Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំអាល​ទាន់​ភ័យ​! បើ​មានការ​គាំង​កុំព្យូទ័រ និង​បាត់​ទិន្នន័យ​ក្រោយពេល​ធ្វើ​បច្ចុប្បន្នភាព នៅលើ Windows 10

spot_img

​ភ្នំពេញ​៖ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ​ថ្មីៗ​នេះ​មាន​អ្នកប្រើប្រាស់ Windows 10 មួយចំនួន​មានការ​ឈឺក្បាល​វិលមុខ​ជាមួយនឹង​ការធ្វើ​បច្ចុប្បន្នភាព Windows 10 KB4556799 ដែល​បាន​ដាក់ឱ្យ​ដំឡើង​នៅ​ថ្ងៃទី​១២ ឧសភា កន្លងទៅនេះ និង​បង្កឱ្យមាន​បញ្ហា​ដល់​ពួកគេ​ដូចជា បាត់​ទិន្នន័យ​ផ្ទាល់ខ្លួន មាន​សម្លេង​រំខាន​ចេញមក ព្រមទាំង​ធ្វើឱ្យ​គាំង​កុំព្យូទ័រ​ដោយ​បង្ហាញ​តែ​ផ្ទាំង​ពណ៌​ខៀវ (Blue Screen of Death) នៅលើ​អេក្រង់​កុំព្យូទ័រ ដែលជា​ការព្រួយបារម្ភ​មួយ​សម្រាប់​បណ្តារ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Windows 10 ផងដែរ​។​

​បញ្ហា​ដែល​កើតឡើង​នៅពេល​ក្រោយ ការធ្វើ​បច្ចុប្បន្នភាព (update) នៅលើ Windows 10 វា​នឹង​បង្ហាញ​ចេញមក​ជា អ្នកប្រើប្រាស់​បណ្ដោះអាសន្ន (Temporary User) ដែល​មិនមាន​បង្ហាញឱ្យឃើញ​នូវ​រាល់​ទិន្នន័យ​ទាំងអស់​នៅក្នុង​កុំព្យូទ័រ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​គិតថា​ឯកសារ​របស់គេ​ត្រូវបាន​បាត់អស់ ប៉ុន្តែ​វា​មិនមែន​ដូច្នេះ​ទេ គឺ​វា​គ្រាន់តែ​ធ្វើការ​លាក់​ទិន្នន័យ​ឯកសារ​ទាំងនោះ​តែប៉ុណ្ណោះ​។ ដោយឡែក​មាន​អ្នកប្រើប្រាស់​ខ្លះទៀត​ជួប​បញ្ហា​គាំង​កុំព្យូទ័រ​តែម្តង ដោយ​គ្រាន់តែ​ធ្វើ​បច្ចុប្បន្នភាព​ទៅ KB4556799 និង​បង្ហាញ​តែ​ផ្ទាំង​ពណ៌​ខៀវ​នៅលើ​អេក្រង់​។ ចំណែក​បញ្ហា​មួយ​ផ្សេងទៀត​ជាមួយ​ការធ្វើ​បច្ចុប្បន្នភាព​នេះដែរ គឺ​ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​សម្លេង ដែល​ចេញមក​មិន​ប្រក្រតី មានន័យថា​វា​ឮ​ទាំង speaker និង​ក្នុង headset (​កាស​) ព្រម​គ្នា​តែម្តង​។​

​ប្រសិនបើ​លោកអ្នក​បានធ្វើ​បច្ចុប្បន្នភាព ហើយ​ពុំមាន​បញ្ហា​អ្វី​នោះទេ លោកអ្នក​ពុំ​ចាំបាច់​ធ្វើ​អ្វី​ទេ ប៉ុន្តែ​បើ​លោកអ្នក​មាន​បញ្ហា​នឹង​ការបាត់​ទិន្នន័យ លោកអ្នក​អាច​សាកល្បង បិទ​បើក​កុំព្យូទ័រ ៦​ទៅ​៨​ដង​ដើម្បី​អាច​ចូលក្នុង​គណនី​ផ្ទាល់ខ្លួន​វិញ​។ ជា​ចុងក្រោយ​បើ​លោក​អ្នកមាន​បញ្ហា​ផ្សេង​វិញ​នោះ លោកអ្នក​ត្រូវ​ធ្វើការ​លុបចេញ (uninstall) ការធ្វើ​បច្ចុប្បន្នភាព ដែល​បាន​ដំឡើង​រួច​នោះ​វិញ ដូច​បានបង្ហាញ​ខាងក្រោម​នេះ​៖

1- ចុច​លើ​រូបភាព Windows ដែល​នៅ​ខាងក្រោម ផ្នែក​ខាងឆ្វេង​

2- ចុច​លើ​ពាក្យ Settings

3- ចុច Update & Security ដែល​នៅ​ខាងក្រោម​គេ​បង្អស់​

4- ចុច Windows Update នៅ​ផ្នែក​ខាងឆ្វេង​

5- ចុច View Update History

6- ចុច Uninstall Updates

7- ចុច KB4556799

8- ចុច​លើ​ពាក្យ Uninstall ដើម្បី​ចាប់ផ្ដើម​ធ្វើការ​លុបចេញ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×