាយលុក​នៃ​វុ​ី​រុស​កូ​វីដ​-១៩​។​នេះ​ជា​អ្វីដែល​យើង​ចង់បង្ហាញ​ថា​យើង​អាច​ប្រើ​បច្ចេកវិទ្យា​របស់​យើង​ជា​កម្លាំង​វិជ្ជមាន​មួយ​បាន​។​យើង​សូម​ថ្លែងអំណរគុណ​ដល់​អ្នកវិនិយោគ​ទុន​របស់​យើង​ដែលមាន​ភាពជឿជាក់​ទៅលើ​ចក្ខុវិស័យ​នៃ​ប្រព័ន្ធ​អេកូ​ចល័ត​ដែល​ប្រសើរ​មាន​និរន្តរភាព​និង​មិន​លម្អៀង​របស់​យើង​។​”

​អ្នកនាំពាក្យ​របស់​ធនា​គារ​Shinhan​ក៏មាន​ប្រសាសន៍​ផងដែរ​ថា​: “​ប្រព័ន្ធ​ចល័ត​លើ​បច្ចេកវិទ្យា​Blockchain​របស់ MVL មានការ​រីកចម្រើន​យ៉ាងខ្លាំង​សម្រាប់​អ្នកប្រើប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ​។​យើង​រំពឹងថា​នឹង​បង្កើត​នូវ​ផលិតផល​រួមគ្នា​ឲ្យ​កាន់តែ​ប្រសើរ​ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ​Shinhan​ដូចជា​កាបូប​លុយ​អេ​ឡិច​ត្រូ​និ​ច​របស់​យើង​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ឈ្នះ​ឈ្នះ​ដល់​ធនាគារ​Shinhan​និង​ក្រុមហ៊ុន MVL”​។​

​សម្រាប់​ព័ត៌មាន​លម្អិត​ពី MVL សូម​ចូលទៅ​កាន់​។​

​សម្រាប់​សំណួរ​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​:
​លោក​ជី​ម​ប៉ូ​លី​
​ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន MVL TADA (Cambodia)
poly.chim@mvlchain.io

​អំពី​ក្រុមហ៊ុន MVLLABS ភី​ធី​អិ​ល​ធី​ឌី (“MVL”):

MVL ជា​ប្រព័ន្ធ​អេកូ​ចល័ត​ដែលមាន​មូលដ្ឋាន​លើ​បច្ចេកវិទ្យា Blockchain​។​ក្រុមហ៊ុន MVL កំពុង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​មួយ​នៃ​ចល័តភាព​របស់ខ្លួន​តា​មរយៈ​សេវាកម្ម​កក់​ការធ្វើដំណើរ​ដែល​មិន​កាត់​កម្រៃជើងសារ​ដំបូងបង្អស់​នៅ​អា​សុ​ី​អាគ្នេយ៍​គឺ​កម្មវិធី TADA ដែលមាន​អ្នកបើកបរ​ជាង​៨១​ពាន់​នាក់​និង​អ្នកប្រើប្រាស់​ច្រើនជាង​៥​សែន​នាក់​នៅ​ប្រទេស​សិង្ហ​បុរី​, វៀតណាម​និង​កម្ពុជា​។​

​ទិន្នន័យ​នៃ​ចល័តភាព​ដូចជា​ការធ្វើ​ប្រតិបត្តិការ​ការធ្វើដំណើរ​គ្រោះថ្នាក់​ផ្សេងៗ​និង​ការថែទាំ​យានយន្ត​គឹ​ត្រូវបាន​កត់ត្រា​ទុក​និង​ត​ភ្ជាប់​ទៅក្នុង​ប្រព័ន្ធ​រួម​តែមួយ​។​អ្នកដំណើរ​មាន​ទំនាក់ទំនង​ជាមួយ​ទិន្នន័យ​នៃ​ចល័តភាព​របស់​ប្រព័ន្ធ​រួម​នៅលើ​Blockchain​តាមរយៈ​សេវាកម្ម​ដូចជា​កម្មវិធី TADA និង​សេវា​ផ្សេងៗ​ដែល​នឹងមាន​នៅពេល​ខាងមុខនេះ​។​

អំពី​ធនាគារ​Shinhan:

​ធនាគារ​Shinhan​គឺជា​ផ្នែក​មួយ​នៃ​សុ​ី​ន​ហាន​ហ្វា​យ​នែ​ន​គ្រុប​ដែលជា​ធនាគារ​ពាណិជ្ជក​ម្ម​ធំ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។​សម្រាប់​ព័ត៌មាន​លម្អិត​ពី​ធនាគារ​Shinhan​សូម​ចូលទៅ​កាន់​: https://www.shinhan.com/en/​។​

អំពី​iloom:

Iloom​គឺជា​ម៉ាក​ឈានមុខ​គេ​មួយ​ដែលមាន​ឯកទេស​ខាង​គ្រឿង​សង្ហា​រឹម​ក្នុងផ្ទះ​។​Iloom​ផ្គត់ផ្គង់​គ្រឿង​សង្ហា​រឹម​ដែលមាន​ភាព​ច្នៃប្រឌិត​ស្របទៅតាម​ទស្សនៈ​អាជីវកម្ម​របស់ខ្លួន “​យើង​បង្កើត​គ្រឿង​សង្ហា​រឹម​តាមរបៀប​ដែល​ត្រឹមត្រូវ​”​។​Iloom​បានឈ្នះ​ពានរង្វាន់​iF Design និង Red Dot Design ក៏ដូចជា​ពានរង្វាន់ Japan’s Good Design និង IDEA ពី​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​២០១៨​។​សម្រាប់​ព័ត៌មាន​លម្អិត​ពី MVL សូម​ចូលទៅ​កាន់​: https://www.iloom.com/​។​

អំពី​Samkee Automotive:

Samkee Automotive គឺជា​អ្នកឯកទេស​ខាង​ផលិត​ពុម្ព​គ្រឿង​ម៉ា​សុ​ី​ន​គ្រឿង​អាលុយមីញ៉ូម​ដែល​បង្កើត​ទ្បើង​កាលពី​ឆ្នាំ​១៩៧៨​។​Samkee Automotive អភិវឌ្ឍ​និង​ផលិត​គ្រឿង​ម៉ា​សុ​ី​ន​ទាំងមូល​ចាប់ពី​គ្រឿង​ម៉ាស៊ីន​ចំហេះ​ខាងក្នុង​ដែលមាន​ទៅជា​យានយន្ត​អគ្គិសនី​និង​សម្ភារៈ​ដែល​ប្រើ​ថ្ម​។​ក្រុមហ៊ុន​នេះ​បានធ្វើការ​ផ្គត់ផ្គង់​គ្រឿង​ម៉ា​សុ​ី​ន​ទៅ​ក្រុមហ៊ុន Hyundai-Kia, Volkswagen, និង LG Group​។​សម្រាប់​ព័ត៌មាន​លម្អិត​ពី MVL សូម​ចូលទៅ​កាន់​: http://www.samkee.com/eng/main/​ ៕ ដោយ ៖ CEN

spot_img
×