Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! នារី​ម្នាក់នេះ​ត្រូវ​ទ្រាំ​រស់ក្នុង​សភាព​បែបនេះ​រាប់​ខែ ព្រោះ​ដើម្បី​សង្គ្រោះ​ជីវិត បន្ទាប់​គ្រូពេទ្យ​ព្រមាន​ថា ខ្នៅ​មុខ​នាង​បង្ក​ជា​….

spot_img

ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវបាន​បណ្តុះ​ប៉េងប៉ោង​ចំនួន​៤ ទំហំ​ប៉ុនៗ​ស៊ុត ចូល​ទៅនឹង​ស្បែក ដើម្បី​សង្គ្រោះ​ជីវិត​របស់​នាង ដោយសារ​វេជ្ជបណ្ឌិត​បា​រ​ម្ភ​ថា ខ្នៅ​ដ៏​ធំ​ពី​កំណើត​គ្រប់​ពាក់កណ្តាល​ផ្ទៃមុខ​របស់​នាង អាច​នឹង​ក្លាយជា​មហារីក ។​

Xiao Yan ត្រូវការ​ការព្យាបាល​ដ៏​ចម្លែក​នេះ ដើម្បី​អនុញ្ញាត​នាង​អាចបង្កើត​ជាលិកា​ថ្មី ដែល​វេជ្ជបណ្ឌិត​អះអាងថា អាច​ប្រើ​វា ដើម្បី​ផ្សាំ​លើ​ផ្ទៃមុខ​របស់​នាង នៅពេលនោះ​ខ្នៅ​ត្រូវបាន​ដកចេញ ។​

​នារី​អភព្វ​វ័យ ២៣ ឆ្នាំ មកពី​ភូមិ Longjing ក្នុង​ខេត្ត Guizhou ភាគ​ខាង​និរតី​នៃ​ប្រទេស បាន​រង​ទទួល​ពី​ជំងឺមហារីក​សុដន់​ដែល​ប៉ះពាល់​ដល់​មនុស្ស​ត្រឹមតែ​ម្នាក់ ក្នុងចំណោម ៥ សែន​នាក់ ។​

​ឥឡូវនេះ នាង​ត្រូវ​ស៊ូទ្រាំ​នឹង​ការអូសបន្លាយ​ខែ នៃ​ការចម្លង (Copy) ជាមួយ​ប៉េងប៉ោង ដើម្បី​ពន្យឺត​សាច់​ស្បែក​របស់​នាង នៅ​ទីតាំង​៤ មុនពេល​នាង​អាចមាន​ផ្ទៃមុខ​ថ្មី ។​

​គួរ​បញ្ជាក់ថា Xiao កើតមក​ជាមួយ​ខ្នៅ​ដ៏​ធំ​នៅលើ​ផ្ទៃមុខ ត្រូវបាន​ផ្សាំ​ប៉េងប៉ោង​៤ ដើម្បី​ពន្យឺត​ស្បែក​របស់​នាង សម្រាប់​ជា «​ប្រតិបត្តិការ​» បក បន្ទាប់ពី​វេជ្ជបណ្ឌិត​ព្រមាន​ថា វា​អាច​ក្លាយជា​មហារីក ៕ ចន្ទី​

ម្តាយរបស់ Xiao Yan

នាង Xiao Yan កាលផ្ទៃមុខពុំទាន់ត្រូវផ្សាំប៉េងប៉ោង

spot_img
×