Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ពិត​ទេ? អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មាត់ឥតគម្រប លោក ខាន់ សុវណ្ណ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បណ្តេញ​ចេញពី​វិទ្យុ​បាយ័ន ប​ន្ទា​ប់​ពី​ដៀល​ព្រះសង្ឃ​

spot_img

ភ្នំពេញ​៖ លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​២២​ឧសភា បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា ប្រភព​ច្បាស់លាស់​១០០% លោក ខាន់ សុវណ្ណ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បណ្តេញ​ចេញពី​វិទ្យុ​បាយ័ន​ចាប់ពីពេលនេះ​តទៅ ក្រោយ​គណៈសង្ឃ​នាយក​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​លោក ខាន់ សុវណ្ណ ដែល​ចង់ឱ្យ​ផ្សឹក​ព្រះសង្ឃ​ទាំងអស់ ព្រះជន្ម​ក្រោម​៥៦​វស្សា​។​

​សង្ឃប្រកាស​វ៉ៃ​អ្នកលេង Facebook ឈ្មោះ ខាន់ សុវណ្ណ ដែលមាន​ចេតនា​ញុះញង់​ឲ្យ​មានការ​ចាប់​ផ្សឹក​ព្រះសង្ឃ​
​ដែលមាន​ជន្មា​ក្រោម​៥៦​ឆ្នាំ​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​ចេតនា​នេះ​គឺជា​ការបើកផ្លូវ​ឲ្យ​របប​ប្រល័យពូជសាសន៍​​ត្រឡប់មកវិញ ដោយសារ​របប​ដ៏​ខ្មៅ​ងងឹត​នេះ​មិន​គាំទ្រ​ឲ្យ​មាន​ព្រះសង្ឃ​ឡើយ​។​

“​ថ្ងៃនេះ ខ្ញុំ ពេជ្រ ស្រស់ ​សូម​គោរព​ស្នើសុំ​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​ធម្មការ​ចេញ​កណ្តាប់ដៃ​ដែក មាន​ចំណាត់ការ​ផ្លូវច្បាប់​​ចំពោះ​លោក ខាន់ សុវណ្ណ ដើម្បី​ជាការ​បន្ថយ​​កំហឹង​របស់​ពលរដ្ឋ​ដែល​កំពុងពុះ​កញ្ជ្រោល​ចំពោះ​ទង្វើ​ថោកទាប​បំផុត​របស់​បុគ្គល​ឈ្មោះ​​ខាន់ សុវណ្ណ​។ ពេជ្រ ស្រស់ 21/05/2020” ៕​

ដោយ​៖​កូ​ឡាប​

spot_img
×