Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​មាន​សតិ​មិនសូវ​គ្រប់ បើករថយន្ត​បុក​រះ ស្លាក​ប៉ាន់​ណូ និង​រថយន្ត​មួយគ្រឿង ត្រូវ​នគរបាល​ចាប់ខ្លួន​យកទៅ​ប៉ុស្តិ៍​

spot_img

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​មួយគ្រឿង បាន​បើក​បុក​ស្លាក​ប៉ាន់​ណូ រួច​រត់គេច​ទៅ​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត តាំងពី​ម្តុំ​ផ្សារ​ធំថ្មី រួច​បើក​រត់គេច​មក​ត្រង់ចំណុច​ស្តុ​ប​ផ្សារ​កាប់​គោ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​២៩៤ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ។​

​បន្ទាប់ពី​បង្កហេតុ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ស្ត្រី​បើករថយន្ត​បង្ក​នោះ យកទៅ​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​ដោះស្រាយ​សំណង ប៉ុន្តែ​សមត្ថកិច្ច​ពុំទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅឡើយ​។ រថយន្ត​បង្ក​ម៉ា​កវី​ហ្គោ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 2I 1367​។ រថយន្ត​នោះ បុក​គេ​យ៉ាងខ្លាំង បណ្តាល​ឲ្យ​ផ្ទុះ​ពោង និង​បែក​កញ្ចក់​។​

​រថយន្ត​វី​ហ្គោ​នោះ ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ខ្មៅ ភ្នំពេញ 2A 8081 បណ្តាល​ឲ្យ​រង​ការ​ខូច​ខាង​ត​ផ្នែក​ខាងក្រោយ និង​ចំហៀង​ខាងស្តាំ យ៉ាងដំណំ​ផងដែរ ហើយ​ធ្វើ​រថយន្ត​កាមរី​បា​ឡែ​ន​នេះ ជ្រុល​ទៅបុក​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ និង​បុក​ដើម​មួយ​ដើម​។​

​នគរបាល​មូលដ្ឋាន បាន​និយាយប្រាប់​អ្នកកាសែត​ថា ស្ត្រី​នោះ មាន​សតិ​មិន​ប្រក្រតី​ផង ៕

ដោយ​៖​សហការី


spot_img
×