Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ស្ងាត់ៗ​ស្មានតែ​លែង​អី​! ឥឡូវនេះ ផ្អើល​គ្រប់គ្នា អ្នកមាន​ទម្លាប់​បែបនេះ មើល​ឲ្យ​ហើយ​ទៅ ប្រយ័ត្ន​ករណី​ក្រោយ​ជា​ឡាន​របស់​អ្នក ត្រូវ​ជាប់​ខ្នោះ​

spot_img

​ភ្នំពេញ​៖ ដូចដែល​បងប្អូន​បានដឹង​រួចហើយ កាលពីពេល​កន្លងមក​នេះ កម្លាំង​សណ្តាប់ធ្នាប់​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​ធម៌​ក្តៅ ទៅលើ​រថយន្ត​ណា​ដែល​ចត​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​បង្ក​ឲ្យ​មានការ​កកស្ទះ តាមរយៈ​ការចាក់​សោក​ង់ ឬ លើកឡើង​ឡាន​ស្ទួ​ច​តែម្តង ដោយ​គ្មាន​លើកលែង​ថា​ជា​រថយន្ត​អ្នកតូច អ្នកធំ ឬ ឡាន​អាង​ស្លាក​លេខ ខ​.​ម នោះឡើយ​។​

​ដោយឡែក នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​សែន​សុខ ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ បាន​ចុះ​អនុវត្ត​វិធានការ​ធម៌​ក្តៅ​នេះ​ជាថ្មី ដើម្បី​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តើ​យ​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ។

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះផ្សាយ​ឲ្យ​ដឹងថា​៖ “​នៅ​ព្រឹក​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០២០ លើក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​បញ្ជា​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​សែន​សុខ ដើម្បី​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តើ​យ​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ និង​បានធ្វើការ​ចាក់សោ​រថយន្ត​មួយចំនួន ដែល​ឈប់​ចត​លើ​ចិញ្ចើមផ្លូវ​បណ្តាល ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​បង្ក​ការកកស្ទះ​ចរាចរណ៍ ពិបាក​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​ធ្វើការ​ផាកពិន័យ​តាមច្បាប់ “​។​

​តាមរយៈ​នេះ​ផងដែរ យើង​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នកមាន​យានយន្ត​ជំនិះ ត្រូវ​ចូលរួម​គោរព​តាម​បទបញ្ជា​ណែនាំ​របស់​សមត្ថកិច្ច និង​ក៏​ដូច​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​បញ្ជៀ​ស​ការកកស្ទះ និង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​៕

ដោយ​៖ លឹម ហុង​

spot_img
×