Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​នឹង​លក់​មី​ស៊ី​ល​ក្រោម​ទឹក តម្លៃ​ជិត ២០០​លាន​ដុល្លា​ឲ្យ​តៃវ៉ាន់​

spot_img

​រដ្ឋាភិបាល​អា​មេ​រិច បាន​ជូនដំណឹង​ដល់​សភា ពី​ការលក់​មី​ស៊ី​ល​ក្រោម​ទឹក​ដ៏​ទំនើប ទៅ​ឲ្យ​តៃវ៉ាន់ តម្លៃ​ប្រហែល ១៨០​លាន​ដុល្លារ​។ ការលក់​អាវុធ​នេះ ទំនងជា​នឹងធ្វើ​ឲ្យ​ភាព​តានតឹង រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំង កាន់តែ​កើន​ខ្លាំង​ឡើង ខណៈដែល​ចិន​តែង​ចាត់ទុក​តៃវ៉ាន់ ជា​ផ្នែក​មួយ​របស់ខ្លួន​។​

​ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​ដែរ សហរដ្ឋ​អា​មេ​រិច មិនមាន​ទំនាក់ទំនង​ការទូត ជា​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់​ឡើយ ប៉ុន្តែ​អា​មេ​រិច​មានច្បាប់ ដែល​អាច​ផ្តល់​មធ្យោបាយ គាំទ្រ​ដល់​កោះ​តៃវ៉ាន់ ក្នុងការ​ការពារ​ខ្លួន​។ ចិន​តែងតែ​ប្រឆាំងនឹង​ការលក់​អាវុធ របស់​អា​មេ​រិច​ដល់​កោះ​តៃវ៉ាន់​។​

​ក្រសួងការបរទេស​អា​មេ​រិច បានអនុម័ត​ការលក់​មី​ស៊ី​ក្រោម​ទឹក ប្រភេទ 18 MK-48 Mod6 ដ៏​ទំនើប និង​ឧបករណ៍​ផ្សេងទៀត​ដល់​តៃវ៉ាន់ ដែលមាន​តម្លៃ​ប្រមាណ ១៨០​លាន​ដុល្លារ​។ នេះ​បើតាម​ភ្នាក់ងារ​កិច្ចប្រតិបត្តិការ​ការពា​រ​សន្តិសុខ​អា​មេ​រិច ប្រកាស​នៅក្នុង​សេចក្តីប្រកាស នៅ​ថ្ងៃ​ពុធ​។​

​ការប្រកាស​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ កើតឡើង​នៅ​ថ្ងៃ​ជាមួយគ្នា នៅពេលដែល​មេដឹកនាំ​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាណ​តិ្ត​ទី ២​។ ក្នុង​ពិធី​ឡើងកាន់តំណែង អ្នកស្រី​ថ្លែងថា តៃវ៉ាន់​ចង់​ជជែក​ជាមួយនឹង​ចិន ប៉ុន្តែ​មិនមែន​ក្នុង​លក្ខខណ្ឌ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” ឡើយ​។​

​ចិន​បានធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​កោះ​តៃវ៉ាន់ ចាប់តាំងពី​អ្នកស្រី​ឈ្នះ​ការបោះឆ្នោត​លើក​ទី ២​មក ដោយ​យោធា​ចិន​បានធ្វើការ​បង្ហោះ​យន្តហោះ​ចំបាំង ចូលទៅក្នុង​ដែនអាកាស​របស់​តៃវ៉ាន់ និង​បើក​នាវាចំបាំង​ជុំវិញ​តៃវ៉ាន់​។​

​សូមបញ្ជាក់ថា ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន និង​បានប្រកាសថា នឹង​រួបរួម​ជាមួយ​តៃវ៉ាន់​វិញ​នៅ​ថ្ងៃ​ណាមួយ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×