Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈសង្ឃ​នាយ​កថា លោក ខាន់ សុវណ្ណ ជា​មនុស្ស​អសីលធម៌ គំនិត​លាមក និង​ភាព​យង់ឃ្នង សាហាវព្រៃផ្សៃ​បំផុត ដែល​ចង់ឱ្យ​មានការ​ផ្សឹក​ព្រះសង្ឃ​ព្រះជន្ម​ក្រោម ៥៦​វស្សា ទៅ​បម្រើ​វិស័យ​សំណង់​

spot_img

​ភ្នំពេញ ៖ បន្ទាប់ពី​លោក ខាន់ សុវណ្ណ ដែល​ចង់ឱ្យ​មានការ​ផ្សឹក​ព្រះសង្ឃ​ព្រះជន្ម​ក្រោម ៥៦​វស្សា ដើម្បី​យក​កម្លាំង​ពលកម្ម​ទៅ​បម្រើ​វិស័យ​សំណង់​កំពុង​ខ្វះខាត នៅ​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០២០​នេះ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម បដិសេធ​យ៉ាង​ដាច់អហង្ការ ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​អសីលធម៌ គំនិត​លាមក និង​ភាព​យង់ឃ្នង​សាហាវព្រៃផ្សៃ​បំផុត​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ លោក ខាន់ សុវណ្ណ បាន​សរសេរ​នៅលើ ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​ដែល​ឈ្មោះថា “​សុវណ្ណ ខាន់ អពប​” យ៉ាង​ដូច្នេះ​ថា “​កម្ពុជា​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​សំណង់ និង​ត្រូវការ​កម្មករ​ជំនាញ និង​គ្មាន​ជំនាញ​ជាច្រើន​ម៉ឺន​នាក់​ដើម្បី​បង្គ្រប់​ទីផ្សារ ។ 1/ ចាត់ការ​ផ្សឹក​លោកសង្ឃ​ដែល​កំពុង​ពេញកម្លាំង​ក្រោម អាយុ​៥៦​ឆ្នាំ​ចោល​ឲ្យ​អស់ ។ 2/ ចាត់ការ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករសំណង់​នោះ​ឲ្យ​បាន​ស្មើ​តម្លៃ​ពលកម្ម​របស់​ប្រទេស​ថៃ ។ តើ​អាចទៅរួច​ដែរ​ទេ ? “​។​

​ក្រោយពី​ការ​បង្ហោះ​សារ​របស់លោក​ខាន់ សុវណ្ណ ប្រមាថ​មាក់ងាយ​មកលើ​ព្រះសង្ឃ​ពុទ្ធសាសនា​គ្រប់លំដាប់​ថ្នាក់​ទូទាំងប្រទេស​បែបនេះ នៅ​ថ្ងៃទី​២០ ឧសភា ២០២០ គណៈសង្ឃ​នាយក បានចេញ​សេចក្តីថ្លែងការណ៍ ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​គំនិត​យោបល់​នេះ ហើយ​ពុំ​អាច​ទទួលយកបាន​ជាដាច់ខាត ។ ក្នុង​បរិបទ​នេះ គណៈសង្ឃ​នាយក​យល់ឃើញ​ថា គំនិត​យោបល់​នេះ បាន​បង្កប់​នូវ​អត្ថន័យ​ខ្លឹមសារ និង​ការឆ្លុះបញ្ចាំង​ដូចជា ភាព​អសីលធម៌ គំនិត​លាមក និង​ភាព​យង់ឃ្នង​សាហាវឃោរឃៅ​ព្រៃផ្សៃ​បំផុត ការប្រមាថ​មាក់ងាយ​ម​កលើ​ព្រះសង្ឃ​ពុទ្ធសាសនា គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស ការ​បង្វែរ​គំនិត​មហាជន​ឲ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ល្វីង​ជូរចត់ (​បី​ឆ្នាំ​ប្រាំបី​ខែ​ម្ភៃ​ថ្ងៃ​) ជា​របប​ខ្មៅ​ង​ងិ​ត​ទមិឡ ឥត​សាសនា​ដែល​ពិភពលោក និង​មនុស្សជាតិ​ស្អប់ខ្ពើម​ជាទីបំផុត​។ គំនិត​ខ្វះ​ការគិតគូរ​វែងឆ្ងាយ ខ្វះ​ពិសោធន៍ ខ្វះ​ចំណេះដឹង​ប្រវត្តិសាស្ត្រ គ្មាន​សុចរិត​ភាព គ្មាន​ភាពយុត្តិធម៌ និង​គ្មាន​សេចក្តីថ្លៃថ្នូរ​ក្នុងការ​ប្រើប្រាស់​សំណេរ និង​ការបញ្ចេញមតិ​។​

​គណៈសង្ឃ​នាយក សូម​សម្តែង​នូវ​ការព្រួយបារម្ភ និង​សោកស្តាយ​ជាទីបំផុត ហើយ​ថ្កោលទោស​ចំពោះ​សំណេរ និង​ការលើកឡើង​របស់លោក ខាន់ សុវណ្ណ ដោយ​ចាត់ទុកថា ជាការ​ខ្វះ​វិចារណញាណ ខ្វះ​សុភ​វិនិច្ឆ័យ ប្រកបដោយ​ភាព​អគតិ និង​ទុទិដ្ឋិនិយម ដើរ​ថយក្រោយ គំនិត​ផ្ទុយ​ពី​វឌ្ឍនភាព​សង្គម សាសនា និង​វប្បធម៌​៕

ដោយ​៖​កូ​ឡាប

​សេចក្តីថ្លែងការណ៍ របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ដូចខាងក្រោម​នេះ ៖

spot_img
×