Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​និយាយថា រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច កំពុង​គំរាមកំហែង​រដ្ឋាភិបាល​ហុងកុង​

spot_img

​ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo កំពុង​គំរាមកំហែង​រដ្ឋាភិបាល​ហុងកុង ជាមួយនឹង​ច្បាប់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយ​សកម្មភាព​ថ្មីៗ របស់​ទីក្រុង​វ៉ាន​ស៊ីន​តោន បាន​ជ្រៀតជ្រែក​យ៉ាង​ចំៗ ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​ការចោទប្រកាន់​របស់​ចិន លើ​មន្ត្រី​អា​មេ​រិច កើតឡើង​ក្រោយពេល​លោក Mike Pompeo កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​និយាយថា ការប្រព្រឹត្តិ​កាលពីពេល​ថ្មីៗ ទៅលើ​សកម្មជន​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ទីក្រុង​ហុងកុង ធ្វើ​ឲ្យ​វា​មានការ​ពិបាក ក្នុងការ​វាយតម្លៃថា​តើ ទីក្រុង​ហុងកុង នៅតែ​ទទួលបាន​ស្វ័យភាព​ខ្ពស់​ឬ​យ៉ាងណា​។​

​ទីក្រុង​ហុងកុង ត្រូវបាន​អង់គ្លេស ប្រគល់​ទៅ​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​ផ្តល់​ស្វ័យភាព និង​សិទ្ធិសេរីភាព​ដល់ទី​ក្រុង​នេះ សម្រាប់​រយៈពេល ៥០​ឆ្នាំ​។ ការទទួលបាន​សិទ្ធិ​ស្វ័យភាព​ពិសេស របស់​ទីក្រុង​ហុងកុង ក៏មាន​ចែង​ក្នុង​ច្បាប់​អា​មេ​រិច​ដែរ​។​

​លោក​បាន​ថ្លែងប្រាប់​ស​ន្និសិទ​សារព័ត៌មាន​ពី​ការវាយតម្លៃ របស់​ក្រសួងការបរទេស ថា​តើ​អតីត​ទឹកដី​អាណានិគម​ន៍ របស់​អង់គ្លេស​នោះ នៅមាន​ស្វ័យភាព​មិនទាន់​សម្រេច​ឬ​យ៉ាងណា​។​

​លោក​ថ្លែងថា “​យើង​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់ ចំពោះ​អ្វីដែល​កំពុង​កើតឡើង​នៅ​ទីនោះ​”​។ “​សកម្មជន​ឈាម​មុន​ឈ្មោះ Martin Lee និង Jimmy Lai ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​តុលាការ​។ សកម្មភាព​ដូច​នោះ ធ្វើ​ឲ្យ​វា​ពិបាក​ក្នុងការ​វាយតម្លៃថា ទីក្រុង​ហុងកុង​នៅតែមាន​ស្វ័យភាព​ខ្ពស់ ពី​ប្រទេស​ចិន​”​។​

​អ្នកនាំពាក្យ​ទទួលបន្ទុក​ស្នងការ នៃ​ក្រសួងការបរទេស​ចិន ប្រចាំ​ទីក្រុង​ហុងកុង បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា សកម្មភាព​របស់លោក Pompeo មិនអាច​បំភ័យ​ប្រជាជន​ចិន​បានទេ ហើយ​ទីក្រុង​ប៉េកាំង នឹង​ការពារ​អធិបតេយ្យភាព សន្តិសុខ និង​ផលប្រយោជន​អភិវឌ្ឍន៍​របស់ខ្លួន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×