Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​មណ្ឌល​ច​ត្តា​ឡី​ស័ក ពិនិត្យ​សុខភាព ព្រោះ​ពលករ មកពី​ក្រៅប្រទេស កាន់តែ​ស្បើយ​ទៅៗ ប៉ុន្តែ​ខេត្តបាត់ដំបង ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅក្នុង​មន្ទីរពេទ្យបង្អែក​បន្តទៀត​

spot_img

បាត់ដំបង​៖ អាជ្ញាធរខេត្ត​បាត់ដំបង បានសម្រេច​បិទ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅតាម​សាលារៀន ប្រគល់​ឲ្យ​ខាង​គណៈ​គ្រប់​គ្រង់​សាលា​វិញ ដើម្បី​ត្រៀម​រៀបចំ​បើក​បវេសនកាល​ឡើងវិញ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២០ ដោយសារ​ការវិលត្រឡប់ របស់​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង មានការ​ថយចុះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា ការរៀបចំ​ទីកន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ត្រួតពិនិត្យ​សុខភាព ពលករ​មកពី​ប្រទេស​ថៃ នៅ​វិទ្យាល័យ​ព្រះមុនីវង្ស ក្នុង​ក្រុង​បាត់ដំបង​នោះ ត្រូវបាន​សម្រេច​បិទ​ត្រឹម​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ដោយសារ​ពុំមាន​ពលក​រ​ចូលមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ទេ ហើយ​ការចូល​ពី​ប្រទេស​ថៃ​មក កាន់តែ​ស្បើយ​ទៅៗ​និង​ពួកគេ (​ពលករ​) តម្រង់​ទៅ​គោលដៅ​ខេត្ត ស្រុក​ដែល​ពួកគេ​រស់នៅ​តែម្តង​។ ប៉ុន្តែ​បើ​មាន​ពលករ​មក​ច្រើន ខេត្ត​ក៏បាន​ត្រៀម​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បន្តទៀត​។ ចំពោះ​ការបិទ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​សាលារៀន​នេះ ដើម្បី​ឲ្យ​សិស្ស​ដែល​ត្រូវដាក់​ពាក្យ​ប្រឡង​នាពេលខាងមុខ ស្របតាម​ការណែនាំ​ក្រសួង​អប់រំ យុវជន​និង​កីឡា ហើយ​ការប្រគល់​សាលា​ជូន​គណៈ​គ្រប់គ្រង​វិញ​នេះ ក៏​មានការ​បោសសម្អាត បាញ់ថ្នាំ​សម្លាប់​មេរោគ ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល​ដល់​លោកគ្រូ អ្នកគ្រូ សិស្ស​និង​អាណាព្យាបាល​សិស្ស​ផងដែរ ។ ចំពោះ​រថយន្ត​របស់​ក​ង​ពល​តូច​ដឹកជញ្ជូន​លេខ​៩៩ ដែល​ត្រៀម​ដឹក​ពលករ​ចេញពី​ប្រទេស​ថៃ ក៏បាន​បិទ​បញ្ចប់​ដែរ តាំងពី​ចុងខែ​មេសា ដោយ​បច្ចុប្បន្ន​ពលករ​ដែល​ឆ្លង មកពី​ថៃ​គឺ​ត្រូវ​ជិះ​រថយន្តឈ្នួល​ដោយ​ខ្លួនឯង ប៉ុន្តែ​សមត្ថកិច្ច​និង​មន្ត្រី​សុខាភិបាល ក៏បាន​ត្រួតពិនិត្យ​សុខភាព​ពួកគាត់ មុននឹង​អនុញ្ញាត​ឲ្យ​ទៅ​ស្រុកកំណើត​វិញ​ផងដែរ​។​

​ក្នុង​គោលបំណង​ទប់ស្កាត់ កុំ​ឲ្យ​មាន​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ រដ្ឋបាលខេត្ត​បាត់ដំបង ក៏​បានចេញ​សេចក្តីណែនាំ ទៅតាម​ទីកន្លែង​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន​ក្នុង​ខេត្ត មុននឹង​ឲ្យ​ភ្ញៀវ​ចូល​បរិភោគ​អាហារ ក្នុង​កន្លែង​របស់ខ្លួន ត្រូវ​វាស់​កម្តៅ បាញ់​ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ ឲ្យ​ត្រឹមត្រូវ ទើប​អនុញ្ញាត​ឲ្យ​ចូល ហើយ​នៅតាម​តុ​ញុំ​ា​អាហារ ត្រូវ​រក្សា​គម្លាត​ពីគ្នា​ផងដែរ​។​

​យោងតាម​របាយការណ៍​សាលា​ល​ខេ​តេ្ត​បាត់ដំបង បាន​បង្ហាញថា នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ពលករ​ខ្មែរ​មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង បាន​វិលត្រឡប់​ពី​ថៃ ចូល​តាម​ច្រក​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ចំនួន​៥២​នាក់ ស្រី​២៣​នាក់ ពលករ​មាន​ទីលំនៅ​តាម​បណ្តា​រាជធានី ខេត្ត ចូលមក​វិញ​តាម​ច្រកទ្វារព្រំដែន ក្នុង​ខេត្តបាត់ដំបង ចំនួន​១៦​នាក់ ស្រី​៥​នាក់ ហើយ​ពលរដ្ឋ និង​ពលករ​រស់នៅក្នុង​ខេត្តបាត់ដំបង ធ្វើដំណើរ​មកពី​ក្រៅប្រទេស ក្នុងអំឡុង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ១៧ ៤៣១​នាក់​៕

ដោយ​៖ អ៊ុង​សា​រុំ​

spot_img
×