Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ស៊ី គង់​ទ្រី​វ រកស៊ី​យកលុយ​ដាក់​ហោប៉ៅ ធ្វើ​មានបាន ត្រូវ​អគ្គនាយកដ្ឋាន​ពន្ធដារ កោះហៅ ឲ្យ​ចូលខ្លួន មក​ទូទាត់​បំណុល​ពន្ធ​ជំពាក់​រដ្ឋ រាប់សិប​ឆ្នាំ​មកហើយ​

spot_img

​ភ្នំពេញ ៖ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​លិខិតអញ្ជើញ ឧកញ៉ា ស៊ី គង់​ទ្រី​វ ឲ្យ​ចូលមក​ទូទាត់​បំណុល​ពន្ធ ដែល​ជំពាក់​រដ្ឋ​។​

​បើតាម​លិខិតអញ្ជើញ ដែល​បណ្តាញ​ព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ក្រុមហ៊ុន​ទាំង​២​នោះ​រួមមាន​៖ ឧកញ៉ា ស៊ី គង់​ទ្រី​វ នាយក​ក្រុមហ៊ុន ខេ ធី ប៉ា​ស៊ី​ហ្វិ​ច គ្រុប លី​មី​ធី​ត ។​

​អគ្គនាយក​ពន្ធដារ សូម​ជម្រាប​ឧកញ៉ា ស៊ី គង់​ទ្រី​វ ជ្រាបថា ការបង់​ពន្ធអាករ គឺជា​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ គ្រប់រូប ដើម្បី​រួមចំណែក​ក្នុង​ថវិកាជាតិ​។ កន្លងមក អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​អញ្ជើញ​ឧកញ៉ា​នាយក​ក្រុមហ៊ុន​មក ដើម្បី​ដោះស្រាយ​បំណុល​ពន្ធ​របស់​ក្រុមហ៊ុន តាមរយៈ​លិខិតអញ្ជើញ ជូន​ដល់​អាសយដ្ឋាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ ប៉ុន្តែ​ឧកញ៉ា​នាយក​មិន​បានមក​តាម​ការអញ្ជើញ និង​មិនបាន​ទូទាត់​បំណុល​ពន្ធ​ឡើយ​។ លោក​ឧកញ៉ា ត្រូវ​មក​ទូទាត់​បំណុល តាម​កាលបរិច្ឆេទ មិន​ឲ្យ​លើសពី​១៥​ថ្ងៃ​។

​ឯកឧត្តម​អគ្គនាយក​ពន្ធដារ បាន​បញ្ជាក់ថា ក្នុងករណី មិនបាន​អញ្ជើញ​មក​តាម​កាលកំណត់​នោះទេ ឧកញ៉ា​នាយក ត្រូវ​ចាត់ទុកថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើ​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ដូច​មានចែង​ក្នុង​មាត្រា ១២៧ , ១៣៥ និង​១៣៦ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ ហើយ​អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប្តឹងទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ជា​ធរមាន ដោយ​រាល់​ការចំណាយ​ជា​បន្ទុក​របស់​ឧកញ៉ា​ជា​ម្ចាស់​ក្រុមហ៊ុន​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្ឃឹម​ជឿជាក់ថា លើ​ស្មារតី​ទទួលខុសត្រូវ របស់​ឧកញ៉ា ស៊ី គង់​ទ្រី​វ នាយក​ក្រុមហ៊ុន ក្នុង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​៕

ដោយ៖កូឡាប


spot_img
×