Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក ពាក់ព័ន្ធ​ដំណើរការ នៃ​កិច្ច​ស៊ើបអង្កេត លើ​ករណី​មួយចំនួន​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ​ក្រសួងយុត្តិធម៌ បានទទួល​ជួប​ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​ស្ថានទូត ដើម្បី​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​កិច្ចការ​មួយចំនួន​។

​នៅក្នុង​កិច្ចពិភាក្សា​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ និង​ឆាប់រហ័ស​របស់​ក្រសួងយុត្តិធម៌​កន្លងមក ក្នុងការ​អនុវត្ត​ច្បាប់ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​បត្យាប័ន ការការពារ​កុមារ ការប្រឆាំង​ការរីក​សាយភាយ​ហិរញ្ញប្បទាន​អាវុធ​ប្រល័យ​លោក និង​ដំណើរការ​នៃ​កិច្ច​ស៊ើបអង្កេត​លើ​ករណី​មួយចំនួន​។

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការគាំទ្រ​ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ទូលំទូលាយ​បន្ថែមទៀត ដោយ​ផ្តោតលើ​ការអនុវត្ត​ច្បាប់ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​៕

ដោយ​៖​កូ​ឡាប​

spot_img
×