Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ជឿ​កុំ​ប្រមាថ ម្តងនេះ​ជប់លៀង​ផ្អើល​ភូមិ​ណា៎​! បន្ទាប់ពី​ទៅ​មើល និង​អុជ​ធូប​បួងសួង​សុំ​លេខ​សំណាង ពី​ដើម​ពោធិព្រឹក្ស​ពណ៌​មាស​ដ៏​ចម្លែក​

spot_img

​ថៃ​៖ អ្នកភូមិ​ភ្លូក​ទឹក​ភ្នូ​កដី បាននាំគ្នា​ទៅ​មើល​ដើម​ពោធិព្រឹក្ស​ដ៏​ចម្លែក​មួយ​ដើម នៅក្នុង​ខេត្ត​ឧ​ដុន​ថា​នី ដោយ​សង្ឃឹមថា នឹង​អាច​រកឃើញ​លេខ​សំណាង​សម្រាប់​ចាក់​ឆ្នោត​។ ដើមឈើ​នេះ​បាន​ដុះ​នៅក្នុង​ដី​វាលស្រែ​ក្រោយ​ភូមិ​មួយកន្លែង នៅក្នុង​ស្រុក ផេ​ន ។

​ដើម​ពោធិព្រឹក្ស​ចម្លែក​នេះ ស្លឹក​របស់​វា​ពណ៌​មាស ចំណែក​ដើម​ពណ៌​ស ។ វា​នៅតែ​តូច ពុំ​លូតលាស់​ធំ​ទេ ដោយ​ដុះ​ជាប់​នឹង​ដើម​ពោធិព្រឹក្ស​ដ៏​ធំ​មួយ ដែលមាន​អាយុកាល​យ៉ាងតិច ៣០០ ឆ្នាំ​។​

​ដើម​ពោធិព្រឹក្ស​តូច​នេះ ត្រូវបាន​ជឿថា ជាដើម​ឈើ​ដ៏​ពិសិដ្ឋ ដែលមាន​អំណាច​ពិសេស ។ អ្នកស្រុក​ជឿថា ដើមឈើ​ប្រភេទ​នេះ នឹង​ផ្តល់នូវ​សេចក្តីប្រាថ្នា និង​នាំមក​នូវ​សំណាងល្អ ។ ជាក់ស្តែង ក្រោយពី​បាន​ទៅ​មើល និង​បួងសួង​ប្រាថ្នា​សុំ​លេខឆ្នោត​ពី​ដើមឈើ​នេះ អ្នកភូមិ​ជាច្រើន​ក៏បាន​ឈ្នះ​រង្វាន់​លេខ ៩៥ ក្នុងការ​ចាប់ឆ្នោត​ចុងក្រោយ​បំផុត​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​។​

​លោកយាយ Dee Hemutai អាយុ ៩៥ ឆ្នាំ ម្ចាស់​ដីចម្ការ​នៃ​ដើម​ពោធិព្រឹក្ស​នេះ បាន​បញ្ជាក់ថា ដី​របស់គាត់​នេះ​ដែលមាន​ទំហំ ៣០ រ៉ៃ ឬ ប្រហែល ១១.៨ ហិច​តា គឺ​សម្រាប់ធ្វើ​ស្រូវ និង​ដាំ​អំពៅ​។ លោកយាយ Dee បន្តថា ដើម​ពោធិ​ព្រឹក​នេះ​បាន​ដុះ នៅលើ​ដីចម្ការ​គាត់​យូរហើយ ពោលគឺ​ចាប់តាំងពី​គាត់​ធ្វើការ​នៅលើ​ដី​នេះ ។ វា​មាន​អាយុកាល​យ៉ាងតិច ១០ ឆ្នាំ និង​មាន​កម្ពស់​ប្រហែល ៣ ម៉ែត្រ ប៉ុណ្ណោះ ។​

​លោកយាយ Dee ក៏បាន​បញ្ជាក់ថា ដើមឈើ​នេះ​ដំបូង​ឡើយ​គឺ​ធម្មតា​ទេ ប៉ុន្តែ បន្ទាប់មក វា​ក៏បាន​ប្រែ​ពី​ពណ៌​បៃតង ទៅជា​ពណ៌​ស ហើយ​បន្ទាប់មក ស្រាប់តែ​វា​បាន​ប្រែ​ទៅជា​ពណ៌​មាស​តែម្តង នៅក្នុង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ ថ្មីៗ​នេះឯង​។​

​ក្រោយពី​ដំណឹង​នេះ​បាន​លេចលឺ រីក​រាលដាល​យ៉ាង​លឿន ពួក​អ្នកភូមិ​ក៏បាន​នាំគ្នា​ទៅ​មើល​ដើមឈើ​នេះ ដោយ​ម្នាក់ៗ​មិន​ភ្លេច​ទេ​នាំយក​ធូប ដើម្បី​អុជ​បន់ស្រន់​សំ​សេចក្តីសុខ និង​ក៏​ដូច​បួងសួង​សុំ​លេខ​សំណាង​ផងដែរ​។​

​អ្វីដែល​ចម្លែក​ទៀត​នោះ គឺ​នៅ​ថ្ងៃទី​១៦ ឧសភា ចំ​ថ្ងៃ​ចេញ​ឆ្នោត ស្រាប់តែ​ស្លឹក​របស់​វា​គ្រប់​មែក បាន​ប្រែជា​ពណ៌​មាស​ទាំងអស់ និង​ដើម​របស់​វា​ក៏​លេចចេញ​ជា​ពណ៌​មាស​ផងដែរ​។​

​លោកយាយ Dee ក៏បាន​ឲ្យ​ដឹង​ដែរ​ថា គាត់​ធ្លាប់តែ​បានលឺ​ដើម​ពោធិ​ព្រឹក​ពណ៌​មាស នៅក្នុង​ប្រទេស​ស្រីលង្កា ប៉ុន្តែ មិនដែល​នឹកស្មានថា អព្ភូតហេតុ​ដូចគ្នានេះ នឹង​កើតឡើង​នៅក្នុង​ដីចម្ការ​របស់គាត់​នោះឡើយ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Khaosod)​

spot_img
×