Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបោះឆ្នោត​រដ្ឋសភា ខាង​មុខ​នឹង​ប្រឈម​… យើង​ត្រូវ​ចេះ​វិភាគ និង​គ្រប់គ្រង​សភាពការណ៍​

spot_img

បន្ទាយមានជ័យ ៖ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថ្លែងថា ការបោះឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ​អាចមាន​ប្រឈម​តិចតួច ។​តែ​បោះឆ្នោត​រដ្ឋសភា​នា​ខែ​កក្កដា ឆ្នាំ​២០១៨ នឹង​ប្រឈម​ច្រើន​។​

ដូច្នេះ​ក្នុង​នាម​យើង​ជា​គណបក្ស ជា​រដ្ឋាភិបាល​កាន់អំណាច​ត្រូវតែ​ប្រុងប្រយ័ត្ន ត្រូវ​ចេះ​វិភាគ​និង​គ្រប់គ្រង​សភាព​ការណី​អោយ​បាន​ណែន​ដូចដែល​យើង​បាន​ទ្រោល​បាន​គ្រប់​ដំណាក់កាល​កន្លងមក​។​

សម្តេច​ក្រឡាហោម ស ខេង ថ្លែង​ដូច្នេះ​កាល​ពី​ម្សិលមិញ​ថ្ងៃទី​២៣​មករា​ឆ្នាំ​២០១៨ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​។​

សម្តេច​បង្ហាញ​ប្រៀប​ខ្លាំង​ថា ៖ តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ យើង​(​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​) ជួប​ប្រឈម​ខ្លាំងក្លា​ណាស់​ដោយ​សហគមន៍​អន្តរជាតិ​លោក​ខាងលិច អង្ក​ការ​សហប្រជាជាតិ​មិន​ទទួលស្គាល់ មិន​ផ្តល់​អាសន​:​នៅ​អសប​និង​បាយ​យើង​គ្រប់​ច្រក ។​
ប៉ុន្តែ​យើង​ទ្រោល និង​ឈរ​ជើងបាន​។​តែ​ដើម្បី​សន្តិភាព កំណើន​ជីវភាព សេដ្ឋកិច្ចសង្គម​និង​បង្រួបបង្រួម​ជាតិ យើង​សុខចិត្ត​ច​ចារ​សន្តិភាព ហើយ​នាំ​អោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​មាន​ពហុ​គណបក្ស​បោះឆ្នោត​សាកល​តាមបែប​លទ្ធិប្រជាធិបតេយ្យ សេរី​យុត្តិធម៍ និង​គោរព​សិទ្ធិមនុស្ស​។​

ចំណែក​សភាពការណ៍​ន​យោ​បាយ​បច្ចុប្បន្ន យើង​ក៏​ប្រឈម​ច្រើន​ដែរ​ក្រោយ​តុលាការ​ឬ​ក៏​យើង​តែ​ម្តង បាន​រំលាយ​ទាំងស្រុង​គណបក្សប្រឆាំង​-​សង្គ្រោះ​ជាតិ និង​រចនាសម្ព័ន្ធ អង្កការ​ចាត់តាំង​រប​ស់​គេ ហើយ​ហាមប្រាម​អ្នកនយោបាយ​អតីត​គណ​បក្ស​នោះ​ជាច្រើន​មិន​អោយធ្វើ​នយោបាយ​ដើម្បី​កុំអោយ​គេ​មក​ប្រកួតប្រជែង​បាន​។​

យើង​ក៏​បាន​កាច់​បំបាក់ គាស់​រំលើង​ទាំងស្រុង​នូវ​លទ្ធភាព​ដែល​អាច​នឹង​មាន​បដិវត្ត​ពណ៍​(​ដែល​មាន​គណបក្ស​ប្រឆាំាង​ជា​អ្នក​ធ្វើ​និង​មាន​បរទេសលោកខាង​លិច​ជា​ខ្នងបង្អែក​) នៅក្នុង​ប្រទេស​ដែល​ផុយស្រួយ​នឹង​កើតឡើង​ដូច​មាន​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​នេះ​មែន ប៉ុន្តែ​មនុស្ស​និង​សកម្មភាព​ឬ​ចលនា​គណបក្ស​ប្រឆាំង​មិន​ទាន់​បាត់​រលត់​នៅ​ឡើង​ទេ​។​

យើង​មិន​ត្រូវ​មើលស្រាល ឬ​សន្តិភាព​និយម​ជាមួយ​ពួក​នេះ​ទេ ។ ព្រោះ​អតីត​គណបក្សប្រឆាំង​ដែល​មាន​ពលរដ្ឋ​គាំទ្រ​គេ​ច្រើន​គួរសម​បន្ទាប់ពី​យើង​និង​បរទេស​ដែល​គាំទ្រ​ជា​បង្អែក​របស់គេ​ក៏​មិន​សុខចិត្ត ហើយ​នៅ​ចិញ្ចឹមចិត្ត​ស្តារ​ស្ថាន​ការណ៏័​។​

សម្តេច​ក្រឡាហោម បន្តថា​៖ CNRP ត្រូវ​យើង​រំលាយ​ខ្ទេច​មែន តែ​ទឹកចិត្ត ,​បណ្តាញ ,​កម្លាំង​របស់​ពួកគេ​នៅ​មាន​ដដែល​ទេ​គ្រាន់តែ​ធ្វើជា​សម្ងាត់​។ ហើយ​ខ្នងបង្អែក​បរទេស​ខាង​គេ​ក៏​មិន​សុខចិត្ត​ឡើយ ។​ចូរ​ប្រយ័ត្ន​បំផុត ។​

ទោះ​យ៉ាងណា​យ​អ្នក​ត្រូវ​ចង​ចាំ​ថា យើង​រំលាយ​បក្ស​នោះ​ព្រោះ តែ​ទុក​នឹង​នាំអោយ​មាន​សង្គ្រាម មាន​ការបែកបាក់ សាមគ្គីភាព​ជាតិ​។​
ដូច​កាល​ពី​ឆ្នៃ​២០១៣ បក្សប្រឆាំង​(​គេ​)​មហា​បាតុកម្ម​ធំ​តវ៉ា រាល់ថ្ងៃ​តាម​ផ្លូវ ក្នុង​បំណង​ផ្តួល​យើង តែ​យើង​មិន​ដួល​។​កាលណោះ បើ​យើង​លោត​តាម​គេ មិន​វាងវៃ​ទេ ប្រហែល​យើង​ចូល​អន្ទាក់​គេ​បាត់ទៅហើយ ។ តែ​គេ​លោត ក៏​ចូល​អន្ទាក់​យើង​វិញ​។​

សម្តេច​បន្ថែមថា ៖ យើង​ដឹង​ហើយ​គេ​(​បក្សប្រឆាំង​) គេ​ធ្វើ​នេះ​មាន​បរទេស​បង្គាប់បញ្ជា ឬ​ធ្វើ​តាម​បរទេស​។​ ឯ​យើងម្ចាស់ការ​ខ្លួនឯង ។​តែ​យើង​ធ្លាប់​ពឹង​ជំនាញការ​វៀតណាម​ដែរ​កាល​ក្រោយ​ឆ្នាំ​១៩៧៩ ។​ តែ​ក្រោយមក យើង​មិន​ពឹង​ទៀត​ទេ ។​ ពោល​គឺ​កុំ​ឃើញ​ទឹកនឹង ថា​គ្មាន​ក្រពើ​ក្នុងនោះ​អោយសោះ ។ យើង​រំលាយ​គេ គេ​ក៏​រង់ចាំតែ​ឱកាស​បក​មកវិញ ហើយ​រក​ឱកាស​នឹង​ផ្ទុះឡើង ។​ដូចជា​ឥឡូវ​នៅ​ក្រៅប្រទេស គេ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើរតួនាទី​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ ។​ក្នុងប្រទេស ក៏​មាន​ពលរដ្ឋ​គាំទ្រ ទោះ​ជា​មិន​ចេញមុខ​។​
គេ​ទៅ​ផ្លុំ​ត្រចៀក​អោយ​សភា​សហភាព​អឺរ៉ុប អាមេរិក​និង​ប្រទេស​លោក​សេរី​ផ្សេង​ទៀត​គាំទ្រ​គេ ។ គេ​ក៏​ជម្រុញ​ជ​ប់ូ​ន កូរ៉េខាងត្បូង​… អោយ​ដាក់​ទ័ណ្ឌកម្មសេដ្ឋកិច្ច​យើង តែ​ប្រទេស​មិត្ត​ទាំងនេះ ក៏​ដូច​រដ្ឋាភិបាល​ប្រទេស​សេរី​ជាច្រើន​មិន​ទាន់​ដាក់ទណ្ឌកម្ម​យើង គេ​មិន​ធ្វើតាម​សភា​គេ​ទេ​។​

ដូច្នេះ​សម្តេច​ក៏​ផ្តាំផ្ញើ​អោយ​មន្ត្រី ត្រូវ​តែ​ចេះ​រៀន​ទស្សនទាយ​សភាពការណ៍ ស្ថានការណ៍​នយោបាយ​តើ​នឹង​មាន​អ្វី​កើតឡើង​នា​ពេក​ខាងមុខ ពិសេស​ពេល​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាងរាស្ត្រ​ខាងមុខ​។​

ក៏​ត្រូវ​បង្កើន​ការចុះ​មូលដ្ឋាន​ឬ​ធ្វើ​វេទិកា​នានា​ដើម្បី​ពន្យល់​ពលរដ្ឋ​កុំ​អោយ​ស្រឡាញ់ ជឿជាក់​លើ​អតីត​គណបក្សប្រឆាំង ហើយ​បញ្ជាក់ថា អ្វីៗ​ដែល​យើង​ធ្វើ​គឺ​ស្របច្បាប់ ការពារ ថែរក្សា​សន្តិភាព ស្ថេរភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​និង​និតិរដ្ឋ ។ មិនមែន​យើង​ជា​អ្នក​បំផ្លាញ​ទេ​។

ហើយ​ក៏​ត្រៀម​ខ្លួន​ជាស្រេច​ប្រឈមមុខ​ដោះស្រាយ​នឹង​ស្ថានភាព​លំបាកៗ​ដែល​នឹង​កើតឡើង​នៅ​មុន​និង​អំឡុង​បោះឆ្នោត​ជ្រើសរើស​រដ្ឋ​សភា​ខែ​កក្កដា​ខាង​មុខ ក៏​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​បង្ការ​ជា​មុន​ព្រោះ​ថា បណ្តាញ​ការងារ ចលនា​របស់​គេ​មិន​ទាន់​ចប់​ទាំងស្រុង​ទេ​។ ឧទាហរណ៍ ការបោះឆ្នោត​សភា​ខាងមុខ បើ​គេ​ជម្រុញ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដែរ តែ​ទៅ​បោះ​បំផ្លាញ គូស​អោយ​ខូច​សន្លឹកឆ្នោត អោយទៅជា​អត់​បាន​ការ​បាន​។​

ចុះ​បើ​អត់​បាន​ការ​ច្រើន​ទៅ ឬ ជិត​៥០​ភាគរយ​បូក​មួយ ។ ទោះ​CPP យើង​នៅតែ​បោះឆ្នោត​ទៅ​ឈ្នះ ក៏​វា​មិនសូវ​ល្អមើល។​ សម្តេច​បន្តថា​៖ យើង​លើក​ទឹកចិត្ត​និង​គោរព​សិទ្ធិ​សេរីភាព​ខាង​នយោបាយ ខាង​បញ្ចេញមតិ និង​ធ្វើ​បាតុកម្ម​អហឹង្សារ ។​ប៉ុន្តែ សម្រាប់​ពួក​អតីត​បក្សប្រឆាំង​ត្រូវ​មើល​អោយ​មែនទែន ៕ ដោយ ៖ បន្ទាយ​

spot_img
×