Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពិនិត្យមើល​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការ​រ៉ូ​ឡា​សួនច្បារ ការដាំ​ដើមឈើ នៅលើ​មហា​ព្រះ​នរោត្តម និង​អ៊ុត​កៅស៊ូ​លើផ្លូវ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់ ក្បែរ​គ​៨៥

spot_img

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម​ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យមើល​ការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ ការរៀបចំ​ការ៉ូឡា រៀប​ជា​សួនច្បារ ជាមួយនឹង​ការដាំ​ដើមឈើ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម និង​នៅលើ​ផ្លូវ​លេខ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្បែរ​គ​៨៥​។​

​ការចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ខាងលើនេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ការដ្ឋាន​ខាងលើ ដំណើរការ​ទៅដោយ​រលូន លឿន​និង​មានគុណ​ភាព​ភាព ស្របតាម​ស្តង់ដារ​បច្ចេកទេស ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា ការដ្ឋាន​ដែល​កំពុងដំណើរការ​នៅលើ មហាវិថី​ព្រះ​ន​រោ​ត្ដម គឺជា​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ បង្ហូរទឹក​មុខកាត់​១​ម៉ែត្រ ការរៀបចំ​ការ៉ូឡា​នៅ​ចិញ្ចើមផ្លូវ បង្កើតជា​សួនច្បារ​ជាមួយនឹង​ការដាំ​ដើមឈើ​ផងដែរ​។ ចំណែក​នៅលើ​កំណាត់​ផ្លូវ​៤៦២ ការដាក់​ប្រព័ន្ធ​លូ ក្រុមការងារ​បានដាក់​រួចរាល់​ហើយ ។ ជា​កិច្ចការងារ​ចំពោះមុខ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​រៀបចំ​ការ៉ូឡា តាម​ចិញ្ចើមផ្លូវ​នេះ​ឱ្យបាន​លឿន ស្អាត​និង​មានគុណ​ភាព ជាមួយ​ការ​អ៊ុត​កៅស៊ូ នៅលើ​បណ្ដោយ​ផ្លូវ​នេះ​ឲ្យ​បាន​ស្អាត​ផងដែរ ដោយ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ដល់​ផ្លូវ​លេខ​៦៣ ៕

ដោយ​៖​កូ​ឡាប​

spot_img
×