Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ៖ មន្ត្រី​ត្រូវ​ពិនិត្យ និង​តាមដាន​ការប្រកប​អាជីវកម្ម​ដែល​មិនមាន​ការអនុញ្ញាត​

spot_img

កណ្ដាល​៖ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ បាន​ណែនាំ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន​តម្លៃ​ទំនិញ និង​តម្លៃ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ដែល​បានកំណត់​តារាង​តម្លៃ ដែល​ចេញ​ដោយ​ក្រសួង ហើយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន​ការប្រកប​អាជីវកម្ម​ដែល​មិនមាន​ការអនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម ឬ​ស្ថាប័ន​ពាក់ព័ន្ធ និង​ការប្រើប្រាស់​ឈ្មោះ និង​ស្លាក​សញ្ញា​ស្រដៀង​គ្នា នាំអោយមាន​ការយល់ច្រឡំ​។​

​នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជួប សំណេះសំណាល និង​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​មន្ទីរ​ពាណិជ​កម្ម និង​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តកណ្តាល ។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ ចំពោះ​សមិទ្ធផល និង​ស្នាដៃ​ក្នុងការ​បំពេញភារកិច្ច​តាម​តួនាទី​ដែល​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ខេត្តកណ្តាល សម្រេចបាន​កន្លងមក ដែល​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ការបំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ជាពិសេស​សហការ​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋបាលខេត្ត និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងអស់​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បានផ្ដល់​អនុសា​ស​ន៏​ណែនាំ​សំខាន់ៗ ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ដូចខាងក្រោម​៖

– ត្រូវខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​មន្ទី​រ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ដែលជា​អង្គភាព​រដ្ឋបាល​តំណាងឱ្យ​ក្រសួងពាណិជ្ជកម្ម ទទួលបន្ទុក​អនុវត្ត​វិស័យ​ពាណិជ្ជកម្ម នៅ​ថ្នាក់ក្រោម​ជាតិ និង​សម្របសម្រួល​សកម្មភាព​របស់​ក្រសួង​។​

– មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត យោងតាម​ការរីកចំរើន​របស់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​យើង​នាពេល​បច្ចុប្បន្ន យើង​ត្រូវធ្វើ​ការងារ​ឱ្យ​សកម្ម​ថែមទៀត ដោយ​ត្រូវ​ពង្រឹង​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ថ្មីៗ ដែល​ទាក់ទង​និង​ក្រសួងពាណិជ្ជកម្ម​៖ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចុះ​ពង្រឹង​ការអនុវត្ត​ប្រកា​សលេខ​០៨១ ពណ ចបព ប្រក ចុះ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៨ ស្តីពី​ការគ្រប់គ្រង និង​ការចេញ​លិខិតអនុញ្ញាត​ប្រកប​អា​ជីក​ម្ម សេវាកម្ម ពាណិជ្ជកម្ម សេចក្តីណែនាំ​ស្តីពី​យន្តការ និង​នីតិវិធី​ត្រួតពិនិត្យ​ទំនិញ និង​ការ​គ្រេប់​គ្រង​សកម្មភាព​អាជីវកម្ម លោហធាតុ​ត្បូងថ្ម មានតម្លៃ​ជា​គ្រឿងអលង្ការ និង​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ និង​ជាពិសេស​ប្រកាស​អន្តរក្រសួង លេខ​២៥៧ ពណ ចបព ប្រក ចុះ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ស្តីពី​ការប្រើប្រាស់​នាម​ករ​ណ៍ស​ហ​គ្រាស ក្រុមហ៊ុន នៅលើ​លិខិត​ឯកសារ ស្លាក​សញ្ញា​សម្រាប់​តាំង​បង្ហាញ ឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងទេសចរណ៍ ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​លើ​សកម្មភាព​អសកម្ម​របស់​អា​ជីករ និង​ជា​មុខមាត់​របស់​ប្រទេសជាតិ​លើ​ករណី​មួយចំនួន ដូចជា​ការលើក​ផ្លាក​យីហោ​ភោជនីយដ្ឋាន ស្ថានីយ៍​ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែង​កំសាន្ត និង​ទីតាំង​ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ​មិន​សម​ស្របតាម​លក្ខណៈ​ប​ចេ្ច​ក​ទេស ។​ល​។ កុំ​ចាំបាច់​តែ​ក្រុមការងារ​ពង្រឹង​មន្ទីរ​ចុះមក​ធ្វើ​ទេ ត្រូវ​ចេះ​ម្ចាស់ការ​ដោយ​ខ្លួនឯង​។​

– សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត​ត្រូវ ធ្វើការ​ត្រួតពិនិត្យ​ដោយ​អនុលោម​តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​២១ អនក្រ​.​បក ចុះ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៦ ឱ្យមាន​ប្រសិទ្ធភាព ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ​ការគ្រប់គ្រង​ហានិភ័យ​។​

– មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​ការពារ​អ្នកប្រើប្រាស់​ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន​តម្លៃ​ទំនិញ និង​តម្លៃ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ដែល​បានកំណត់​តារាង​តម្លៃ ដែល​ចេញ​ដោយ​ក្រសួង​។​

– មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន​ការប្រកប​អាជីវកម្ម​ដែល​មិនមាន​ការអនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម ឬ​ស្ថាប័ន​ពាក់ព័ន្ធ និង​ការប្រើប្រាស់​ឈ្មោះ និង​ស្លាក​សញ្ញា​ស្រដៀង​គ្នា នាំអោយមាន​ការយល់ច្រឡំ​។​

– មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​សហការ​ណ៍​ជាមួយ​អាជ្ញាធរខេត្ត លើ​អនុវត្ត​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​កាត់​មន្ត្រី​ថ្នាក់ស្រុក របស់​គ្រប់​មន្ទីរ ក្រសួង ស្ថាប័ន​ទាំងអស់ ក្នុងនោះដែរ​ក្រសួងពាណិជ្ជកម្ម របស់​យើង​ក៍មាន​មុខងារ​មួយចំនួន​បាន ផ្ទេរ​ទៅឱ្យ​ថ្នាក់ស្រុក​សម្រាប់​អនុវត្ត​ផងដែរ​តាមរយៈ អនុក្រឹត្យ​លេខ​១៨២ អនក្រ​.​បក ចុះ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ក្រុង និង​អនុក្រឹត្យ​លេខ​១៨៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ស្តីពី​មុខងារ និង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ស្រុក ដែល​រួមមាន​មុខងារ​៖ ១-​ការចេញលិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម ២-​ការចេញលិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម​លោហធាតុ​ត្បូងថ្ម​មានតម្លៃ​ជា​គ្រឿងអលង្ការ​គ្រប់​ប្រភេទ ៣-​ការត្រួតពិនិត្យ​លើ​ការបិទ​ស្លាក​ថ្លៃ​លើ​មុខទំនិញ និង​សេវា​គ្រប់​ប្រភេទ និង​ការ​ស្រង់​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ចាំបាច់​ប្រចាំ​ជីវភាព​ប្រចាំថ្ងៃ ៤-​ការស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ប្រជាពលរដ្ឋ​ទាក់ទង​និង​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ក្រសួង​ក៍​បានធ្វើ​ប្រតិភូកម្ម​ការគ្រប់គ្រង​ការចេញ លិខិត​អនុ​ញ្ញ​ត​រៀបចំ​ពិព័រណ៍​កម្ម ដែលមាន​ចំនួន​ស្តង់​ចាប់ពី ៥០​ស្តង់​ចុះ ឱ្យមក​មន្ទីរ​ពាណិជ្ជក​ម្ម រាជធានី ខេត្ត​អនុវត្ត​។​

– ក្រសួងពាណិជ្ជកម្ម បាន​កែសម្រួល​រចនាសម្ព័ន្ធ​តាមរយៈ​អនុក្រឹត្យ​លេខ​៣៨ អនក្រ បក ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួងពាណិជ្ជកម្ម នេះ​ក៍​ជា​មុខមាត់​ថ្មី​មួយទៀត សម្រាប់​ការរីកចម្រើន​របស់​ក្រសួងពាណិជ្ជកម្ម​។​

– រៀបចំ​បែងចែក​ការងារ និង​ប្រគល់​ភារកិច្ច​ឱ្យទទួល​ខុសត្រូវ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ ការិយាល័យ និង​មន្ត្រីក្រោមឱវាទ ឱ្យ​សមស្រប​តាម​សមត្ថភាព​ការងារ​។​

– រៀបចំ​ផែនការ​សកម្មភាព​ការងារ ផ្អែក​តាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​ក្រសួងពាណិជ្ជកម្ម​ក៏ដូចជា​ផែនការ​សកម្មភាព​រប​ស់ម​ន្ទីរ ឱ្យបាន​ច្បាស់លាស់​។​

– ពង្រឹង​របប​ការងារ បង្កើន​ការគោរពវិន័យ និង​រៀបចំ​ការប្រជុំ​ត្រួតពិនិត្យ​និង​វាយតម្លៃ​លទ្ធផល​ការងារ​ប្រចាំ​សប្ដាហ៍ ខែ ត្រីមាស ឆមាស និង​ប្រចាំឆ្នាំ ឱ្យបាន​ទៀងទាត់​។​

– បង្កើន​ការទំនាក់ទំនង រវាង​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីក្រោមឱវាទ ធានា​ឱ្យបាន​នូវ​សាមគ្គីភាព ឯកភាព សហការ និង​ការចូលរួម​គ្រប់​សកម្ម​ភាព ឱ្យបាន​ល្អ​។​

– បង្កើន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ថ្នាក់លើ អង្គភាព មន្ទីរ​ជុំវិញ​ខេត្ត ឱ្យបាន​ល្អ​។ ជាពិសេស​ការទទួលយក​នូវ​ការណែនាំ និង​ដឹកនាំ​របស់​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត ដើម្បី​ចូលរួមចំណែក​ក្នុងការ​ដឹកនាំ​មន្ទីរ ដើម្បី​ធានា​ឱ្យបាន​នូវ​ការគ្រប់គ្រង​វិស័យ​ពាណិជ្ជកម្ម​នៅ​ថ្នាក់ក្រោម​ជាតិ ឱ្យបាន​ច្បាស់លាស់ និង​ទាន់ពេលវេលា​។​

– ជានិច្ច​ជា​កាល ត្រូវមាន​ផែនការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ប្រកបដោយ​គុណភាព ក្នុងការ​ចូលរួម​សកម្មភាព​នានា បម្រើឱ្យ​សង្គម​ទាំងមូល​។​

– ត្រូវខិតខំ​ក្ដាប់​ឱ្យបាន​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ពាក់ព័ន្ធ និង​រាយការណ៍​ទៅ​ឯកឧត្តម​អភិបាលខេត្ត និង​ក្រសួង​ដើម្បី​មាន​វិធានការ​ដោះស្រាយបាន​ទាន់ពេលវេលា​។​

​គួរបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ចក្ខុវិស័យ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​បាន​ផ្ដោត​យកចិត្តទុកដាក់​ខ្លាំង​លើ​ការលើកកម្ពស់​​ផលិតកម្ម និង​ការធានា​គុណភាព​នៃ​ផលិតផល​ឱ្យស្រប​តាម​ស្ដង់ដារ​របស់​ទីផ្សារ ការការពារ​កម្មសិទ្ធិ​បញ្ញា ការទប់ស្កាត់​ការ​ក្លែងបន្លំ ការពង្រឹង​យន្ដការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដើម្បី​ធានា​ឱ្យ​ការនាំចេញ​។ ក្រសួងពាណិជ្ជកម្ម នឹងដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មីៗ ប្រកបដោយ​ទស្សនទាន​ពាណិជ្ជកម្ម​ល្អៗ និង​មុត​ស្រួច ជាពិសេស​ការបើកចំហ​ជើងមេឃ លំហូរ​ដោយ​សេរី​នៃ​ទំនិញ សេវាកម្ម វិនិយោគ កម្លាំង​ពលកម្ម និង​មូលធន​៕

ដោយ​៖​កូ​ឡាប​

spot_img
×