Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ខ្លួន​អ្នក និង​មនុស្ស​ជាទី​ស្រឡាញ់ សុវត្ថិភាព​ពី​កូ​វីដ​១៩ របស់​ក្មេងស្រី​ម្នាក់​ណែនាំ​ជា​ភាសា​អង់គ្លេស​ដ៏​ល្អ ធ្វើ​ឲ្យ​គ្រប់គ្នា​សរសើរ (​វីដេអូ​)

spot_img

​ក្មេងស្រី​ស្រស់ស្អាត​ម្នាក់ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តែង​នូវ​ការកោតសរសើរ​ជាខ្លាំង ចំពោះ​វីដេអូ​នាង​តូច​បាន​រៀបរាប់​ណែនាំ​ដល់​មិត្តៗ​ភក្តិ​របស់​នាង និង​អ្នកដទៃ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​ចំពោះ​វីរុស​រាតត្បាត​កូ​រ៉ូ​ណា ឬ​ហៅ Covid-19 បើទោះជា​វីរុស​ដ៏​កាច​សាហាវ​នេះ​ហាក់​រាង​ធូរស្បើយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​យ៉ាងណាក៏ដោយ​។ អ្វីដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​រឹតតែ​សរសើរ​ទៀត​នោះ គឺ​ការនិយាយ​ភាសា​អង់គ្លេស​របស់​នាង គឺ​ពិតជា​មិនធម្មតា​នោះទេ​។​

​ក្មេងស្រី​រូបនេះ​មាន​ឈ្មោះថា អា​លី​ស អាយុ ៧ ឆ្នាំ ។ សព្វថ្ងៃនេះ នាង​កំពុង​សិក្សា​នៅ​សាលារៀន​ឯកជន​មួយ​ឈ្មោះថា Abundant Life Internaional School ។

​នាង​បាន​ប្រាប់​ទៅដល់​គ្រប់គ្នា​តាមរយៈ​សូរស័ព្ទ​ជា​ភាសា​អង់គ្លេស​ឲ្យ​ដឹងថា នៅពេលនេះ នាង​កំពុងស្នាក់នៅ​តែ​ក្នុងផ្ទះ​ទេ ខណៈ​សាលារៀន​របស់​នាង​ពុំទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ ។ ស្របពេល​ដែល​នាង​មិនអាច​ទៅខាង​ក្រៅ ឬ​ដើម្បី​ជួប​មិត្តភក្តិ​រួម​ថ្នាក់​ដែល​ពោរពេញ​ដោយ​ក្តី​នឹករលឹក​យ៉ាងណា តែ​នាង​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ព្រោះ​បាន​លោកប៉ា អ្នក​ម៉ាក់​របស់​នាង ជួយ​បង្រៀន​មេរៀន​ជា​រៀងរាល់ថ្ងៃ និង​ក៏​ដូច​ពន្យល់​ណែនាំ​រូបនាង ឲ្យ​មានការ​យល់ដឹង​ពី​ជំងឺ​ដែល​បណ្តាលមកពី​វីរុស SARS-CoV-2 ។

​អា​លី​ស បន្តថា ដើម្បី​ឲ្យ​សុវត្ថិភាព​ពី​ជំងឺ​នេះ យើងទាំងអស់គ្នា មិនត្រូវ​ចេញទៅ​ខាងក្រៅ ឬ ចូលរួម​ការប្រមូលផ្តុំ​គ្នា​ឡើយ ។ តួយ៉ាង​ដូចជា​រូបនាង​នៅពេលនេះ បើទោះជា​ពុំបាន​ចេញទៅ​ក្រៅ​បាន មានការ​នឹក​ទីកន្លែង​ធ្លាប់​លេង នឹក​ដល់​អាហារ​ដែល​ចូលចិត្ត និង​ជាពិសេស​នឹក​ដល់​មិត្តៗ​សម្លាញ់​របស់​នាង​យ៉ាងណាក្តី តែ​នាង​ពេញចិត្ត​ស្តាប់​តាម​ការណែនាំ​ពី​លោកប៉ា អ្នក​ម៉ាក់​របស់​នាង ទើប​នាង​អាច​ការពារ​ខ្លួនឯង ការពារ​បងប្អូន ក៏ដូចជា​លោកយាយ​លោកតា​របស់​នាង​ផងដែរ ៕

ដោយ​៖ លឹម ហុង​


spot_img
×