Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ស្រវឹងស្រា ​ជិះ​ម៉ូតូ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​ពីក្រោយ បណ្ដាល​ឲ្យ​ក្រឡាប់ផ្ងារជើង​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ យុវជន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅបុក​ជាមួយនឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​បណ្ដាល​ឲ្យ​ក្រឡាប​ផ្ងារជើង​មួយ​ចំហៀង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០១១ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោង​បាន​ប្រភពព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​ដែល​បង្ក​បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បាន​ចេញពី​កន្លែង​ផឹក​សុី​មួយកន្លែង​ដោយ​ស្ថានភាព​ស្រវឹងស្រា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សង់​ឌ្រី​ម​ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1GL-0254 ក្នុង​ល្បឿន​លឿន​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ខណៈ​ពេលនោះ​ក៏មាន​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​ពណ៌​ស​ពាក់​ផ្លាកលេខ​ព្រៃវែង​1P-8431 ធ្វើដំណើរ​ស្រប​ទិស​គ្នា​នៅខាងមុខ​ក៏បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ក្រឡាប់​ម៉ូតូ​កង់​បី​ឥណ្ឌា​តែម្ដង ចំណែកឯ​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ពីមុខ​យ៉ាងដំណំ​។ ក្នុង​ហេតុការណ៍​នេះ​គ្មាន​អ្នករងរបួស​ឡើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ បាន​ឲ្យ​ភាគី​ទាំងពីរ​សម្រួល​គ្នា ដោយ​ភាគី​ខាង​ម៉ូតូ​គ្មាន​លុយ​នៅក្នុង​ខ្លួន​ក៏បាន​ប្រាប់​ឲ្យ​ភាគី​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា​រង់ចាំ​ដោះស្រាយ​ទៅ​ថ្លៃ​ខូចខាត​និង​ទុក​អត្ដ​សញ្ញាណ​ប័ណ្ណ​ជា​សម្គាល់​ដើម្បី​ដោះស្រាយ​គ្នា​៕

ដោយ​៖​សហការី​ CEN​

spot_img
×